ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទឯកភ្នំ ស្ថិត​ក្នុងភាព​ចំណាស់ ទ្រុឌ​ទ្រោម

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ប្រាសាទឯកភ្នំ ជា​ប្រាសាទ​ដែល​មាន​វ័យ​ចំណាស់​មួយ​ដែរ​ក្នុង​ចំណោម​ប្រាសាទ​ជា​ច្រើន ដែល​ត្រូវ​បាន​កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១ នា​សតវត្ស​ទី​១១ (​អំឡុង​ឆ្នាំ​១០០២-​១០៥០)​ក្នុង​សម័យ​មហានគរ នៅ​តាម​តំបន់​វាលទំនាប​មាត់បឹង​ទន្លេសាប ។ ប្រាសាទឯកភ្នំ​សាង​ឡើង​ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​អាទិទេព​នៃ​សាសនាព្រាហ្មណ៍…

ខេត្តបាត់ដំបង ៖ ប្រាសាទឯកភ្នំ ជា​ប្រាសាទ​ដែល​មាន​វ័យ​ចំណាស់​មួយ​ដែរ​ក្នុង​ចំណោម​ប្រាសាទ​ជា​ច្រើន ដែល​ត្រូវ​បាន​កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១ នា​សតវត្ស​ទី​១១ (​អំឡុង​ឆ្នាំ​១០០២-​១០៥០)​ក្នុង​សម័យ​មហានគរ នៅ​តាម​តំបន់​វាលទំនាប​មាត់បឹង​ទន្លេសាប ។ ប្រាសាទឯកភ្នំ​សាង​ឡើង​ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​អាទិទេព​នៃ​សាសនាព្រាហ្មណ៍ ឬ​ព្រហ្មញ្ញសាសនា​(​លទ្ធិ​ទេវរាជ​) ។ ប្រាសាទ​នេះ​បាន​បាក់បែក និង​ស្រុត​ចុះ​ខ្លះ​ដោយសារ​បាតុភូត​ធម្មជាតិ​រួម​នឹង​អាយុកាល​ដ៏​ចំណាស់​ផង រួម​ទាំង​កត្តា​សង្គ្រាម និង​ជន​ទុច្ចរិត​ផង ។

ប្រាសាទឯកភ្នំ​សាងសង់​អំពី​ថ្មភក់ និង​ថ្មបាយក្រៀម បែរមុខ​ទៅ​ទិស​ខាងកើត និង​ទទឹង​ទៅ​ទិស​ខាងលិច​ប្រវែង​២៥​ម៉ែត្រ មាន​បណ្តោយ​ពី​ខាងជើង​ទៅ​ទិស​ខាងត្បូង​ប្រវែង​៤៩​ម៉ែត្រ ក្នុង​បរិវេណ​វត្ត​ឯក​ភ្នំ មាន​ចម្ងាយ​ពី​ទីរួមខេត្ត​បាត់ដំបង​១១​គីឡូ​មែ​ត្រ ស្ថិត​នៅ​ក្នុងភូមិ​តា​គម ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ។ សព្វ​ថ្ងៃនេះ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បាន​ចាប់អារម្មណ៍​យល់​ដឹង​តាម​ឯកសារ​ថា​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​មួយ​ផង​ដែរ ដែល​មាន​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត​ទីនោះ​មិន​ចេះ​ដាច់​ឡើយ ។

នៅ​ជិត​ប្រាសាទឯកភ្នំ មាន​វត្ត​អារាម​វ័យ​ចំណាស់​មួយ​ដែល​កើតឡើង​នៅ​គ​.​ស​១៧៥៧ អាយុកាល​២៤៤​ឆ្នាំ មាន​ភាព​ចាស់​ទ្រុឌទ្រោម​ផង និង​ទទួល​ភាព​ខ្ទេចខ្ទាំ​ខ្លាំង​ពី​សម័យ​ប៉ុ​ល ពត ដោយ​គេ​បាន​យក​ធ្វើ​ជាទី​លាន​សម្លាប់​មនុស្ស​ទាំងថ្ងៃទាំងយប់ ។ វត្ត​នេះ​បាន​កសាង​ថ្មី​ពី​ឆ្នាំ​១៩៩១​មក​ដល់​ឆ្នាំ​២០០១ ជំនាន់​ព្រះ​ចៅអធិការ​អៀម ឡុ​ង​, ព្រះ​តេជគុណ​ប៉ុ​ច ឈ​ន និង​ព្រះ​តេជគុណ​ឈួ​ម បូ​, ឧបាសិកា​គង់ ជី (​នៅ​អា​មេ​រិ​ក​) និង​ពុទ្ធបរិស័ទ ក្នុង​ក្រៅប្រទេស​ដែល​ធ្លាប់​មាន​ប្រវត្តិ​ឆ្លងកាត់​សម័យ​កាប់សម្លាប់​នៅ​តំបន់​នេះ រួបរួម​គ្នា​ប្រមូល​បច្ច័យ​កសាង​ព្រះ​វិហារ​ថ្មី​ដើម្បី​លាបំណន់​សម័យ​មាន​អាសន្ន ។ ការ​អង្គាសប្រាក់​ប្រមាណ​១៦៥.២៩៩​ដុល្លារ ជួយ​កសាង​វិហារ​បាន​ដល់​បច្ចុប្បន្ន ។

នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០០៥ សម្តេច​បុត្រី​មហា​ចក្រី​សុ​រិ​ន​ថន (​បុត្រី​ស្តេច​ថៃ​) ធ្លាប់​បាន​យាង​មក​ទត​ឈ្វេងយល់​អំពី​ប្រវត្តិសាស្ត្រ និង​ប្រភេទ​ថ្ម​ប្រាសាទឯកភ្នំ ។ ក្នុង​ពេល​មាន​ពិធីបុណ្យ​ទាន​តាម​ប្រពៃណី​ជាតិ ម្តង​ៗ មនុស្ស​ពី​គ្រប់​ទិស​ទី​តែងតែ​ទៅ​កម្សាន្ត​នៅ​ប្រាសាទឯកភ្នំ​ដោយ​ក្តី​សប្បាយ​រីករាយ ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ