​ចិន ​៖ បញ្ហា​ពន្ធ​កំពុង​អនុវត្ត​​របស់​អាមេរិក​ត្រូវ​តែ​លុប​ចោល បើ​ចង់បាន​កិច្ច​ព្រម​ព្រៀង​​​មួយនេះ


​(​ប៉េ​កាំ​ង​) ៖ ក្រសួងពាណិជ្ជកម្ម​ចិន​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ពន្ធ​លើ​ទំនិញ​ដែល​មាន​ស្រាប់​របស់​សហរដ្ឋអាមេរិក​នឹង​ត្រូវ​លុប​ចោល ប្រសិនបើ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយ​រវាង​ទីក្រុង​ប៉េ​កាំ​ង​និង​ទីក្រុង​វ៉ា​ស៊ី​ន​តោន​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ភ្នាក់ងារ Reuters កាលពី​ថ្ងៃ​ទី ៤ ខែ​កក្កដា ឆ្នាំ​២០១៩ នេះ ។

​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​កាលពី​ស​ប្តា​ហ៍​មុន​ដើម្បី​ចាប់ផ្តើម​ការ​ចរចា​ពាណិជ្ជកម្ម​ដែល​បាន​ជាប់​​គាំង​តាំងពី​ខែឧសភា បន្ទាប់​ពី​មន្ត្រី​អា​មេ​រិ​កបាន​ចោទប្រកាន់​ចិន​ថា​បាន​ដកខ្លួន​ថយ​ចេញពី​ការ​តាំង​ចិត្ត ដែល​បាន​ធ្វើ​ឡើង​ក្នុង​អត្ថបទ​របស់​អ្នក​ចរចា​កិច្ចព្រមព្រៀង​បើ​ទោះបីជា​កិច្ចព្រមព្រៀង​ពេល​នះ​វិះ​នឹង​ជិត​បញ្ចប់​ទៅ​ហើយ​នោះ ។ អ្នកនាំពាក្យ​របស់​ក្រសួងពាណិជ្ជកម្ម​លោក Gao Feng បាន​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ថា ថា​ក្រុម​ពាណិជ្ជកម្ម​មក​ពី​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ​មក ។

​ដើម្បី​ទទួល​បានការ​វិល​ត្រឡប់​ទៅ​រក​កិច្ចចរចា​ឡើង​វិញ ប្រធានាធិបតី​អា​មេ​រិ​ក​លោក Donald Trump បាន​ព្រមព្រៀង​មិន​ដាក់​ពន្ធ​លើ​ការ​នាំ​ចូល​របស់​ចិន​បន្ថែម​ទៀត​ចំនួន ៣០០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ទៀត​នោះ​ទេ និង​សន្យា​ថា​នឹង​កាត់​បន្ថយ​ការ​ដាក់​កម្រិត​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Huawei ផង​ដែរ ។

​សូម​បញ្ជាក់​ថា បច្ចុប្បន្ន​សហរដ្ឋអាមេរិក​មាន​នឹង​កំពុង​យកពន្ធ​នាំ​ចូល​ចំនួន ២៥% លើ​ទំនិញ​ចិន​មាន​តម្លៃ​ចំនួន ២៥០ ពាន់​លាន​ដុល្លារ​រាប់ ពី​គ្រឿង​សង្ហា​រឹម​ដល់​ឧបករណ៍​អេ​ឡិច​ត្រូ​និក នាំ​ចេញពី​ចិន​ទៅ​កាន់​ទឹកដី​សហរដ្ឋអាមេរិក​នោះ ។

​លោក Gao បាន​និយាយ​ថា ចិន​សូម​ស្វាគមន៍​ចំពោះ​ការ​សម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក​ដែល​សម្រេច​មិន​បង្កើន​ពន្ធ​នាំ​ចូល​បន្ថែម​ថ្មី​លើ​ទំនិញ​របស់​ខ្លួន​នៅ​ពេល​សួរ​ថា តើ​បទ​ឈប់​បាញ់​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក​និង​ចិន​អាច​មាន​រយៈពេល​ប៉ុន្មាន​នោះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ