ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ តំណាងរាស្ត្រ​៦​រូប​អមដំណើរ​សម រ​ង្ស៊ី អាច​ចូល​ស្រុក​ទាល់តែ​សុំ​វី​សា​តែ​អ្នកទោស​ជាប់គុក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា តំណាងរាស្ត្រ​៦​រូប​ដែល​នឹង​អមដំណើរ​លោក​សម រ​ង្ស៊ី អតីត​មេ​បក្ស​ប្រឆាំង​ស្រុក​វិញ​អាចម​កបាន​ទាល់តែ​សុំ​វី​សា ចំណែក​អ្នកទោស​ត្រូវ​ជាប់​ពន្ធនាគារ​(​គុក​)…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា តំណាងរាស្ត្រ​៦​រូប​ដែល​នឹង​អមដំណើរ​លោក​សម រ​ង្ស៊ី អតីត​មេ​បក្ស​ប្រឆាំង​ស្រុក​វិញ​អាចម​កបាន​ទាល់តែ​សុំ​វី​សា ចំណែក​អ្នកទោស​ត្រូវ​ជាប់​ពន្ធនាគារ​(​គុក​) ។ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ សិស្ស និស្សិត ប្រមាណ​១​ពាន់ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស កាលពី​យប់​ថ្ងៃ​ទី​៤ ខែកក្កដា​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖« មាន​អ្នក​ណា​ថា មាន​តំណាងរាស្ត្រ​៦​នាក់ អមដំណើរ​អ្នក​ណា​ចូល​ស្រុក ?

ខ្ញុំ​សូម​បញ្ជាក់​រឿង​នេះ​បន្តិច ពលរដ្ឋ​កម្ពុជា​ចង់ទៅ​ប្រទេស​ជា​សិទ្ធិ​របស់​ពលរដ្ឋ​កម្ពុជា គ្មាន​អ្នក​ណា​ហាមឃាត់​ទេ ! សូម​អញ្ជើញ​ទៅ​ពេល​ណា​ក៏​បាន​នេះ​សុំ​និយាយ​ឲ្យ​ច្បាស់​ត្រង់នេះ ។ មិនមែន​ហ៊ុន សែន កំណត់​ឲ្យ​អ្នកឯង​ចូល ឬ​មិន​ចូល​ទេ » ។ សម្តេច​បញ្ជាក់​បន្ថែម​ថា «​ក៏​ប៉ុន្តែ​អ្នក​ដែល​មាន​ដីកាចាប់ខ្លួន​ក៏​ត្រូវ​តែ​ទៅ​កន្លែង​ជាប់គុក​វា​ជា​រឿង​តែ​ប៉ុណ្ណឹង និយាយ​គ្នា​ឲ្យ​ច្បាស់​ជាមួយ​គ្នា​អី​ញ្ចឹ​ង ។ អ្នកឯង​កំពុង​រត់​ពី​គុក ឥឡូវ​បើ​ទៅ​វិញ​ខ្ញុំ សប្បាយចិត្ត​ណាស់ ដើម្បី​យក​អ្នក​ឯក​ចូល​គុក ព្រោះ​អ្នកឯង​រត់​!» ។ សម្តេច​បន្ថែម​ថា ចំពោះ​ជនបរទេស​ដែល​ទៅ​ស្រុក​ខ្មែរ​ជា​ធម្មតា ត្រូវ​សុំ​វី​សា បើ​ខ្ញុំ​មិន​ឲ្យ​អ្នកឯង​ចូល​ល​មើល​សាកមើល ។

កម្ពុជា​ជាមួយ​ថៃ​តំណាងរាស្ត្រ​ចូល​កម្ពុជា​ពេល​នោះ​កម្ពុជា​កាត់ទោស​តំណាងរាស្ត្រ​ថៃ​សុំ​ចាំ​ឲ្យ​ច្បាស់លាស់​ជូន​ទៅ​ខ្ញុំ​អត់​ធ្វើ​អី​ទេ តែ​សុំ​ដៃ​ត្រា​វី​សា​ឲ្យ​ហើយ​ចាំ​ចូល​កម្ពុជា ។ ហើយ​បើ​មាន​វី​សា​ហើយ​យ​ចូល​ទៅ​ដេក​នៅ​សណ្ឋាគារ​ទៅ​ខ្ញុំ​យក​តែ​អ្នកទោស​ទៅ​ញាត់​គុក​តែ​ប៉ុណ្ណឹង​ទេ ។ ក្រុម​នឹង​កំពុង​តែ​តាម​មើល វា​តាម​មើល​ឥឡូវនេះ អី​ញ្ចឹ​ង​យើង​និយាយ​ឲ្យ​ច្បាស់​អី​ញ្ចឹ​ង​តែ​ម្តង ។ សម្តេច​បន្ថែម ៖ «​ហឺ អី ទៅ​នឹង​មិន​ឲ្យ​ហ៊ុន សែន​ចាប់​ទេ គឺ​ទៅ​ចាប់​ហ៊ុន សែន ឱ​ព្រះ​អើយ​ព្រះ ។ ដាច់​គុណ​អើយ ធ្លាប់​នៅ​កម្ពុជា​ដឹង​ហើយ​ពេល​នោះ​ខ្ញុំព្រះតេជគុណ​ខ្ញុំ កាលពី​ឆ្នាំ​១៩៨៩​ខ្ញុំ ត្រូវ​ទទួល​ការ​ប្រមាថ​ពី​របប​ខ្មែរក្រហម និង​រដ្ឋ​ភាគី​និយាយ​ថា បើ​កងទ័ព​វៀតណាម​ដក​ចេញ​រដ្ឋាភិបាល​ហ៊ុន សែន និង​ប៉ើង​ដូច​ក្រដាស ។ តែ​ផ្ទុយ​ទៅ​វិញ​រដ្ឋាភិបាល​ហ៊ុន សែន មិន​ត្រឹមតែ​ដួល​រលំ​ទេ ថែម​ទាំង​វាយ​ដណ្តើម​ដី​រហូត​ដល់​ព្រះ​គោ​ណា​បិតា នៅ​ទីក្រុង​ហ្សា​ការ​តា កាលពី​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​១៩៩១ ព្រះ​អង្គ​បាន​មាន​ព្រះរាជ​បន្ធូ​ល​ថា ឯ​ឧត្តម ហ៊ុន សែន ខ្ញុំ​ទៅ​នៅ​ជាមួយ​ឯ​ឧត្តម ព្រោះ​ខ្មែរក្រហម​បោក​ខ្មុំ​ថា ឲ្យ​កងទ័ព​យួន​ដកថយ រដ្ឋាភិបាល​ហ៊ុន សែន​នឹង​ប៉ើ​ប​ដូច​ក្រដាស តែ​មិន​ដូច​ការ​និយាយ​នោះ​ដែរ​» ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ចំអក​ទៅ​កាន់​លោក​សម រ​ង្ស៊ី ថា ជា​ការ​ហូត​ដូរ​បាយ​តែ​ប៉ុណ្ណោះ ។ សម្តេច​ថា ប្រសិនបើ​គេ​ប​ញ្ជូ​ល​ឈ្មោះ​អ្នកតំណាង​រាស្ត្រ​ដែល​អមដំណើរ​មក​កាន់តែ​ស្រួល ព្រោះថា នៅ​ពេល​ឃើញ​ឈ្មោះ​និង​អមដំណើរ​មក​ស្រុក​ខ្មែរ​តំណាង​ស្ថានទូត​ខ្មែរ​មាន​តាស់ ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា បើសិន​តំណាងរាស្ត្រ​មក​ឲ្យ​គេ​មក​យើង​ចាប់​តែ​អ្នកមាន​ដីកា​ម្នាក់ ឬ​ពីរ​នាក់​តែ​ប៉ុណ្ណោះ យក​ទៅ​ដាក់​ព្រៃ​ស ឬ​ត្រពាំង​ថ្លុ​ង​ក៏​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ