ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបទីតាំង​​«R7»…ខណៈកំពុងបើក​យ៉ាង​រលូន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ ទីតាំង​បើកអុីនធើរណេតយីហោ «R7» ដែល​មាន​ទី​ផ្ទះ​លេខ​៣០៥ ផ្លូវ​លេខ​១៨២ ក្រុម​ទី​៣៩ ភូមិ​១៣ សង្កាត់​ទឹកល្អក់ ទី​២…

រាជធានី​ភ្នំពេញ ៖​ ទីតាំង​បើកអុីនធើរណេតយីហោ «R7» ដែល​មាន​ទី​ផ្ទះ​លេខ​៣០៥ ផ្លូវ​លេខ​១៨២ ក្រុម​ទី​៣៩ ភូមិ​១៣ សង្កាត់​ទឹកល្អក់ ទី​២ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌទួលគោក​ចុះ​បង្ក្រាប ខណៈ​ដែល​ទីតាំង​​នេះ បាន​ដែល​​បង្កប់ល្បែង​ស៊ីសងធំ​មួយ​ស្ថិត​ក្នុង​ឃ្លាំង​នៅ​ខាងកើត​ផ្សារ​នាគ​មាស ​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ដោយ
កំពុង​​ដំណើរការ​យ៉ាងរលូន​ ។ ការ​បង្ក្រាប​​ធ្វើ​ឡើង​ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ថ្ងៃ​ទី​០៤​ កក្កដា ​ក្រោម​ការ​ដឹកនាំ​ពី​លោក បុត្រ សុភា នាយករង​រដ្ឋបាល​ខណ្ឌទួលគោក ​ព្រមទាំង​មានការ​ចូលរួម​ពី​នគរបាល​ផង​ដែរ ​។

តាម​ព័ត៌មានថា ទីតាំង Internet យីហោ​« R7» បង្កប់​ល្បែងស៊ីសង​នេះ ​បាន​ដំណើរការ​ជា​យូរ​មក​ហើយ ស្រម​នឹងណេ​ត្រ​ច្រើន​កន្លែង​ទៀត នៅ​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ សុទ្ធតែ​បង្ក្រាប់​ល្បែងស៊ីសង​ដូច​គ្នា កំពុង់​តែ​ដំណើរ ដោយ​រលូន​ក្រោម​រូ​ម​ភាព​សុំ​ច្បាប់​ណេ​ត្រ​ព័ត៌មាន ។

ក្នុង​ពេល​ចុះ​មក​ដល់​សមត្ថកិច្ច​បាន​ពិនិត្យ​មើលឃើញ​ថា ទីតាំង​នោះ ​មាន​កុំ​ព្យូ​រ​ទ័​រទាំង​អស់​សុទ្ធ​តែ​ដំណើរ​ការ​មាន​បើក​អន​ឡាញ​បាល់ (​ភ្នាល់​ស៊ីសង​) ប៉ុន្តែ​ពុំ​មាន​អ្នកលេង មាន​តែ​បុគ្គលិក ចំនួន​០២​នាក់ ស្រី​ម្នាក់​និង​ប្រុស​ម្នាក់ កំពុង​ចាំ​ទទួលភ្ញៀវ​ ។ តាម​ការ​អះអាង​របស់​បុគ្គលិក​បាន​ឲ្យ​ដឹង​ថា ទីតាំង​នេះ​មាន​ចាក់ ភ្នាល់​បាល់ ភ្លាម នោះ​កម្លាំង ក៏​ធ្វើការ​បង្ក្រាប​ជាក់ស្ដែង​តែ​ម្ដង ។

តាម​ព័ត៌មាន​បានអោយ​ដឹង​ថា ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប បាន​ចាប់​យក​វត្ថុ​តាង​រួម​មាន ៖ ១-​ម៉ូនីទ័រ​ចំនួន​១៧​គ្រឿង​, ២-CPU ចំនួន​០៩​គ្រឿង​, ៣-​ម៉ាស៊ីន​ព្រី​ន​បុ​ង​បាល់​ចំនួន​០៣​គ្រឿង​, ៤-​ម៉ាស៊ីនថតចម្លង​ឯកសារ​ចំនួន​០១​គ្រឿង​, ៥-​ម៉ៅ​ចំនួន​០៩​គ្រឿង​, ៦-​ឃី​ប៊​ត​ចំនួន​១០​គ្រឿង​, ៧-​ឯកសារ​ភ្នា​ល់បុង​បាល់ និង សន្លឹក​ឆ្នោត​ផ្សងសំណាង​បាល់​មួយ​ចំនួន ។​

ប្រតិបត្តិការ​បាន​បញ្ចប់​នោះ​វេលា​យប់​បន្ទាប់​ពី​ដកហូត​វត្ថុ​តាង អាជ្ញាធរ​និង​សមត្ថកិច្ច​សម្រេច​បិទ​ឃ្លុំបេ​ផ្ទះ ជា​បណ្ដោះអាសន្ន ដោយ​ពុំ​បាន​ឃាត់ខ្លួន​មនុស្ស​ឡើយ​។ គួរ​បញ្ជាក់​ថា នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក​ជា​ពិសេស នៅ​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ​ជា​សំបុក​ល្បែងស៊ីសង​តាម​អន​ឡាញ​ដែល​មាន​ប្រមាណ​ជិត​១០​កន្លែង​។​នៅ​ក្នុង​នោះ តាម​ផ្លូវ ម៉ៅ​សេ​ទុង​ខាងជើង​ផ្សារ​ដើម​គរ ២​កន្លែង និង​នៅ​ឃ្លាំង ខាងកើត​ផ្សារ​នាគ​មាស​ជាទី​តាំង​ដ៍​ធំ​ដែល​មាន​ល្បែង​សង កំពង់​តែ​ដំណើរការ​ដោយ​រលូន​ពុំ​ត្រូវ​បាន​អាជ្ញាធរ​ចុះ​បង្ក្រាប​ឡើយ​៕​ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ