ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រយៅគុក…ទើបបាន​ចេញ ពេលនេះ​ចូលវិញ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជន​៣​នាក់​ក្នុង​នោះ​មាន​ម្នាក់​ធ្លាប់​ជាប់​ពន្ធនាគារ​៣​ឆ្នាំ​ពី​បទ​លួច លុះ​ចេញ​មក​វិញ​បែកគំនិត​ជួញដូរ​គ្រឿងញៀន ក៏​ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគា​ម្តងទៀត ដែលបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃ​ទី​៣ ខែកក្កដា ។ ជនសង្ស័យ​ទាំង​៣​នាក់​នេះ​មាន…

ខេត្តបន្ទាយមានជ័យ ៖ ជន​៣​នាក់​ក្នុង​នោះ​មាន​ម្នាក់​ធ្លាប់​ជាប់​ពន្ធនាគារ​៣​ឆ្នាំ​ពី​បទ​លួច លុះ​ចេញ​មក​វិញ​បែកគំនិត​ជួញដូរ​គ្រឿងញៀន ក៏​ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគា​ម្តងទៀត ដែលបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃ​ទី​៣ ខែកក្កដា ។

ជនសង្ស័យ​ទាំង​៣​នាក់​នេះ​មាន ៖ ១-​ឈ្មោះ ហាប់ បូ ហៅ​កណ្តុរ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ប្រឡាយ​ហ្លួង ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គលបុរី ធ្លាប់​ជាប់​ពន្ធនាគារ​៣​ឆ្នាំ​ម្តង​ហើយពី​បទ​លួច ២-​ឈ្មោះ យ៉ា សាន់​ស៊ូ​ទិន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ឫស្សី​ក្រោក ឃុំ​ឫស្សី​ក្រោក​ស្រុក​មង្គលបុរី និង៣-​ឈ្មោះ ហុង រ័​ត្ន ហៅ​ឆិ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ឫស្សី​ក្រោក​ជាមួយ​គ្នា​។

លោក​វរសេនីយ៍ឯក មាស ឫ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះថ្លែង​ថា មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ គឺ​កម្លាំង​នគរបាល​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញាហើយ​ចុះ​ឃាត់ខ្លួន​ជា​បន្ត បន្ទាប់ នា​វេលា​ម៉ោង​ប្រមា​ណ​៤​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១ ខែកក្កដា​កន្លង​ទៅ នៅ​ភូមិ​រំដួល ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ដោយ​ដកហូត​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ​ខេ​ទឹកកក​ចំនួន​២​ថង់​ធំ និង​៤៤​ថង់​តូច ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១​គ្រឿង និង​វត្ថុ​តាង​ជា​ច្រើន​ទៀត ។

លោក​អធិការ​បញ្ជាក់​ថា ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​៣​នាក់​នេះ មាន​ម្នាក់​ឈ្មោះ ហាប់បូ ហៅ​កណ្តុរ ធ្លាប់​ជាប់​ពន្ធនាគារ​៣​ឆ្នាំ​ពី​បទលួច ហើយ​ក្រោយ​ពី​ចេញ​មក​វិញ​ជួញដូរ​គ្រឿងញៀន ក៏​ត្រូវ​ចាប់ខ្លួន​ទៀត ។ ជន​សង្ស័យ​ និងវត្ថុ​តាង ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ