ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ទំនើប​កម្ម​លើ​េ​សេវា​រថយន្តក្រុង​សាធារណៈ​(បង្កើត App)​…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​បង្កើន​ការ​ធ្វើ​ទំនើប​កម្ម​សេវា​ដឹក​ជញ្ជូន​រថយន្ត​ក្រុង​សាធា រណៈ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ ដើម្បី​ទាក់ទាញ​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ឲ្យ​ងាក​មក​ប្រើប្រាស់​សេវា​នេះ​បាន​កាន់តែ​ច្រើន​ ដែល​ជា​ការ​ជួយរំដោះ​ការ​កកស្ទះ​ចរាចរណ៍ តាម​រយៈ​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​សេវា​ធ្វើ​ដំណើរ​ផ្ទាល់ខ្លួន ។ អាជ្ញាធរ​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​បង្កើន​ការ​ធ្វើ​ទំនើប​កម្ម​សេវា​ដឹក​ជញ្ជូន​រថយន្ត​ក្រុង​សាធា រណៈ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ ដើម្បី​ទាក់ទាញ​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ឲ្យ​ងាក​មក​ប្រើប្រាស់​សេវា​នេះ​បាន​កាន់តែ​ច្រើន​ ដែល​ជា​ការ​ជួយរំដោះ​ការ​កកស្ទះ​ចរាចរណ៍ តាម​រយៈ​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​សេវា​ធ្វើ​ដំណើរ​ផ្ទាល់ខ្លួន ។

អាជ្ញាធរ​រាជធានី​ភ្នំពេញ ចាប់ផ្តើម​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ប្រតិបត្តិការ​រថ យន្តក្រុង និង App​ សម្រាប់​តាមដាន​ចលនា​ប​ម្លា​ស់​ទី​រថយន្តក្រុង ដើម្បី​តាមដាន​ទីតាំង​ចលនា​ប​ម្លា​ស់​ទី​រថយន្តក្រុង រួម​ទាំង​ការផ្ដល់​នូវ​ព័ត៌មាន​អំពី​ទីតាំង​ជាក់ស្ដែង​របស់​រថយន្តក្រុង ដែល​បង្ក​លក្ខណៈ​ងាយ
ស្រួលដល់​អ្នក​ធ្វើ​ដំណើរ​តាម​សេវា​ដឹក​ជញ្ជូន​សាធារណៈ​នេះ ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញមាន​ប្រសាសន៍​ថា ប្រព័ន្ធ App​តាមដាន​ទីតាំង​ចលនា​ប​ម្លា​ស់​ទី​រថយន្តក្រុង​នេះ នឹង​កាន់តែ​ទាក់ទាញ​ប្រជាពលរដ្ឋ​ឲ្យ​ងាក​មក​ប្រើប្រាស់​សេវា​រថយន្តក្រុង​រាជធានី​ភ្នំពេញ​បាន​កាន់តែ​ច្រើន ។ លោក​បញ្ជាក់​ថា ការ​សម្រេច​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទំនើប​កម្ម​នៅ​លើ​រថយន្តក្រុង​សាធារណៈ​របស់​រដ្ឋ​នេះ គឺ​បន្ទាប់​ពី​អ្នក​ប្រើប្រាស់​សេវា​ដឹក​ជញ្ជូន​សាធារណៈ​តាម​រយៈ​រថយន្ត​ក្រុង មានការ​លំបាក​មិនដឹង​ពី​ដំណើរការ​រថយន្តក្រុង​កំពុង​ឋិត​នៅ​លើ​ទីតាំង​ណា ក្រោយ​ពេល​រថយន្តក្រុង​នោះ​ចាក​ចេញពី​ចំណត​ដឹក​អ្នកដំណើរ ហើយ​នៅ​ពេល​ខ្លះ​នៅ​លើ​តម្រុយ​ផ្លូវ​រត់​ដូច​គ្នា ។

​ សូម​បញ្ជាក់​ថា ក្នុង​គម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុងនៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​រយៈពេល​៤ឆ្នាំ ចាប់ពី​ខែមករា ឆ្នាំ​២០១៧ ដល់​ខែធ្នូ​ឆ្នាំ២០២០ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អនុញ្ញាតឲ្យ​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង​(City Bus)​រាជធានី​ភ្នំពេញ​និង​ក្រុម​ជំនាញ
ការ​JICA ដាក់​ឲ្យ​ដំណើរការ​សេវា​ដឹក​ជញ្ជូន​សាធារ​ណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​បាន​ចំនួន​១៣​ខ្សែដោយ ប្រើប្រាស់​រថយន្ត​២៣៥​គ្រឿង និង​មានប្រជាពលរដ្ឋ​ប្រើប្រាស់​សេវា​ពី​២៦.០០០​នាក់​ទៅ​៣០.០០០​នាក់​ក្នុង​១​ថ្ងៃ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ