ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រច​ណ្ឌ​​ពេក​រហូត​គំរាម​សម្លា.ប់ចោល… ​ប្រពន្ធ​​​ខ្លាច​ពេកប្តឹង​​ចាប់

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល៖ ដោយសារ​ភ្លើង​ប្រចណ្ឌ ​បុរស​ម្នាក់​តែង​តែរករឿង​ប្រពន្ធ​​ជា​ញឹកញាប់ និង​គំរាម​ថា​នឹង​សម្លាប់ ធ្វើ​ឲ្យ​ស្ដ្រី​​ជា​ប្រពន្ធ​ មានអារម្មណ៍​​ភ័យ​ខ្លាចរាល់ថ្ងៃ ហើយ​ទ្រាំ​បាន​ក៏​សម្រេចចិត្ដ​ប្ដឹង​សមត្ថកិច្ច​ឱ្យ​​ធ្វើការ​ចាប់ខ្លួន ។ ហេតុការណ៍​នេះ​ ​​កើតឡើង​នៅ​វេលា​ម៉ោង​០៦…

ខេត្តកណ្ដាល៖ ដោយសារ​ភ្លើង​ប្រចណ្ឌ ​បុរស​ម្នាក់​តែង​តែរករឿង​ប្រពន្ធ​​ជា​ញឹកញាប់ និង​គំរាម​ថា​នឹង​សម្លាប់ ធ្វើ​ឲ្យ​ស្ដ្រី​​ជា​ប្រពន្ធ​ មានអារម្មណ៍​​ភ័យ​ខ្លាចរាល់ថ្ងៃ ហើយ​ទ្រាំ​បាន​ក៏​សម្រេចចិត្ដ​ប្ដឹង​សមត្ថកិច្ច​
ឱ្យ​​ធ្វើការ​ចាប់ខ្លួន ។ ហេតុការណ៍​នេះ​ ​​កើតឡើង​នៅ​វេលា​ម៉ោង​០៦ ​និង​៤០​នាទីយប់ថ្ងៃ​ទី​៥ ​កក្កដា ​ស្ថិត​ក្នុងភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

​ជនសង្ស័យ​ខាងលើ ឈ្មោះចាន់ សុធី​ អាយុ​៣៦​ឆ្នាំ ជា​ជាង​ជួសជុល​ម៉ាស៊ីនត្រជាក់ ស្នាក់​នៅ​ភូមិ​ក្រោលគោ ឃុំ​ស្វាយ​ជ្រំ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ។ រីឯ​ស្ដ្រី​ជា​ប្រពន្ធ​ឈ្មោះ អ៊ី​វ សុ​ភី អាយុ​៣៦​ឆ្នាំ ជាកម្មការិនី​រោងចក្រ ស្នាក់​នៅ​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។

ប្រភព​ដដែល​បន្ដ​ថា កន្លង​មក ជនសង្ស័យ​និង​ជន​រង​គ្រោះ​ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដើម្បី​មក​ប្រកបការងារ តែ​នៅ​ពេល​ដែល​រស់នៅ​ជាមួយ​គ្​ប្ដី​ប្រពន្ធ​​ចេះ​​​តែមិនចុះ​សម្រុង​នឹង​គ្នា​ ទើប​​​ស្ដ្រី​រង​គ្រោះ​មក​ធ្វើការ និង​ជួល​ផ្ទះ​នៅ​ក្រុមហ៊ុន​7NG ស្ថិត​នៅ​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ។ រី​​ឯ​ប្ដី​​​ធ្វើ​ជា​ជាង​ជួសជុល​ម៉ាស៊ីនត្រជាក់នៅ​រាជធានី​ភ្នំពេញ ។ លុះ​ក្រោយ​មក​ទៀត ​ប្ដី​តែងតែ​​ទូរស័ព្ទជេរ​ប្រមាថ​ និង​គំរាមកំហែង​ស្ដ្រី​រង​គ្រោះជា​ប្រពន្ធជា​ញឹកញាប់ ។

កាលពី​ថ្ងៃ​ទី​៣០ ​មេសា ​ជនសង្ស័យ​បាន​មក​ផ្ទះ​ជួល​ស្ដ្រី​រង​គ្រោះ ដោយ​និយាយ​គំរាម​ថា​នឹង​សម្លាប់ ហើយ​ចាក់សោ​បន្ទប់​បង្ខាំង​ស្ដ្រី​រង​គ្រោះ​ ។ ដោយ​ភ័យ​ខ្លាច ក៏​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹងសុំ​លែងលះ​ជាមួយ​ជនសង្ស័យ​ជា​ប្ដី នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ។ លុះ​មក​ដល់​ថ្ងៃ​ទី​៥ ​កក្កដា ​​បាន​មក​ផ្ទះ​ជួល​របស់​ស្ដ្រី​រង​គ្រោះ​ម្ដងទៀត ហើយ​ចូល​ទៅ​អុកឡុក រករឿង​ប្រចណ្ឌ ធ្វើ​ឲ្យ​ស្ដ្រី​រង​គ្រោះ​ទ្រាំ​លែង​បាន​ក៏​ទូរស័ព្ទ​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​វិហារ​សួគ៌ ឲ្យ​ជួយ​អន្តរាគមន៍ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ