ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​នាំ​ជ្រូក​វៀតណាម​ចូល​ដឹកគោ​ក្របី​ខ្មែរ​ចេញ​ទៅ​ប្រទេស​វៀត​វិញ​នៅ​ស្រុក​រមាស​ហែក

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​អ្នក​ចិញ្ចឹម​ជ្រូក​បាន​ត្អូញត្អែរ និង​មាន​ក្តី​កង្វល់​ដោយ​ឈ្មួញ​ទុច្ចរិត​លួច​នាំ​ជ្រូក​រស់ និង​សាច់​ជ្រូក​វៀតណាម​ចូល​មក​លក់​ក្នុងស្រុក​រមាស​ហែក ហើយ​ដឹក​សត្វ​គោក្របី​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​វិញ តាម​ច្រករបៀង​ខ្សែ​ដែក និង​ច្រករបៀង​ព្រៃ​គុយ ឃុំ​ត្រស់ ធ្វើ​ឲ្យ​មានការ​ឆ្លង​ជំងឺ​ដល់​សត្វ​ជ្រូក​ពួក​គាត់​ចិញ្ចឹម​តាម​ផ្ទះ…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​អ្នក​ចិញ្ចឹម​ជ្រូក​បាន​ត្អូញត្អែរ និង​មាន​ក្តី​កង្វល់​ដោយ​ឈ្មួញ​ទុច្ចរិត​លួច​នាំ​ជ្រូក​រស់ និង​សាច់​ជ្រូក​វៀតណាម​ចូល​មក​លក់​ក្នុងស្រុក​រមាស​ហែក ហើយ​ដឹក​សត្វ​គោក្របី​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​វិញ តាម​ច្រករបៀង​ខ្សែ​ដែក និង​ច្រករបៀង​ព្រៃ​គុយ ឃុំ​ត្រស់ ធ្វើ​ឲ្យ​មានការ​ឆ្លង​ជំងឺ​ដល់​សត្វ​ជ្រូក​ពួក​គាត់​ចិញ្ចឹម​តាម​ផ្ទះ ។

ប្រភព​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀត​ថា សព​ថ្ងៃ​ឈ្មួញ​ដឹក​ជ្រូក​រស់ និង​កូនជ្រូក​វៀតណាម​ចូល​តាម​ទូក​មក​ឡើង​នៅ​ច្រករបៀង ព្រៃ​គុយ និង​ច្រករបៀង​ខ្សែ​ដែក ឃុំ​ត្រស់ ស្រុក​រមាស​ហែក​នេះ ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​៥ កក្កដា​នេះ គេ​ឃើញ​ឈ្មួញ​នាំ​ជ្រូក​វៀតណាម​ចូល​ម​កតាមទូក ហើយ​មក​ឡើង​កំពង់​នៅ​ភូមិ​ព្រៃ​គុយ ឃុំ​ត្រស់ រាប់​សិប​ក្បាល ហើយ​មាន​ក្រុម​ម៉ូតូ​មក​ដឹក​ចូល​ទៅ​ឃុំ​ត្រស់ ដាក់​តាម​ផ្ទះ រួច​ធ្វើ​លិខិតបញ្ជាក់​ពី​មន្ត្រី​ជំនាញ​ជា​ជ្រូក​ខ្មែរ​ដឹក​បន្ត​តាម​រថយន្ត​ទៅ​រាជធានី​ភ្នំពេញ ឬ​ដាក់​តាម​ឡ​ត៌​សត្ត​ឃា​ដ សម្រាប់​កាប់​សាច់​លក់​តាម​ផ្សារ​ក្នុង​ខេត្តស្វាយរៀង ។

បើ​តាម​សមត្ថកិច្ច​ស្រុក​រមាស​ហែក​បាន​ឲ្យ​ដឹង​ថា បញ្ហា​ឈ្មួញ​លួច​នាំ​ជ្រូក​វៀតណាម​ចូល​មក នេះ គឺ​ពិបាក​បង្ក្រាប​ដោយសារ​នៅ​ភូមិ​បុស្ស ភូមិ​ព្រៃ​គុយ ឃុំ​ត្រស់ មាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​របស់​ក្រុមហ៊ុន​ស៊ី​ភី​ចំនួន​២៤​រោង (២៤​កន្លែង​) ដូច្នេះ​ពួក​ឈ្មួញ​ទុច្ចរិត​បន្លំ​យក​ទីតាំង​ភូមិសាស្ត្រ​ឃុំ​ត្រស់​នេះ ដើម្បី​ចរាចរណ៍​នាំ​ជ្រូក​វៀតណាម​ចូល​មក​បន្លំ​ទើប​ពិបាក​ក្នុង​ការ​បង្ក្រាប ។ ម្យា​ង​ភូមិសាស្ត្រ​ឃុំ​ត្រស់​នេះ​មានព្រៃ និង​ចម្ការ​អំពៅ​ជាប់​តំបន់​ព្រំដែន​មាន​ស្ទឹង​ឈ្មួញ​អាច​នាំ​ជ្រូក​ចូល​ខុស​ពី​ច្រករបៀង​កាត់​តាម​ភូមិ អ្នកស្រុក ឬ​កាត់​តាម​ព្រៃ​ចម្ការ ។

ដោយនៅ​ថ្ងៃ​ទី​៥ កក្កដា វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​រថយន្ត​១​គ្រឿង​ដឹក​ជ្រូក​រស់​ប្រមាណ​ជា​២០០​ក្បាល​ឈប់​នៅ​ចំណុច​ផ្លូវ​ឡើង ឃុំ​ត្រស់ ស្រុក​រមាស​ហែក បន្ទាប់​មក​ក៏​ដឹក​តាម​ផ្លូវជាតិ​លេខ​១៣ ឆ្ពោះ​មក​កាន់​ផ្លូវជាតិ​លេខ​១ ហើយ​បាន​ឈប់​ទម្លាក់​ជ្រូក​ចំនួន​៦០​ក្បាល លើ​រថយន្ត​នៅ​ដេប៉ូ​របស់​ឈ្មោះ គ្រូ មួន ស្ថិត​នៅ​ភូមិ​បាក់​រនាស់​សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង រួច​ដឹក​បន្ត​ទៅ​តាម​ផ្លូវជាតិ​លេខ​១ ឆ្ពោះទៅ​ខេត្តព្រៃវែង ។

ទាក់ទិន​ករណី​នេះ​ដែរ​ម្ចាស់​ដេប៉ូ​ជ្រូក​បាក់​រនាស់​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ទិញ​ជ្រូក​ចំនួន​៦០​ក្បាល​ពី​ឈ្មោះ វិ​ឆដា បុគ្គលិក​ផ្នែក​លក់​របស់​ក្រុមហ៊ុន​ស៊ី​ភី ក៏​ប៉ុន្តែ​ក្រុមហ៊ុន​ដឹក​ចេញ​មក​ពី​ទីណា​ក៏​អ្នកស្រី​មិនដឹង​ដែរ គឺ​ដឹង​ថា​គាត់​ទិញ​ពី​ក្រុមហ៊ុន​តែ​ប៉​ណ្ណោះ ។ ទាក់ទិន​ករណី​នេះ​ដែរ លោក​វិ ឆដា បុគ្គលិក​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​ស៊ី​ភី បាន​ប្រាប់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ជ្រូក​ដែល​ដាក់​នៅ​ភូមិ​បាក់​រនាស់​នោះ គឺជា​ជ្រូក​ក្រុមហ៊ុន​ស៊ី​ភី ដឹក​មក​ពី​ខេត្តកំពង់ចាម សរុប​១៤៥​ក្បាល​គឺ​ដាក់​នៅ​ស្វាយ​រៀង​៦០​ក្បាល យក​ទៅ​ដាក់​នៅ​ខេត្តព្រៃវែង និង​ខេត្តកណ្តាល ។ ដោយ​ដឹក​មក​តាម​ផ្លូវ​ថ្ងៃ​ក្តៅ​ក៏​ឈប់​រថយន្ត​ត្រង់​ចំណុច​ឃុំ​ត្រស់ ស្រុក​រមាស​ហែក ដើម្បី​បាញ់​ទឹក​ជ្រូក​ឲ្យ​ត្រជាក់ និង​សម្រាក​ទិញ​ទឹក និង​នុំចំណី​ហូប​តែ​ប៉ុណ្ណោះ គឺ​មិន​បាន​ចូល​ដឹក​ជ្រូក​ពី​កសិដ្ឋាន​ឃុំ​ត្រស់​ទេ ។

ចំពោះ​ថា មាន​ឈ្មួញ​នាំ​ជ្រូក​វៀតណាម​ចូល​មក​ឃុំ​ត្រស់​នោះ គឺ​លោក​មិនដឹង​ទេ រូប​លោក​គ្រាន់តែ​ជា​អ្នក​ផ្នែក​ស៊ែ​ល​ឲ្យ​ក្រុម​ហ៊ុម​ទេ បញ្ហា​រោង​ចិញ្ចឹម​ជ្រូក​នៅ​ឃុំ​ត្រស់​នោះ សូម​ឲ្យ​សួរ​ទៅ​ផ្នែក​កសិដ្ឋាន​ទើប​គេ​ដឹង ។ ពាក់​ព​ន្ធ័​ករណី​នេះ​លោក​ប៉ែន ច​ន្ធី ប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ស៊ី​ភី ពិតជា​មាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នៅ​ឃុំ​ត្រស់ ស្រុក​រមាស​ហែក ចំនួន​២៤​រោង និង​មាន​ជ្រូក​ចិញ្ចឹម​ក្នុង​កសិដ្ឋាន​ប្រមាណ​១​ម៉ឺន​ក្បាល ហើយ​នៅ​អូ​ស្មាច់ ភូមិ​តា​ស្អាង ឃុំ​កំពង់ចំឡង​ដ៏ ស្រុក​ស្វាយ​ជ្រំ មួយ​កន្លែង ។ ជ្រូក​ដែល​ក្រុមហ៊ុន​ដឹក​មក​ដាក់​នៅ​ភូមិ​បាក់​រនាស់​នេះ គឺជា​ជ្រូក​របស់​ក្រុមហ៊ុន ។ បើ​មាន​ឈ្មួញ​លួច​នាំ​ជ្រូក​វៀតណាម​ចូល​តាម​ភូមិសាស្ត្រ​ឃុំ​ត្រស់​នោះ លោក និង​ដាក់​កម្លាំង​ឃ្លាំមើល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ