ប្តីថា៖ ខ្លាចតែនាងចាញ់បោក​ការ​លួង​អ្នក​ដទៃតែប៉ុណ្ណោះ


រាជធានី​ភ្នំពេញ ៖ ពិតជាមិន​ដឹងថា តើគ្រួសារ​នេះ មានរឿង​រ៉ាវ​យ៉ាងណា​ទៀតនោះទេ ខណៈ​​​ឃើញ​តែ​ បុរស​​​ជាប្តី បាន​ត្រឹមតែ​ឱប​រូបថត​ប្រពន្ធ និងនិយាយថា សូម​ឱ្យ​នាង​ត្រឡប់​មក​វិញ ដោយគាត់​មិន​រករឿង​អ្វី​ទេ ពិសេសនោះ​ គាត់​ខ្លាចតែនាង​​ចាញ់​ការ​លួងលោម​របស់​អ្នក​ដទៃផងដែរ​ ។

គួរបញ្ជាក់ថា បុរស​ជា​ប្តី ​ពេល​ត្រឡប់​មក​ពី​ធ្វើការ​វិញ ស្រាប់តែ​បាត់​ប្រពន្ធ​ ថែម​ទាំង​យក​ទ្រព្យសម្បត្តិ​ទៅ​ជាមួយ​ផង ​គិត​ជា​ទឹកប្រាក់​ប្រមាណ​៣​ពាន់​ដុល្លារ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​២០នាទី​យប់ ថ្ងៃ​ទី​៣ ខែកក្កដា នៅផ្ទះ​ជួល​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន
​ជ័យ ។

ស្ត្រី​ជា​ប្រពន្ធ​ដែល​បាត់​ខ្លួន​នេះ​ ឈ្មោះ ខែ​ត ស្រី​ទូច អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ជាមួយប្តី​ក្នុង​ភូមិ សង្កាត់​ខាងលើ និង​មានស្រុក​កំណើតនៅ​ភូមិ​ដូន​ឪ ឃុំ​ស្នាយ​អ​ញ្ជិ​ត ស្រុក​ជំ​ុ​គិរី ខេត្ត​កំពត ។ ចំណែក​ប្តី​ឈ្មោះ ភី ប្រុស ហៅ​វណ្ណៈ អាយុ​៣១​ឆ្នាំ ធ្វើការ​នៅ​ហាង​ហ្កា​ស​ទាន់សម័យ​ ម្តុំ​ផ្សារ​ថ្មី ។

បើ​តាម​បុរស​ជា​ប្តី​និយាយ​ថា ទ្រព្យសម្បត្តិមាសប្រាក់​ដែល​ប្រពន្ធ​យក​ទៅ​ជាមួយ​រួម​មាន​ ខ្សែ​ក​មាស​១​ខ្សែ​ ទម្ងន់​៥​ជី ខ្សែដៃ​មាស​១​ខ្សែ​ទម្ងន់​៣​ជី កងដៃ​ឈុត​១៤​កង​តម្លៃ​ជិត​១​ពាន់​ដុល្លារ ខ្សែជើង​ប្លា​ទី​ន​២​ខ្សែ​ តម្លៃ​ជាង​១​លាន រៀល និង​លុយ​៨​រយ​ដុល្លារ សរុប​ទាំងអស់​គឺប្រមាណ​៣​ពាន់​ដុល្លារ ។

បុ​ុ​រស​ជា​ប្តី​និយាយ​ទៀត​ថា ប្តី​ប្រពន្ធ​គាត់​បាន​រៀប​អាពាហ៍ពិពាហ៍​ត្រឹមត្រូវ រយៈពេល​ជាង១​ឆ្នាំ​មក​ហើយ តែ​មិន​ទាន់​មានកូន​នៅឡើយ​ទេ ហើយ​ក៏​ពុំដែល​មាន​ជម្លោះ​អ្វី​នឹង​គ្នា​ធ្ងន់​ដែរ​គឺ​ស្រឡាញ់​គ្នា​ណាស់ ។ ជា​ធម្ម តា គាត់​ឲ្យ​ប្រពន្ធ​នៅតែ​ផ្ទះ​ដាំបាយ​ឲ្យ​គាត់​ហូប​មួយ​ពេល​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ។

មុន​ពេល​កើតហេតុ គាត់​ឆ្ងល់​បន្តិច​ដែរ ព្រោះ​ព្រឹក​ឡើង​ប្រពន្ធ​តឿន​គាត់​ឲ្យ​ប្រញាប់​ទៅ​ធ្វើការ​ប្លែក​ជាង​រាល់ ថ្ងៃ ។ លុះ​ល្ងាច​ឡើង គាត់ត្រឡប់​មក​ពី​ធ្វើការ​វិញ​ស្រាប់តែ​មិនឃើញ​ប្រពន្ធ ហើយ​អ្នក​ជិតខាង​ប្រាប់​ថា ឃើញ​ប្រពន្ធ​គាត់​ចេញ​ទៅ​ក្រៅ​តាំងពី​ថ្ងៃត្រង់​ម្ល៉េះ ។

ចំណែក​បងស្រី​បង្កើត​របស់​ប្រពន្ធ ឈ្មោះខែ​ត ធីតា អាយុ​២៨​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ដែល​ស្នាក់នៅ​បន្ទប់​ជិត​គ្នានិយាយ​ថា ពេល​គាត់​ត្រឡប់​មកពី​ធ្វើការ​ថ្ងៃត្រង់ ឃើញ​ប្អូនស្រី​កំពុង​រៀបចំ​ខ្លួន ហើយ​​ពេល​ គាត់​សួរ​ត្រូវ​ប្អូនស្រី​ប្រាប់​ថា​ ទៅ​លេងឪពុក​ម្តាយ​នៅ​ឯ​ស្រុក ។ ពេល​នោះ​គាត់​សួរ​ទៀត​ថា តើ​មាន​ទូរស័ព្ទ​ប្រាប់​ប្តី​ឬ​នៅ?

ប្អូនស្រី​តបថា អត់​បាន​ប្រាប់​ប្តី​ទេ រួច​ហើយ​ក៏​ចេញ​ទៅ​បាត់ទៅ លុះ​គាត់​ទូរស័ព្ទ​សួរ​ទៅ​ឪពុក​ម្តាយ​នៅ​ឯ​ស្រុក ពួក​គាត់​មិនដឹង​ឡើយ ។ ម្យ៉ាងទៀត បើ​តាម​ការ​មើល​ទឹកមុខ​បងស្រីរបស់​ស្ត្រី​ដែល​បាត់​ខ្លួន​ខាងលើ មើលទៅ ​ដូចជា​ដឹង​រឿង​រា​៉​វ​ខ្លះ​ដែរ តែ​បដិសេធ​ថា ​រូប​គាត់​មិនដឹង​រឿងរ៉ាវ​យ៉ាងណា​នោះ​ទេ ។ (សម្រួល ដោយ៖​ស្រីណា)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ