ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ស្ទើរ​ឆ្កួតចិត្ត បើ​កូន​ពេញ​ស្រឡាញ់​បាន​ទៅ​ហើយ​…​អ្វី​ៗ​ត្រូវ​បាន​ហួសពេល​អស់​ទៅ​ហើយ

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ឲ្យ​កូន​អង្គុយ​លេង​ជាមួយ​កូន​ទា ដល់​ពេល​គាត់​ដើរទៅ​យក​អង្ករ​មួយ​ភ្លែត ស្រាប់តែ​មក​វិញ​កូន​បាន​លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ ដែល​ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៩​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​០៦ ខែកក្កដា​នេះ នៅ​ចំណុច​ស្រះ​ទឹក​ក្រោយ​ផ្ទះ​ខ្លួនឯង…

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ឲ្យ​កូន​អង្គុយ​លេង​ជាមួយ​កូន​ទា ដល់​ពេល​គាត់​ដើរទៅ​យក​អង្ករ​មួយ​ភ្លែត ស្រាប់តែ​មក​វិញ​កូន​បាន​លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ ដែល​ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៩​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​០៦ ខែកក្កដា​នេះ នៅ​ចំណុច​ស្រះ​ទឹក​ក្រោយ​ផ្ទះ​ខ្លួនឯង ក្នុងភូមិ​ចំបក់​បញ្ញា ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា សព​ក្មេង​ខាងលើ​មានឈ្មោះ ជា មន្នី ភេទ​ប្រុស អាយុ​០៥​ឆ្នាំ ។ បើ​តាម​ការ​បំភ្លឺ​ពី​ម្តាយ​ឈ្មោះ ឌូ​យ សុ​នា អាយុ​៣៦​ឆ្នាំ បាន​ប្រាប់​ថា ៖ ជា​រៀងរាល់ថ្ងៃ​គាត់​តែងតែ​ទៅ​ដងទឹក​ពី​ស្រះ ហើយ​កូន​គាត់​ក៏​លេង​នៅ​មាត់​ស្រះ​ដែរ លុះដល់​ព្រឹក​ថ្ងៃ​កើតហេតុ កូន​គាត់​បាន​ចុះ​ទៅ​ក្នុង​ស្រះ​ទឹក​ម្តង​ហើយ តែ​គាត់​បាន​ហៅ​មក​ផ្ទះ​វិញ​អោយ​វា​អង្គុយ​លេង​ជាមួយនឹង​កូន​ទា​ជិត​កន្លែង​គាត់​បិទ​ស្រា​នៅ​ខាងក្រោយ​ផ្ទះ បន្ទាប់​មក​គាត់​បាន​ដើរទៅ​យក​អង្ករ​នៅ​ក្រោមផ្ទះ​ពេល​ត្រឡប់​មក​វិញ ស្រាប់តែ​បាត់​កូន គាត់​បាន​ដើរទៅ​មើល​ក្នុង​ស្រះ​ក៏​ឃើញ​កូន​អណ្តែត​ផ្កាប់មុខ​ក្នុង​ស្រះ ភ្លាម​ៗ​នោះ​គាត់​បាន​ស្រង់​មក​អោយ​គេ​ជួយ​ធ្វើ​ចលនា រលាក់​ទឹក​ចេញ វា​នៅ​តែ​មិនដឹង​ខ្លួន ដោយ​មិន​អស់ចិត្ត​ក៏​បាន​ដឹក​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្ទោង តែ​គ្រូពេទ្យ​ប្រាប់​ថា ៖ ស្លាប់​បាត់​ហើយ​ក៏​នាំ​គ្នា​ដឹក​សព​យក​មក​ផ្ទះ​វិញ ។

ពេល​ទទួល​ព័ត៌មាន​នេះ​ភ្លាម​កម្លាំង​ជំនាញ​ស្រុក និង​ប៉ុស្តិ៍ ព្រមទាំង​រដ្ឋអំណាច​មូលដ្ឋាន​បាន​ចូលរួម​ពិនិត្យ​សព​មិនឃើញ​មាន​ស្លាកស្នាម​អ្វី​ឡើយ ទើប​សន្និដ្ឋាន ស្លាប់​ដោយសារ​លង់ទឹក​ស្រះ​ពិតប្រាកដ​មែន​ក៏​ប្រគល់​សព​ឲ្យ​ម្តាយ​ធ្វើបុណ្យ​តាម​ប្រពៃណី​តែ​ម្តង ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ