ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេ​ម ចាន់ ក្លាយជា​ម្ចាស់​ពាន​ជើងឯក នៅ TV5

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជើងឯក​នៅ​ប៉ុស្ដិ៍​លេខ​៥ ដែល​មានឈ្មោះ​ថា TV5 Knock Out Series By K-Cement…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជើងឯក​នៅ​ប៉ុស្ដិ៍​លេខ​៥ ដែល​មានឈ្មោះ​ថា TV5 Knock Out Series By K-Cement កាលពី​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០១៩ ត្រូវ​បាន​បញ្ចប់​ហើយ ដោយ​កីឡាករ ខេ​ម ចាន់ បាន​ក្លាយជា​ម្ចាស់​ជើងឯក​ក្នុង​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ក្នុង​ប្រភេទ​ទម្ងន់​៤៥៤​គីឡូក្រាម​នោះ​។

ទោះជា​លោក​ទទួល​បាន​ទឹកប្រាក់​៤​ពាន់​ដុល្លារ និង​ជើងឯក​ដូច​ការ​ចង់បាន ប៉ុន្តែ​គេ​នៅ​តែ​មើលឃើញ​ថា ជ័យជម្នះ​របស់​លោក​បាន​កើតឡើង​ដោយ​ការ​លំបាក​បំផុត ដោយ​មិនមែន​បាន​ឈ្នះ​ដោយ​ស្រួល ព្រោះតែ​កីឡាករ ធន អៀង​ឡៃ ដែល​ជា​កីឡាករ​ទើប​ឡើង​កូដ​ថ្មី ឱ្យ​ឈ្នះ​ដោយ​ស្រួល​ឡើយ​។

យ៉ាងណាមិញ កីឡាករ ខេ​ម ចាន់ បាន​បង្ហាញ​ការ​រំពឹង​ថា លោក​នឹង​ឈាន​ឡើង​ទីផ្សារ​ជា​ថ្មី​ក្រោយ​ធ្លាក់​កូដ​មួយ​រយៈ បន្ទាប់​ពី​លោក​ប្រឹងប្រែង​ហ្វឹកហាត់​ជាប់លាប់ ហើយ​បាន​គ្រង​តំណែង​ជើងឯក​នៅ​ប៉ុស្ដិ៍​លេខ​៥ ដែល​កីឡាករ​មួយ​ចំនួន​មិន​ងាយ​ធ្វើ​បាន​មួយ​នេះ​។ កីឡាករ ខេ​ម ចាន់ និយាយ​ថា ខ្លួន​ពិតជា​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​លើក​ពាន​នៅ​ប៉ុស្តិ៍​លេខ​៥​។

លោក​ថា នេះ​ជា​រឿង​កាត់ថ្លៃ​មិន​បាន ហើយ​ក៏​ធ្វើ​ឱ្យ​លោក​នៅ​តែ​មិន​ចង់​ជឿ​សំណាង​ខ្លួនឯង​ផង​ដែរ​។ លោក​ថា ការ​ប្រដាល់​កន្លង​មក លោក​មិនសូវ​មានការ​ផ្គូរ​ផ្គង​ឱ្យ​ប្រកួត​នោះ​ទេ ខណៈ​ដែល​ការ​ប្រកួត​មួយ​លើក​ៗ​ក៏​មិនសូវ​ជា​បាន​តម្លៃ​ខ្លួន​ខ្ពស់​។

លោក​ថា ខ្លួន​ចង់​សម្រេចចិត្ត​ទៅ​ធ្វើការ​មួយ​ផ្សេង​ទៀត ក្រៅពី​ការ​ប្រដាល់ ប៉ុន្តែ​ដោយសារ​មិន​ដាច់​ចិត្ត ទើប​នៅ​តែ​ត្រាំត្រែង​ជា​មួ​ហ​អាជីព​ប្រដាល់​មក​ទល់​ពេល​នេះ​។ អុី​ចឹ​ង​ទើប​លោក​យល់​ថា បើ​មាន​ទីផ្សារ​ក្រោយ​ពេល​កាន់​ពាន នោះ​លោក​នឹង​សប្បាយចិត្ត​ខ្លាំង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ