ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​ក៏​អត់​លើកលែង​…​ព្រោះ​ក្តៅចិត្ត​រឿងឱ្យទៅ​​ទិញ​សាប៊ូ

4 ឆ្នាំ មុន
  • កណ្តាល

​ខេត្តកណ្តាល​៖ ​ករណី​​ហិង្សា​មួយ​បាន​កើតឡើងលៀព្រះសង្ឃមួយអង្គរង​​របួស ​ក្រោយ​​ជនដៃដល់ជាកូន សិស្សលោក​យក​ចបកាប់​វាយ ដោយសារ​​​ខឹង​​បាន​​ស្តីបន្ទោស​​​រឿងមិនទៅ​ទិញ​សាប៊ូ ​​។ ហេតុការណ៍​នេះ​ បាន​កើតឡើង​ កាលពីថ្ងៃ​ទី០៥ ​​កក្កដា…

​ខេត្តកណ្តាល​៖ ​ករណី​​ហិង្សា​មួយ​បាន​កើតឡើងលៀព្រះសង្ឃមួយអង្គរង​​របួស ​ក្រោយ​​ជនដៃដល់ជាកូន សិស្សលោក​យក​ចបកាប់​វាយ ដោយសារ​​​ខឹង​​បាន​​ស្តីបន្ទោស​​​រឿងមិនទៅ​ទិញ​សាប៊ូ ​​។ ហេតុការណ៍​នេះ​ បាន​កើតឡើង​ កាលពីថ្ងៃ​ទី០៥ ​​កក្កដា នៅវេលាម៉ោង០៥និង៣០នាទីល្ងាច ស្ថិតចំណុច​ភូមិ​ស្តៅ​កន្លែង​៣ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

សេចក្តីរាយការណ៍ឱ្យដឹងថា ​ព្រះ​អង្គរងគ្រោះ ​ព្រះ​នាម ឃី​ន ខុន​ណា ​អាយុ​៣៤​ឆ្នាំ ​​គង់នៅ​ទី​អារាម​វត្ត​ស្តៅ​កន្លែង​ភូមិ​ស្តៅ​កន្លែង​ ឃុំ​ដីឥដ្ឋ​ ស្រុក​កៀនស្វាយ ខេ​ត្ក​កណ្តាល រង​របួស​លើ​ផ្ទៃមុខ​ខាងស្តាំ​ក្រោម​ភ្នែក​​១​កន្លែង និងដៃ​ខាងស្តាំ​​៣​កន្លែង​ ។ រី​ឯជនសង្ស័យ​ឈ្មោះ​ផល សំណាង ហៅ​សិ​ង្ហា ​អាយុ​២៧​ឆ្នាំ ​​មាន​ស្រុក​​កំណើតនៅភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង បច្ចុប្បន្ន​ ជា​កូនសិស្សលោក​ស្នាក់​នៅ​ក្នុង​ទី​អារាម​វត្ត​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

នគរបាល​ស្រុក​កៀន​ស្វាយ​​ថា នៅ​មុន​ពេល​កើតហេតុ​ដូច​ខាងលើ ​ព្រះអង្គ​​ព្រះ​នាម​ឃី​ន ខុន​ណា បាន​ប្រើ​ជនសង្ស័យ​ជា​កូនសិស្សទៅ​ទិញ​សាប៊ូម្សៅ​ តែជនសង្ស័យ​មិន​ទៅ​ទេ ។ ពេលនោះ ​ព្រះអង្គ​បាន​ស្តីបន្ទោស​ទៅ​លើ​ជនសង្ស័យ ស្រាប់តែ​ជនសង្ស័យ​ខឹង​បាន​យក​ចបកាប់​វាយ​ បណ្តាលឱ្យរង​រ​បួសតែម្តង ​។​ (សម្រួល ដោយ៖ ស្រីណា​)​​

អត្ថបទសរសេរ ដោយ