ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះចៃដន្យ​ឆក់យកជីវិត​​បុរស​ម្នាក់​យ៉ាង​អាណោចអាធ័ម

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ពេល​កំពុង​បើកបរម៉ូតូធ្វើ​ដំណើរ​តាម​ផ្លូវ ជួបចៃដន្យអាក្រក់​ត្រូវជណ្តើរ​ដ៏ធំមួយ​ដែល​គេ​ទុក​ចោល​តាមផ្លូវ​ដួលរលំត្រូវចំបុរស​រងគ្រោះ​ បណ្តាល​ឱ្យ​បែកក្បាលហូរឈាម​រងរបួសយ៉ាង​ធ្ងន់ធ្ងរ ក្រោយមក​ក៏​បានស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ។ ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពីវេលាម៉ោងប្រមាណ​​១២​និង​​​​៣០នាទី​ថ្ងៃត្រង់ថ្ងៃទី​​៥ កក្កដា…

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ពេល​កំពុង​បើកបរម៉ូតូធ្វើ​ដំណើរ​តាម​ផ្លូវ ជួបចៃដន្យអាក្រក់​ត្រូវជណ្តើរ​ដ៏ធំមួយ​ដែល​គេ​ទុក​ចោល​តាមផ្លូវ​ដួលរលំត្រូវចំបុរស​រងគ្រោះ​ បណ្តាល​ឱ្យ​បែកក្បាលហូរឈាម​រងរបួសយ៉ាង​ធ្ងន់ធ្ងរ ក្រោយមក​ក៏​បានស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ។

ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពីវេលាម៉ោងប្រមាណ​​១២​និង​​​​៣០នាទី​ថ្ងៃត្រង់ថ្ងៃទី​​៥ កក្កដា ឆ្នាំ​២០១៩ នៅក្បែរកាស៊ីណូ​​ភែរើមែក៍ ស្ថិត​ក្នុង​​ភូមិ​ក្បាលស្ពាន​១​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយប៉ែត ។

បុរសរងគ្រោះដែលស្លាប់មិនត្រូវបានស្គាល់អត្តសញ្ញាណ ជាអ្នកបើកបរម៉ូតូ​មួយគ្រឿង​ម៉ាកហុង​ដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១HQ-២៣៦៣ ។

តាមសេចក្តីរាយការណ៍បានបន្ត​ថា ជណ្តើ​រ​ដ៏ធំមួយដែល​ដួល​រលំ​ខាងលើគឺជា​ជណ្តើ​រដែល​ជាងឡើង​​ដាក់​មេក្រូ​ និង​តភ្លើង នៅ​​ចំណុច​ផ្ទាំង​ប៉ាណូ​កាស៊ីណូ​ តែ​ដោយសា​រ​​មានភ្លៀង​ខ្លាំង ​និង​ខ្យល់​ផង ធ្វើ​ឱ្យ​​ជាង​ផ្អាក​ការងារ​ ហើយ​ទុកជណ្តើរនោះ​​ចោល ស្រាប់តែ​​ចៃដន្យអាក្រក់ពេល​បុរស​​រង​គ្រោះ​​បើកបរ​ម៉ូតូមក​ដល់​​ចំណុច​​កើតហេតុ​​ខាងលើ ក៏​ត្រូវជណ្តើរ​ដ៏ធំមួយនោះរលំត្រូវចំ​បុរសរងគ្រោះ បណ្តាល​ឱ្យ​​​​បែកក្បាល​ហូរឈាម​រងរបួសយ៉ាងធ្ងន់ធ្ងរ ក្រោយមក​ក៏បានស្លាប់ពេល​បញ្ជូនដល់​មន្ទីរពេទ្យ ។​

គិតមក​ត្រឹម​វេលាម៉ោង​​​​១និង​​​៣០នាទី​​​​រសៀលថ្ងៃ​ដដែល សព​ជន​រង​គ្រោះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយទេ​ ​​ហើយ​​សពត្រូវបាន​​គេ​តម្កល់ទុក​​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​ ដើម្បី​រង​ចាំ​សមត្ថកិច្ច​ស្រាវជ្រាវរក​សាច់ញាតិ​​ឱ្យមកទទួលយកទៅធ្វើបុណ្យ​តាម​ប្រពៃណី ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើ​ទំព័រកាសែតកោះសន្តិភាព ៕ (​កែសម្រួលដោយ ៖ ធីតា​)​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ