ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែង​បារម្ភ​ហើយ! ចង់​រក្សា​តុល្យភាព​អ័រ​ម៉ូន ​គ្រាន់តែ​ញ៉ាំអាហារ​ធម្មតា​ទាំងនេះ​ប៉ុណ្ណោះ

4 ឆ្នាំ មុន

ការ​រក្សា​បាន​នូវ​តុល្យភាព ឬ​កម្រិត​ត្រឹមត្រូវ​នៃ​អ័រម៉ូន គឺ​សំខាន់​ណាស់​ដើម្បី​រក្សា​បាន​នូវ​សុខភាព​ល្អ​ប្រសើរ​សម្រស់​ស្រស់​ស្អាត​។​អ័រម៉ូន​ដើរតួ​នាទី​ចាំបាច់​ទាំង​ក្នុង​ការ​គ្រប់គ្រង​អារម្មណ៍ រក្សា​ទម្ងន់​ត្រឹមត្រូវ ទប់ស្កាត់​បញ្ហា​សុខភាព​បន្ត​ពូជ និង​រក្សា​ដំណើរការ​មុខងារ​ប្រក្រតី​របស់​រាង​កាយ​ចៀស​ផុត​ពី​បញ្ហា​សុខភាព​ផ្សេង​ៗ​។ ដូច្នេះ​ហើយ​ទើប​ការ​រក្សា​បាន​នូវ​តុល្យភាព​អ័រម៉ូន​ជា​អ្វី​ដែល​អ្នក​មិន​គួរ​ធ្វេស​ប្រហែល​មើល​រំលង​ឡើយ​។ ប៉ុន្តែ​ធ្វើ​យ៉ាងណា​ទើប​អាច​រក្សា​តុល្យភាព​អ័រម៉ូន​បាន? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព…

ការ​រក្សា​បាន​នូវ​តុល្យភាព ឬ​កម្រិត​ត្រឹមត្រូវ​នៃ​អ័រម៉ូន គឺ​សំខាន់​ណាស់​ដើម្បី​រក្សា​បាន​នូវ​សុខភាព​ល្អ​ប្រសើរ​សម្រស់​ស្រស់​ស្អាត​។​អ័រម៉ូន​ដើរតួ​នាទី​ចាំបាច់​ទាំង​ក្នុង​ការ​គ្រប់គ្រង​អារម្មណ៍ រក្សា​ទម្ងន់​ត្រឹមត្រូវ ទប់ស្កាត់​បញ្ហា​សុខភាព​បន្ត​ពូជ និង​រក្សា​ដំណើរការ​មុខងារ​ប្រក្រតី​របស់​រាង​កាយ​ចៀស​ផុត​ពី​បញ្ហា​សុខភាព​ផ្សេង​ៗ​។ ដូច្នេះ​ហើយ​ទើប​ការ​រក្សា​បាន​នូវ​តុល្យភាព​អ័រម៉ូន​ជា​អ្វី​ដែល​អ្នក​មិន​គួរ​ធ្វេស​ប្រហែល​មើល​រំលង​ឡើយ​។ ប៉ុន្តែ​ធ្វើ​យ៉ាងណា​ទើប​អាច​រក្សា​តុល្យភាព​អ័រម៉ូន​បាន? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​អាហារ​ដែល​ជួយ​គ្រប់គ្រង​ការ​ផលិត ក៏​ដូច​ជា​តុល្យភាព​នៃ​អ័រម៉ូន ៖

១. ផ្លែ​បឺ​រ ៖ ផ្លែ​បឺ​រ គឺ​មាន​ផ្ទុក​នូវ​ជាតិ​ខ្លាញ់​សុខភាព​ល្អ​ដែល​អាច​ជួយ​ក្នុង​ការ​ផលិត​នូវ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ចាំបាច់​នៅ​ពេល​សំយោគ​អ័រម៉ូន​។ ហើយ​ការ​សំយោគ​អ័រម៉ូន គឺ​ជួយ​ធ្វើ​អោយ​ចរន្តឈាម​រត់​មាន​ភាពល្អ​ប្រសើរ ព្រមទាំង​កម្រិត​ការ​បញ្ចេញ​អ័រម៉ូន​ផ្សេង​ៗ​។ លើស​ពី​នេះ​ទៅ​ទៀត ផ្លែ​បឺ​រ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម វីតាមីន E អាស៊ីត​ហ្វូ​លិ​ក ជាតិ​ស​សៃ ម៉ា​ញ៉េ​ស្យូ​ម និង​វីតាមីន B ដែល​ចាំបាច់​ក្នុង​ការ​គ្រប់គ្រង​កម្រិត​ត្រឹមត្រូវ​នៃ​អ័រម៉ូន​ផង​ដែរ​។

២. ប្រេងដូង ៖ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត lauric ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ព្យាបាល​ស្បែក​និង​ជួយ​ដល់​ការ​ផលិត​អ័រម៉ូន​ក្នុង​កម្រិត​ត្រឹមត្រូវ​។

៣. ផ្កា​ខាត់ណា​ខៀវ ៖ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ដែល​ជួយ​គ្រប់គ្រង​កម្រិត​នៃ​អ័រម៉ូន​ភេទ ជា​ពិសេស​អ័រម៉ូន​អ៊ឺ​ស្ត្រូ​ជែ​ន​។​ចំពោះ​មនុស្ស​ស្រី​អ័រម៉ូន​អឺ​ស្ត្រូ​សែន គឺ​ចាំបាច់​ណាស់​ដើម្បី​រក្សា​បាន​នូវ​សុខភាព​ប្រព័ន្ធ​បន្ត​ពូជ​ល្អ​ប្រសើរ រួម​ទាំង​ក្នុង​ការ​បង្កើន​កម្រិត​នៃ​ស្រទាប់​កូ​ឡា​ជែ​ន​។ ទោះជា​យ៉ាងណា អ័រម៉ូន​អឺ​ស្ត្រូ​សែន​ក៏​បង្ក​ផលវិបាក​ផង​ដែរ​ប្រសិនបើ​កើនឡើង​ខ្ពស់​ពេក​។ ប៉ុន្តែ​កុំ​បារម្ភ​! ការ​ទទួលទាន​ផ្កា​ខាត់ណា​ខៀវ​នឹង​ជួយ​គ្រប់គ្រង​ការ​ផលិត​អ័រម៉ូន​អឺ​ស្ត្រូ​សែន​។

៤. ផ្លែ​ទទឹម ៖ មិន​ត្រឹមតែ​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក ដុត​បំផ្លាញ​ជាតិ​ខ្លាញ់ និង​គ្រប់គ្រង​ការ​ផលិត​អ័រម៉ូន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផ្លែ​ទទឹម​ក៏​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​ឥទ្ធិពល​នៃ​ការ​កើន​អ័រម៉ូន​ច្រើន​ពេក​ក្នុង​ប្រព័ន្ធ​រាង​កាយ​ផង​ដែរ​។

៥. ត្រី​សាល​ម៉ុ​ន ៖ ត្រី​សាល​ម៉ុ​ន​មិន​ត្រឹមតែ​ផ្ដល់​អត្ថប្រយោជន៍​ចំពោះ​បេះដូង​និង​ខួរក្បាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​ឥទ្ធិពល​ល្អ​ប្រសើរ​ជួយ​ក្នុង​ការ​គ្រប់គ្រង​កម្រិត​នៃ​អ័រម៉ូន​ផង​ដែរ​។ ត្រី​សាល​ម៉ុ​ន​មាន​ផ្ទុក​នូវ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ចាំបាច់​ណាស់​ក្នុង​ដំណើរការ​សំយោគ​កូ​ឡេ​ស្តេ​រ៉ូ​ល​និង​អ័រម៉ូន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ