ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​បន្តកន្ទុយ​គ្នា​នៅ​ផ្លូវជាតិ​លេខ​៣ កំពត​-​វាល​រេញ

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ យោង​តាម​សេចក្តីរាយការណ៍​បឋម​ពី​អធិការ​នគរបាល​ក្រុង​កំពត​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២១​និង​០០​នាទី​យប់ ថ្ងៃ​ទី​០៥ ខែកក្កដា​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ កំពត វាល​រេញ…

ខេត្តកំពត ៖ យោង​តាម​សេចក្តីរាយការណ៍​បឋម​ពី​អធិការ​នគរបាល​ក្រុង​កំពត​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២១​និង​០០​នាទី​យប់ ថ្ងៃ​ទី​០៥ ខែកក្កដា​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ កំពត វាល​រេញ ត្រង់​ចំណុច​មុខ​ស្ថានីយ​ប្រេង​ឥន្ទ​នៈ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​តា​ដឹប សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត បង្ក​ឡើង​ដោយ​រថយន្ត​បី​គ្រឿង​បុក​បន្តកន្ទុយ​គ្នា បណ្តាល​ឲ្យ​រថយន្ត​ពីរ​គ្រឿង​រង​ការ​ខូចខាត​ធ្ងន់​មួយ​គ្រឿង និង​ស្រាល​មួយ​គ្រឿង ហើយ​មួយ​គ្រឿង​ទៀត​បាន​បង្កើន​ល្បឿន​រត់គេច​ខ្លួន​បាត់​មុន​សមត្ថកិច្ច​ទៅ​ដល់​កន្លែង​កើតហេតុ ។

ប្រភព​បាន​បន្ត​ថា មាន​រថយន្ត​បង្ក​មួយ​គ្រឿង​មិន​ចាំ​ម៉ាក និង​សាវតា​អ្នកបើកបរ ដោយ​បើក​ប៉ះ​រថយន្ត​រង​គ្រោះ ហើយ​បាន​រត់គេច​ចេញពី​កន្លែង​កើតហេតុ​មុន​សមត្ថកិច្ច​ទៅ​ដល់ ដោយ​រថយន្ត​នេះ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច​កើតហេតុ​ក៏​បាន​កៀរ​រថយន្ត​រង​គ្រោះ​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ផ្លា​ក​លេខ​កំពង់ឆ្នាំង 2A -0904 បើកបរ​ដោយ​ឈ្មោះ ម៉​ម វ៉ា​ន់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ នៅ​ភូមិ​កំពូល​មាស ឃុំ​ឫស្សី ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត ។

ប្រភព​ដដែល​បន្ត​ថា នៅ​វេលា​ម៉ោង​២២​និង​០០​នាទី ថ្ងៃ​ដដែល​នៅ​ពេល​កម្លាំង​សមត្ថកិច្ច​កំពុង​រៀបចំ​យក​រថយន្ត​រង​គ្រោះ​ចេញពី​កន្លែង​កើតហេតុ ក៏​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ 2AU – 7186 បើកបរ​ដោយ​ឈ្មោះ អ៊ុយ វ៉ង់​ត្រឺ​ឌី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ជ្រោយ​សំរោង ឃុំ​បារាយណ៍ ស្រុក​ដូន​កែវ ខេត្តតាកែវ បើក​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ ត្បូង​បាន​បុក​ផ្លា​ក​ចរាចរណ៍​នៅ​ពី​ខាងស្តាំ​ដៃ បណ្តាល​ឲ្យ​បាក់​រួច​អូស​ទៅ​បុក​ចំ​ពីមុខ​រថយន្ត​រង​គ្រោះ​ម៉ាក​សាំ​យ៉ុ​ង​នោះ​បន្ថែម​ទៀត បណ្តាល​ឲ្យ​អ្នក​បើករថយន្ត​ពណ៌​ខៀវ​រង​របួសស្រាល ។ រថយន្ត​ខូចខាត​ធ្ងន់​មួយ​គ្រឿង ។ បន្ទាប់​ពី​កើតហេតុ​រថយន្ត​ទាំង​ពី​គ្រឿង​ត្រូវ​បាន​នាំ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ