ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ Huawei ​​ថា HongMeng OS លឿន​ជាង Android និង MacOS !

4 ឆ្នាំ មុន

គេហទំព័រ Gizmochina បានឱ្យ​ដឹង​ថា ទោះបីជា​ចុង​ស​ប្តា​ហ៍​មុន​ លោក Donald Trump បាន​ប្រកាស​ថា ​ក្រុមហ៊ុន Huawei…

គេហទំព័រ Gizmochina បានឱ្យ​ដឹង​ថា ទោះបីជា​ចុង​ស​ប្តា​ហ៍​មុន​ លោក Donald Trump បាន​ប្រកាស​ថា ​ក្រុមហ៊ុន Huawei អាច​បន្ត​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​អា​មេ​រិ​ក​ខាងជើង ហើយ​ថា Google នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន Huawei ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android និង​បញ្ជាក់​ពី​ទូរស័ព្ទ​របស់​ខ្លួន​ក៏​ដោយ ក៏​ក្រុមហ៊ុន​ចិន​មួយ​នេះ​ មិន​ព្រងើយកន្តើយ​នឹង​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រតិបត្តិការ HongMeng OS របស់​ខ្លូ​ន​ដែរ ។ សេចក្តីថ្លែងការណ៍​បែប​នេះ​ បាន​ចេញ​មក​ដោយ​ផ្ទាល់​ពី​នាយក​ប្រតិបត្តិ និង​ស្ថាបនិក​ក្រុមហ៊ុន Huawei គឺ​លោក Ren Zhengfei ។

គេហទំព័រ Gizmochina បានឱ្យ​ដឹង​ទៀត​ថា​យើង​បានឮ​ព័ត៌មាន​ជា​ច្រើន​អំពី​ប្រព័ន្ធ​ប្រតិបត្តិការ Hong​Meng OS ហើយ​យើង​មិន​ទាន់​បានឃើញ​ការ​លេច​ធ្លាយ​ច្បាស់លាស់​ណាមួយ​នៅឡើយ​ទេ ។ នៅ​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​ទស្សនាវដ្តី​បារាំង Le Point អ្នកគ្រប់គ្រង​វ័យ ៧៥ ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា​ប្រព័ន្ធ​ប្រតិបត្តិការ​នៅ​ក្នុងផ្ទះ​នឹង​ធ្វើការ​លើ Network switches, routers និង​មជ្ឈមណ្ឌល​ទិន្នន័យ​ក៏​ដូច​ជា​ស្មា​ត​ហ្វូ​ន ។ ក្នុង​ន័យ​នេះ​វាស្រ​ដៀង​ទៅ​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ Fuchsia OS របស់ Google ដែរ។

លោក Ren ក៏​បាន​និយាយ​ផង​ដែរ​ថា​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​អាច​លឿន​ជាង​ប្រព័ន្ធ​ប្រតិបត្តិការ And​roid របស់ Google ។ លោក​ក៏​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​ដូច​គ្នា​នេះ​ដែរ​ទាក់ទង​នឹង MacOS ដែល​មាន​ន័យ​ថា HongMeng ក៏​នឹង​បង្ហាញខ្លួន​នៅ​លើ​កុំព្យូទ័រ និង​កុំព្យូទ័រ​យួរដៃ​ផង​ដែរ ។

យើង​បានឮ​រួច​មក​ហើយ​ថា​ប្រព័ន្ធ​ប្រតិបត្តិការ HongMeng មាន​ល្បឿន​លឿន ហើយ​យើង​ក៏​ឮ​ដែរ​ថា​វា​នឹង​មាននៅ​លើ​ឧបករណ៍​ផ្សេង​ៗ​ជា​ច្រើន ។ យើង​រំពឹង​ថា ​ការ​ប្រកាស​មួយ​ចំនួន​នឹង​ត្រូវធ្វើ​ឡើង​នៅ​សន្និ សីទ​អ្នក​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន Huawei ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ