ការញ៉ាំអាហារបានត្រឹមត្រូវប្រហែលជាមិនមែនជារឿងដែលបុរសវ័យក្មេងអាចធ្វើបានរាល់ថ្ងៃឡើយ។ ប៉ុន្តែការចាប់ផ្តើមទម្លាប់ញ៉ាំអាហារផ្តល់សុខភាពក្នុងវ័យ ២០ឆ្នាំ អាចជួយឲ្យពួកគេលូតលាស់កាន់តែមានសុខភាពល្អ និងក្លាយទៅជាមនុស្សវ័យកណ្តាលដែលមិនងាយឈឺបាន។ ដើម្បីទទួលបានលទ្ធផលបែបនេះបាន យកល្អគួរតែធ្វើទៅតាមការណែនាំខាងក្រោមនេះ៖
១-ចូរញ៉ាំអាហារពេលព្រឹកដែលមានជីវជាតិ ជារៀងរាល់ថ្ងៃ
២- ចូរញ៉ាំអាហារសម្រន់ផ្តល់សុខភាពនៅពាក់កណ្តាលពេលព្រឹក និងពេលរសៀល ព្រោះវានឹងជួយ៣-បង្កើនថាមពលក្នុងខ្លួន និងចៀសវាងការញ៉ាំអាហារច្រើនជ្រុលបាន
៤- ចូរញ៉ាំទឹកផ្លែឈើ និងបន្លែយ៉ាងហោចណាស់ ៤៧៣មីលីលីត្រជារៀងរាល់ថ្ងៃ
៥- ចូរជ្រើសរើសការញ៉ាំប្រូតេអ៊ីនសុទ្ធដូចជា សាច់មាន់ សាច់ត្រី និងសាច់ជ្រូកគ្មានខ្លាញ់ ចៀសជាងសាច់ក្រហម
៦- បញ្ចូលអាហារជាប្រភេទរុក្ខជាតិទៅក្នុងរបបអាហារឲ្យបានច្រើនផង ជាពិសេសតៅហ៊ូ ឬសណ្តែកជាដើម
៧- ចូរញ៉ាំខ្លាញ់ផ្តល់សុខភាពដូចជា ផ្លែប័រ ប្រេងអូលីវ ផ្លែអាលម៉ុន និងប្រេង Canola ជាដើម
៨- ចូរញ៉ាំផលិតផលធ្វើពីទឹកដោះគោមានជាតិខ្លាញ់ទាបបីពេលក្នុងមួយថ្ងៃ ដើម្បីជំរុញដល់ឆ្អឹងកាន់តែមានសុខភាពល្អ
៩- ចូរញ៉ាំវីតាមីន D ឲ្យបានគ្រប់គ្រាន់ តាមរយៈការញ៉ាំថ្នាំបំប៉ន ឬហាលថ្ងៃ
១០- ចូរញ៉ាំជាតិដែកឲ្យបានគ្រប់គ្រាន់ តាមរយៈការញ៉ាំបន្លែពណ៌បៃតង (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ