ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់​ប្លន់ពេទ្យសត្វ​ម្នាក់ទាំងថ្ងៃ​…តែរត់​អត់​រួច​

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល​៖ ​ជនសង្ស័យ​ចំនួន​៤​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​អង្គស្នួលចាប់ខ្លួន​បានជា​បន្តបន្ទាប់​និង​២​នាក់​ទៀត​​ជា​បក្សពួក​បាន​រត់គេច​ខ្លួន​រួច ខណៈ​ដែល​ជនសង្ស័យ​ទាំងនោះ​ធ្វើ​សកម្មភាព​ស្ទាក់​កាប់​ប្រហារ​ទៅ​លើ​បុរស​ម្នាក់​ដែល​ជា​គ្រូពេទ្យ​សត្វ​ប្លន់​យក​ម៉ូតូ​១​គ្រឿង​បាន​សម្រេច ​ហើយ​ព្យាយាម​ជិះ​រត់គេច​ខ្លួន​ ប៉ុន្តែ​រត់​មិន​រួច​ ​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស​យ៉ាងដំណំ​ ។​ មិនតែប៉ុណ្ណោះ​ ជន​ទាំងនេះ​បាន​សារភាព​ថា​…

ខេត្តកណ្ដាល​៖ ​ជនសង្ស័យ​ចំនួន​៤​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​អង្គស្នួលចាប់ខ្លួន​បានជា​បន្តបន្ទាប់​និង​២​នាក់​ទៀត​​ជា​បក្សពួក​បាន​រត់គេច​ខ្លួន​រួច ខណៈ​ដែល​ជនសង្ស័យ​ទាំងនោះ​ធ្វើ​សកម្មភាព​ស្ទាក់​កាប់​ប្រហារ​ទៅ​លើ​បុរស​ម្នាក់​ដែល​ជា​គ្រូពេទ្យ​សត្វ​ប្លន់​យក​ម៉ូតូ​១​គ្រឿង​បាន​សម្រេច ​ហើយ​ព្យាយាម​ជិះ​រត់គេច​ខ្លួន​ ប៉ុន្តែ​រត់​មិន​រួច​ ​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស​យ៉ាងដំណំ​ ។​ មិនតែប៉ុណ្ណោះ​ ជន​ទាំងនេះ​បាន​សារភាព​ថា​ ពួក​ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​បែប​នេះ​ចំ​នួ​៥​លើក​រួច​មក​ហើយ​ដែរ​ ។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៤ កក្កដានៅ​តាម​ផ្លូវជាតិ​លេខ​៥១ ​​ក្នុងភូមិ​ត្រពាំង​កក់ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្​កណ្ដាល​ ។​ ជន​រង​គ្រោះ​​ខាងលើ​ឈ្មោះ ផ​ន ផល្លា អាយុ៣០​ឆ្នាំ ជាបុគ្គលិក​ពេទ្យសត្វ ស្នាក់​នៅ​ក្នុងភូមិ​អំពិលទឹក ឃុំ​សំបូរ ស្រុក​សំ​រោទ​ង ខេត្តកំពង់ស្ពឺ​រង​របួស​ដៃ ដោយសារ​ជនសង្ស័យ​កាប់​ប្លន់​យក​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1K-9222 លេខ​តួ​និង​លេខ​ម៉ាស៊ីន 5171993​ហើយ​នគរបាល​ដកហូត​យក​បាន​មក​វិញ ​។

ដោយឡែក ​ជនសង្ស័យ​មាន​គ្នា​៦​នាក់​ ក្នុង​នោះ​ត្រូវ​ឃាត់ខ្លួន​៤​នាក់​រួម​មាន​ ១-​ឈ្មោះ ផាត តុលា ហៅ​ថៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ត្រូវ​ឃាត់ខ្លួន​បស​ន​ភ្ល​សម​ៗ​ហើយ​ជន​នេះ​គឺជា​មេខ្លោង​ដែល​ជា​អ្នក​រៀបចំ​ផែនការ​ទាំងអស់​ក្នុង​ការ​ធ្វើសកម្ម ភាព​ ។ ២-​ឈ្មោះ យ៉ុ​ង ពុទ្ធា​ចំណាន ហៅឈែ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ជ្រៅ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​៣-​ឈ្មោះ យ៉ា​ន់ សិរី ហៅ​សុច ហៅម៉ុ​ច ហៅ​ស៊ិ​ច ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ស្វាយ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​៤-​ឈ្មោះ ភ័​ក្រ ប្រុស​ម៉ៅ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​នប់ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​ ទាំង​៣​នាក់​នេះ​ត្រូវ​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៩ ។​ចំណែក​២​នាក់​ដែល​គេចខ្លួន​នោះ​ម្នាក់​ឈ្មោះ ហ៊ាន វិច្ឆិកា ហៅ​កា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​តា​កេរ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។​និង​ម្នាក់​ទៀត​ឈ្មោះ សុខ សាន់​ដេ​ត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មាន​ទីលំនៅ​ក្នុងភូមិ​ចក ឃុំ បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

នគរបាល​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ជនរង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពី​កន្លែង​ចាប់​មាន់ នៅ​ក្នុង​ភូមិ​ស្រែ​កាច់ ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល​ឆ្ពោះទៅ​ផ្ទះ​នៅ​ខេត្តកំពង់ស្ពឺ លុះ​ពេល​ទៅ​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ជួប​ក្រុម​ជនសង្ស័យ​ កំពុង​ជិះ​ម៉ូតូឌុប​គ្នា​តាម​ផ្លូវ​នោះ​ដែរ​។​ ខណៈនោះ​ ជន​ខាងលើ​បាន​ជិះ​ទៅ​ រួច​ធាក់​ទៅ​លើ​បុរស​រង​គ្រោះ​១​ជើង បណ្តាល​ឲ្យ​ដួល​ម៉ូតូ បន្ទាប់​មក​ទាញ​កាំបិត​កាប់​ទៅ​លើ​គ្រូពេទ្យ​សត្វ​រូប​នេះ​១​កាំបិត​ចំ​កំភួនដៃ​ខាងឆ្វេង​បណ្ដាល​ឲ្យ​រង​របួស ព្រមទាំង​ទាំង​ដេញ​កាប់​បន្ថែម​ទៀត​ប៉ុន្តែ​ជន​រង​គ្រោះ​រត់គេច​រួច ហើយ​ជនសង្ស័យ​ក៏​នាំ​គ្នា​លើក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ជិះ​គេចខ្លួន ។ (សម្រួលដោយ៖ ស្រីណា)