ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារសិក្សាថ្មី២ខ្នងកម្ពស់២ជាន់ត្រៀមបើកទទួលសិស្សឲ្យចូលរៀននៅពេលខាងមុខនេះហើយ

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ យោងតាមកាបញ្ជាក់ពីលោក ឯក ប្រុស អ្នកទទួលខុសត្រូវការសាងសង់អគារសិក្សាទាំង២នេះបានឲ្យដឹងថា តាមលទ្ធការសាងសង់គិតត្រឹមថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ អគារសិក្សាថ្មីក្នុងអនុវិទ្យាលយ័យទាំង…

ខេត្តកំពង់ធំ ៖ យោងតាមកាបញ្ជាក់ពីលោក ឯក ប្រុស អ្នកទទួលខុសត្រូវការសាងសង់អគារសិក្សាទាំង២នេះបានឲ្យដឹងថា តាមលទ្ធការសាងសង់គិតត្រឹមថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ អគារសិក្សាថ្មីក្នុងអនុវិទ្យាលយ័យទាំង ២គឺសម្រេចបានប្រមាណ៧០%ហើយ ។ តាមការគ្រោងទុកអគារថ្មីដែលជាចំណងដៃដ៏ថ្លៃថ្លារសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនេះនឹងទទួលសិស្សានុសិស្សឲ្យចូលរៀននៅក្នុងបវេសនាការឆ្នាំសិក្សាថ្មីខាងមុខនេះ ។

នេះជាការអះអាងឲ្យដឹងរបស់លោក ឯក ប្រុស ក្នុងឱកាសក្រុមការងារដឹកនាំដោយលោក ថា យ៉ាវ អនុប្រធានក្រុមការងារចុះជួយស្រុកចុះទៅពិនិត្យនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ។ ហើយអគារសិក្សាថ្មីទាំង២ខ្នងដែលបានសាងសង់នេះ១ខ្នងៗមានកម្ពស់២ជាន់ ស្មើ១២ ក្នុងនោះមួយស្ថិតនៅអនុវិទ្យាល័យក្រយា ស្ថិតនៅក្នុងឃុំក្រយាស្រុកសន្ទុក និងមួយខ្នងទៀតស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ចំណាលើ ស្ថិតនៅភូមិខ្មាក់ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ។

ហើយអគារសិក្សាថ្មីនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការ កណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានទី១ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ និងលោកជំទាវដែលប្រារព្វពិធីបញ្ចុះបឋមសិលាធ្វើការកសាងជាផ្លូវការនៅការឆ្នាំ២០១៨ កន្លងទៅនេះក្រោមអធិបតីភាពលោក ជា ចាន់តូ ។

នៅក្នុងឱកាសអញ្ជើញចុះពិនិត្យសំណង់អគារសិក្សានេះលោក ថា យ៉ាវ បានជម្រុញឲ្យក្រុមជាងបន្តការយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាថែមទៀតក្នុងការសាងសង់នេះអគារឲ្យបានហ្មត់ចត់ ដោយគោរពឲ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដើម្បីធានាថា សំណង់នេះពិតជារឹងមាំប្រើប្រាស់បានយូរ ។

ដោយឡែកសម្រាប់អនុវិទ្យាល័យក្រយា តាមរយៈក្រុមការងារលោក ជា ចាន់តូ បានប្រកាសជួយជួសជុលដំបូលអគារចាស់ទាំង៣ជាថ្មីឡើងវិញផងដែរ ។ នៅក្នុងឱកាសនោះដែរក្រុមការងារបានចុះពិនិត្យសំណង់សាលាពុទ្ធិកសិក្សា ស្ថិតនៅវត្តធម្មនាថ ស្ថិតឃុំសង់ឃ្លាំង ស្រុកសន្ទុកផងដែរ ។

សំណង់អគារសាលាពុទ្ធិកសិក្សានេះសង់ពីថ្ម មានទំហំ ១២ម៉ែត្រ គុណ២០ម៉ែត្រ មាន៣បន្ទប់ជាអំណោយប្រកប ដោយសប្បុរសរបស់លោក ជា ចាន់តូ និងលោកជំទាវ ខៀវ ស៊ីណា គិតត្រឹមដើមខែកក្កដានេះសម្រចបានប្រមាណ៣០% ហើយ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ