ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​នាវា​ដឹក​ប្រេង​ខ្លួន ​អុី​រ៉​ង់​កោះហៅ​ទូត​អង់គ្លេស

4 ឆ្នាំ មុន

ប្រទេស​អុី​រ៉​ង់​-​អង់គ្លេស ៖ ក្រសួងការបរទេស​អុី​រ៉​ង់​ប្រកាស​នា​ថ្ងៃ​ទី​៤​កក្កដា​ថា បាន​កោះហៅ​ឯកអគ្គរាជ​ទូត​អង់គ្លេស​ប្រចាំ​ក្រុង​តេ​ហេ​រ៉​ង់ លោក​ROB MACAIRE​ក្រោយ​ពី​ការ​ឃាត់​ចាប់​នាវា​ដឹក​ប្រេង​អុី​រ៉​ង​១​គ្រឿងក្នុង​ច្រក​សមុទ្រ​GIBRALTAR​។ ក្នុង​សេចក្ដី​ប្រកាស​មួ​​យ​ក្រសួងការបរទេស​អុីរ៉​ង់​និយាយ​ថា បាន​កោះហៅ​ឯកអគ្គរាជទូត​រូប​នោះ ក្រោយ​ការ​ចាប់​នាវា​ដឹក​ប្រេង​អុី​រ៉​ង់ ដោយ​កងកម្លាំង​នាវាចរណ៍​អង់គ្លេស​ដោយ​ខុសច្បាប់​នៅ​ច្រក​សមុទ្រ​GIBRALTAR…

ប្រទេស​អុី​រ៉​ង់​-​អង់គ្លេស ៖ ក្រសួងការបរទេស​អុី​រ៉​ង់​ប្រកាស​នា​ថ្ងៃ​ទី​៤​កក្កដា​ថា បាន​កោះហៅ​ឯកអគ្គរាជ​ទូត​អង់គ្លេស​ប្រចាំ​ក្រុង​តេ​ហេ​រ៉​ង់ លោក​ROB MACAIRE​ក្រោយ​ពី​ការ​ឃាត់​ចាប់​នាវា​ដឹក​ប្រេង​អុី​រ៉​ង​១​គ្រឿងក្នុង​ច្រក​សមុទ្រ​GIBRALTAR​។

ក្នុង​សេចក្ដី​ប្រកាស​មួ​​យ​ក្រសួងការបរទេស​អុីរ៉​ង់​និយាយ​ថា បាន​កោះហៅ​ឯកអគ្គរាជទូត​រូប​នោះ ក្រោយ​ការ​ចាប់​នាវា​ដឹក​ប្រេង​អុី​រ៉​ង់ ដោយ​កងកម្លាំង​នាវាចរណ៍​អង់គ្លេស​ដោយ​ខុសច្បាប់​នៅ​ច្រក​សមុទ្រ​GIBRALTAR ។

មុន​នេះ​បណ្ដា​អ្នក​ទទួលខុសត្រូវ​អេ​ស្ប៉ា​ញ​ថ្លែង​ថា នាវា​ឈ្មោះ​GRACE1​ដែល​ដោត​ទង់ជាតិ​ប៉ា​ណា​ម៉ា ហើយ​ដឹក​ប្រេង​អុី​រ៉​ង់​ទៅ​ស៊ី​រី ត្រូវ​ចាប់​ដោយ​កង​ល្បាត​អង់គ្លេស ក្នុង​ដែនទឹក​GIBRALTAR​ក្រោម​ការ​ណែនាំ​របស់​អា​មេ​រិ​ក​។

តាម​កាសែត​GIBRALTAR CHRONICLE​ថា នាវា​នោះ​ដឹក​ប្រេង​ឆៅ​២​លាន​ធុង​។ ប្រមុខ​រដ្ឋាភិបាល​GIBRALTAR​លោក​FABIAN PICARDO​ក្នុង​សេចក្ដី​ប្រកាស​មួយគូ​សបញ្ជាក់​ថា យើង​មាន​ហេតុផល​ដែល​បញ្ជាក់​ថា​នាវា​GRACE 1​ដឹក​ប្រេង​ឆៅ​ទៅ​កាន់​រោងចក្រ​ចម្រាញ់​ប្រេងកាត​BANIAS​នៅ​សុី​រី ដែល​រោងចក្រ​នេះ​ជា​របស់​ក្រុមហ៊ុន​ដែល​រង​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​ប្រឆាំង​ស៊ី​រី​។

ទណ្ឌកម្ម​របស់​ពួក​អឺរ៉ុប​ប្រឆាំង​ស៊ី​រី​មាន​ជា​ធរមាន​ចាប់តាំងពី​ឆ្នាំ​២០១១​មក ត្រូវ​បាន​ពន្យារពេល​កាលពី​ខែឧសភា​រហូត​ដល់​ថ្ងៃ​ទី​១​មិថុនា​ឆ្នាំ​២០២០​។ ទណ្ឌកម្ម​នោះ​មាន​ជា​ពិសេស​ការ​ហ៊ុម​ព័ទ្ធ​ប្រេង​និង​ផ្អឹប​ទុកទ្រព្យ​សម្បត្តិ​របស់​ធនាគារកណ្ដាល​ស៊ី​រី ដែល​មាន​ក្នុង​សហភាព​អឺរ៉ុប​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ