ក្រុងញ៉ូយ៉ក ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានដាក់សំណើមួយកាលពីថ្ងៃពុធស្នើសុំឱ្យច្រានចោលបណ្តឹងដោយក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំរបស់ចិនគឺក្រុមហ៊ុន Huawei Technologies Co Ltd ដែលអះអាងថា សហរដ្ឋអាមេរិកបានធ្វើខុសច្បាប់ នៅពេលប្រទេសមហាអំណាចមួយនេះបានសម្រេចដាក់បញ្ចូលផលិតផលរបស់ក្រុមហ៊ុន Huawei ទៅក្នុងបញ្ជីខ្មៅនោះ ។ នេះបើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារ Reuters ចុះថ្ងៃទី៥ កក្កដា នេះ ។
ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានប្តឹងរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅដើមខែមីនាក្នុងបណ្តឹងមួយដែលបានដាក់នៅក្នុងតុលាការសហព័ន្ធរដ្ឋតិចសាស់ ដោយបាននិយាយថាច្បាប់ដែលកំណត់អាជីវកម្មអាមេរិករបស់ខ្លួន គឺមិនស្របតាមរដ្ឋធម្មនុញ្ញនោះឡើយ។
ក្រុមហ៊ុនបចេ្ចកវិទ្យាចិនមួយនេះ គឺជាផ្នែកមួយនៃសង្គ្រាមពាណិជ្ជកម្មដែលកំពុងតែបន្តកើតមានឡើងរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន ដែលបានធ្វើឲ្យទីផ្សារហិរញ្ញវត្ថុមានភាពច្រពិចស្រពិល ដោយថ្មីៗនេះលោកប្រធានាធិបតី Donald Trump បានយល់ព្រមបន្ធូរបន្ថយការរឹតបន្តឹងលើក្រុមហ៊ុន Huawei បន្ទាប់ពីជួបជាមួយប្រធានាធិបតីចិនលោកស៊ី ជីនភីង នៅក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G20 ដែលបានរៀបចំឡើងនៅប្រទេសជប៉ុន ។
យោងតាមមន្ត្រីរដ្ឋបាល Trump បានឱ្យដឹងថាតំណាងកំពូលនៃប្រទេសទាំងពីរកំពុងរៀបចំដើម្បីឲ្យមានការចរចាពាណិជ្ជកម្មឡើងវិញនៅសប្តាហ៍ក្រោយ។
កាលពីថ្ងៃពុធរដ្ឋាភិបាលអាមេរិកបាននិយាយថាដោយសារតែក្រុមហ៊ុននៅតែស្ថិតក្នុងបញ្ជីខ្មៅ ដូច្នេះសំណើអាជ្ញាប័ណ្ណពីក្រុមហ៊ុនអាមេរិកដែលកំពុងស្វះស្វែងរកការនាំចូលផលិតផលទៅកាន់ក្រុមហ៊ុន Huawei ត្រូវបានពិនិត្យឡើងវិញក្រោមការត្រួតពិនិត្យជាតិសន្តិសុខខ្ពស់បំផុត។
សំណើររបស់រដ្ឋាភិបាល (Motion) ត្រូវបានដាក់ទៅតុលាការអន្តរជាតិរបស់សហរដ្ឋអាមេរិកសម្រាប់រដ្ឋភាគខាងកើតនៃរដ្ឋ Texas ដែលជាតុលាការតែមួយដែលពាក្យបណ្តឹងដើមរបស់ក្រុមហ៊ុនចិន ត្រូវបានដាក់។ ក្រុមហ៊ុន Huawei មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំព័ត៌មាននោះទេ។ ក្រុមហ៊ុន Huawei Technologies USA, Inc. និង Huawei Technologies Co., Ltd. v សហរដ្ឋអាមេរិក, លេខ 4: 19-cv-00159-ALM ៕
ប្រភព ៖ reuters , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ