អស់ទាស់…ត្រឹម២ថ្ងៃ ទទួលបានអ្នកចូលមើលជាង៤០លានដង
យោងប្រភពពីnextshark បានឱ្យដឹងថា បទ«Give It To Me» របស់ស្តេចចម្រៀងប៉ុបវៀតណាម គឺទទួលបានអ្នកចូលមើលជាង៤០លានដងរយៈពេលតែពីរថ្ងៃ ។ តារាចម្រៀង…
យោងប្រភពពីnextshark បានឱ្យដឹងថា បទ«Give It To Me» របស់ស្តេចចម្រៀងប៉ុបវៀតណាម គឺទទួលបានអ្នកចូលមើលជាង៤០លានដងរយៈពេលតែពីរថ្ងៃ ។ តារាចម្រៀង…
យោងប្រភពពីnextshark បានឱ្យដឹងថា បទ«Give It To Me» របស់ស្តេចចម្រៀងប៉ុបវៀតណាម គឺទទួលបានអ្នកចូលមើលជាង៤០លានដងរយៈពេលតែពីរថ្ងៃ ។
តារាចម្រៀង និងសម្តែងវៀតណាមលោក Son Tung M-TP បានចេញបទចម្រៀងថ្មីបំផុតរបស់ខ្លូនដែលមានចំណងជើងថា «Hãy Trao Cho Anh» ឬ «Give It To Me» ដែលមានការចូលរួមពីតារាចម្រៀងរេបល្បីឈ្មោះជនជាតិអាមេរិកលោក Snoop Dogg នោះ បានក្លាយទៅការពេញនិយមយ៉ាងខ្លាំង ក្នុងរយៈពេលតែប៉ុន្មានថ្ងៃ បន្ទាប់ពីការចេញផ្សាយនៅលើឆាណែល YouTube ។
តារាចម្រៀង និងសម្តែង Tung ត្រូវបានគេស្គាល់ថាជា «Prince of Vietnamese Pop»ហើយលោកធ្លាប់បានឈ្នះពានរង្វាន់ជាច្រើនរួមមានពានរង្វាន់ MTV Europe Music ពានរង្វាន់ Dedication Music ពានរង្វាន់ Mnet Asian Music ពានរង្វាន់ Green Wave ចំនួន ៧ និងត្រូវបានដាក់បញ្ចូលក្នុងបញ្ជី Forbes Vietnam‘s 2018 30 Under 30 list ។បទចម្រៀងនេះ បានចេញផ្សាយនៅថ្ងៃទី ១ កក្កដា ហើយរហូតមកដល់ពេលនេះមានអ្នកចូលមើលជាង ៤៨ លានដងឯណោះ ។
យោងតាម Billboard បានឱ្យដឹងថាបទ “Give It To Me” ដែលនិពន្ធដោយសិល្បករឈ្មោះ ង្វៀន ថាញ់ ទង់ (Nguyễn Thanh Tùng) និងផលិតដោយ Onionn មានការបញ្ចូលគ្នារវាង reggaeton, tropical house និង hip-hop ។ របាយការណ៍បានកត់សម្គាល់ថាបទចម្រៀងនេះទទួលការនិយម Top 20 នៅលើឆាណែល YouTube ចាប់តាំងពីការចេញផ្សាយ ។
សូមបញ្ជាក់ផងដែរថា បទ «Give It To Me» ក្រៅពី Snoop Dogg ក៏មានអ្នកចម្រៀងអាមេរិក លោក Madison Beer ចូលរួមច្រៀង និងសម្តែងផងដែរ ៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ