ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​គោ​ចម្លែក​កើតមក​មាន​ដុះ​ជើង​ទី​៥​ចេញពី​បូក ទាំង​ម្ចាស់ និង​អ្នក​ភូមិ​នាំ​គ្នា​យល់​ថា ជា​គោ​បារមី​កាន់

14 ឆ្នាំ មុន

ខេត្ដស្វាយរៀង ៖ កូន​គោ​ចម្លែក​កើតមក​មាន​ជើង​៥ ។ ទោះបី​នោះ​ជា​ធម្មជាតិសំរាប់​ជីវិត​មនុស្ស​-​សត្វ​ជា​ធម្មតា​ក្ដី តែ​អ្នកភូមិ​ដែល​តែងតែមាន​ជំនឿ​នោះបាន​អះអាង ថា ជា​គោ​មាន​បារមី​កាន់ ។

ខេត្ដស្វាយរៀង ៖ កូន​គោ​ចម្លែក​កើតមក​មាន​ជើង​៥ ។ ទោះបី​នោះ​ជា​ធម្មជាតិសំរាប់​ជីវិត​មនុស្ស​-​សត្វ​ជា​ធម្មតា​ក្ដី តែ​អ្នកភូមិ​ដែល​តែងតែមាន​ជំនឿ​នោះបាន​អះអាង ថា ជា​គោ​មាន​បារមី​កាន់ ។

ទាក់ទិន​នឹង​ហេតុការណ៍​នេះ កាលពី​ថ្ងៃ​ទី ២៩ មក​រា វេលា​ម៉ោង​៩​ព្រឹកភ្នាក់ងារកាសែត​កោះសន្ដិភាព​បាន​ទៅ​ជួប​លោក​ព្រំ សា​រ៉ា​ន អាយុ​៤៧​ឆ្នាំ នៅ​ភូមិ​ព្រៃ​ក្ដី ឃុំ​គគីរ ស្រុក​រមាស​ហែក ដែល​ជា​ម្ចាស់​កូន​គោ​ចម្លែកនេះ​បានឱ្យ​ដឹង​ថា កូន​គោ​ចម្លែក​១​ក្បាល​នេះបាន​កើត​នៅ​ថ្ងៃ​អង្គារ ទី​១៩ មក​រា វេលា ម៉ោង​៣​ទៀប​ភ្លឺ ដែល​កូន​គោ​ចម្លែក​នោះ​មានជើង​ដល់​ទៅ​៥ ដោយ​ជើង​១​ទៀត​ដុះ​ចេញចំ​ពីលើ​បូក​ទំហំ​ប៉ុន​មេដៃ​ប្រវែង​ជិត​២​តឹក ជាកូន​គោ​ឈ្មោល​សំបុរ​ក្រហម ។ ពេល​កើត​បាន៥​ថ្ងៃ គឺ​នៅ​យប់​ថ្ងៃ​៨​កើត ខែមាឃ ត្រូវ​នឹងថ្ងៃ​សៅរ៍ ទី​២៣ មក​រា ស្រាប់តែ​គាត់​សុបិនឃើញ​កូន​គោ​នោះ​និយាយ​ប្រាប់​ថា បើ​អ្នកទាំងអស់​ចំណុះ​យើង យើង​ឱ្យ​សេចក្ដីសុខ និង ចំរុងចំរើន​ទាំងអស់​គ្នា ក៏​ប៉ុ​ន្ដេ​បើ​អ្នក​ទាំងអស់មិន​ចំណុះ​យើង​ទេ យើង​នឹង​ធ្វើ​ឱ្យ​រាំង​ស្ងួតរយៈពេល​៣​ឆ្នាំ ។

លោក​ព្រំ សា​រ៉ា​ន បន្ដ​ទៀត​ថា ក្រោយភ្ញាក់​ពី​ដំណេក​គាត់​បាន​និយាយ​ប្រាប់​ប្រពន្ធ ឈ្មោះ​កែវ សា​វឿ​ន អាយុ​៣៧​ឆ្នាំ តាម​ការសុបិន​នោះ តែ​ពីរ​នាក់​ប្ដី​ប្រពន្ធ​គាត់​ពុំ​មានជំនឿ​អ្វី​ទេ​ក៏​ស្ងាត់​ទៅ ស្រាប់តែ​នៅ​ថ្ងៃ​អង្គារ ទី​២៦ មក​រា ក៏​មាន​ហេតុការណ៍​កើតឡើង គឺខណៈ​ពេល​គាត់​យក​ម៉ាស៊ីន HONDA មក បញ្ឆេះ​បូមទឹក គ្រាន់តែ​ចាប់​ទាញ​ខ្សែ​បញ្ឆេះបែរជា​ខ្សែ​ឆក់​ដៃ​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​ធ្វើ​ឱ្យដាច់​អស់​ម្រាម​ចំនួន​២ ។ លុះដល់​ពេល​យប់ ដេក​លក់​ក៏​ស្រាប់តែ​ឃើញ​តា​ចាស់​ម្នាក់​ហៅរូប​គាត់​ឱ្យទៅ​ក្រោម​ដើមឈើ​ទាល​ធំ​មួយ ហើយ​ប្រាប់​ថា បើ​នៅ​តែ​មិន​ចំណុះ​យើង​ទេ យើង​នឹង​ធ្វើ​ឱ្យ​រាំង​ស្ងួត​៣​ឆ្នាំ និង​មានរឿងអន្ដរាយ​ថែម​ទៀត ។ តាម​រយៈ​សុបិន និង ហេតុការណ៍​ដែល​បាន​កើតឡើង​នេះ​ហើយ ទើប​គ្រួសារ​គាត់​គិត​ថា គោ​នេះ​ពិតជា​មានបារមី​កាន់ ក៏​អុជ​ធូប​អង្វរ​ថា ពួក​យើងខ្ញុំ​ជឿ និង​ព្រម​ចំណុះ​បារមី​ព្រះ​គោ​ហើយ ហើយ​សុំធ្វើបុណ្យ​សង្ឃទាន​និមន្ដ​ព្រះសង្ឃ​មក​សូត្រមន្ដ​នៅ​ថ្ងៃ​អង្គារ ទី​២ កុម្ភៈ ឆ្នាំ​២០១០ ត្រូវ ថ្ងៃ​ទី​៣ រោច ខែមាឃ ចំនួន​១​ព្រឹក ដើម្បី​សុំសេចក្ដីសុខ ដោយ​មាន​ប្រជាពលរដ្ឋ​ក្នុងភូមិ ព្រៃ​ក្ដី ទាំងមូល​ចូលរួម ។ បច្ចុប្បន្ន មេគោ និង​កូន​គោ​ចម្លែក​នោះ​មាន​សុខភាព​ល្អ​ធម្មតា​ទេ ។

  1. ការ​រៀបរាប់​របស់​ម្ចាស់​គោ​ខាងលើ​នេះ ពិតជា​គ្មាន​វាចា​នឹង​ថ្លែង​ទេ តែ​បញ្ហា​បែប​ណានោះ​វា​មិន​មាន​ហេតុផល​បែប​ណាមួយ​ទេ ។ យើង​ត្រូវ​គិត​ថា អ្នកមាន​បុណ្យ​បារមី​ហេតុ​អ្វីក៏​ទៅ​ចាប់ជាតិ​ជា​សត្វ ។ បើសិនជា​សត្វ​គោនេះ​មាន​បារមី​កាន់​វិញ ហើយ​ម្ចាស់​សុខចិត្ដ ដាក់ខ្លួន​ជា​ចំណុះតើ​ជីវភាព​ម្ចាស់​គោ​នេះ នឹងមានការ​ប្រែប្រួល​បែប​ណា ។ យើង​គិត​ថា បើ​គាត់​ជា​កសិករ​មិន​ធ្វើស្រែ​ចំការ​ទេ ច្បាស់ជា​អស់​អង្ករ​ច្រក​ឆ្នាំង​មិន​ខាន ។ រាល់​ជំនឿ មិន​ត្រូវ​ឱ្យ​ហួស​ពី​ការ​ពិចារណា​របស់​យើង​ជា មនុស្ស​ដែល​មាន​វិចារណញាណ​ឡី​យ ៕