ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ខ្លាំង​ណាស់​បុកមនុស្ស​កិន​ដាច់​ជា​ពីរ​ទាំង​ព្រឹក​លើ​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ​បន្ទាប់​ពី​ត្រូវ​បាន​រថយន្ត​ធុន​ធំ​មុខ​ពេញទំហឹង និង​កិន​ពីលើ​ដាច់​ជា​២​គួរ​ឲ្យ​អាសូរ​ជា​ពន់ពេក ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​7​និង​30​នាទី​ព្រឹក​ថ្ងៃ​ទី​5 ខែកក្កដា ឆ្នាំ​2019 ត្រង់​ចំណុច​អូ​ពី ស្ថិត​ក្នុងភូមិ​5…

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ​បន្ទាប់​ពី​ត្រូវ​បាន​រថយន្ត​ធុន​ធំ​មុខ​ពេញទំហឹង និង​កិន​ពីលើ​ដាច់​ជា​២​គួរ​ឲ្យ​អាសូរ​ជា​ពន់ពេក ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​7​និង​30​នាទី​ព្រឹក​ថ្ងៃ​ទី​5 ខែកក្កដា ឆ្នាំ​2019 ត្រង់​ចំណុច​អូ​ពី ស្ថិត​ក្នុងភូមិ​5 សង្កាត់​លេខ​បួន ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ផង​ដែរ​លោក អុី សុខា ស្នងការ​រង​ផែន​សណ្ដាប់ធ្នាប់​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ​០១​គ្រឿង ពណ៌​លឿង ពាក់​ផ្លា​ក​លេខ កំពត​3A-0906 បើកបរ​ដោយ​ឈ្មោះ ប៉ុក វិ​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​អ្នកបើកបរ មាន​ទីលំនៅ​ភូមិ​កំ​ស្សី ស្រុក​អង្គ​ជ័យ ខេត្តកំពត មាន​ទិស​ដៅ​ពី​ផ្សា​រលើ ឆ្ពោះទៅ​អូរ​ត្រេះ ។

លុះដល់​ចំណុច​ខាងលើ​បាន​បុក​ម៉ូតូ​០១​គ្រឿង​ម៉ាក HONDA PCX ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1BI-0078 បើកបរ​ដោយ​ឈ្មោះ វៀង យៀង​លៀង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ដែល​បើកបរ​ទិស​ដៅ​ពីសា​លា ហ៊ុន សែន មិត្តភាព បត់​ស្តាំ​ទៅ​អូរ​ត្រេះ ។

គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​ឈ្មោះ វៀង យៀង​លៀង អ្នកបើកបរ​ម៉ូតូ ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​នាំ​ខ្លួន​ទៅ​ធ្វើការ​សាកសួរ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ។ រីឯ​វត្ថុ​តាង​រថយន្ត និង​ម៉ូតូ បាន​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ