ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​មិត្ត​ស្រី​ខ្ញុំ​មិន​ឃ្លាន​ទេ​»…​ជា​ឈ្មោះ​មុខម្ហូប​១

4 ឆ្នាំ មុន

សម្រាប់​អាហារ​ពេល​ល្ងាច​នៅ​រដ្ឋ Arkansas ឃើញ​មាន​មឺ​នុយ​ម្ហូប​ថ្មី​មួយ កំពុង​ទទួល​បានការ​ចាប់​អារម្មណ៍​ខ្លាំង ក្រោយ​អតិថិជន​ម្នាក់​បាន​ចែករំលែក​រូបភាព​នៃ​មុខម្ហូប​មានឈ្មោះ​មិនធម្មតា​មួយ​នោះ​​​ថា “My girlfriend is not hungry”…

សម្រាប់​អាហារ​ពេល​ល្ងាច​នៅ​រដ្ឋ Arkansas ឃើញ​មាន​មឺ​នុយ​ម្ហូប​ថ្មី​មួយ កំពុង​ទទួល​បានការ​ចាប់​អារម្មណ៍​ខ្លាំង ក្រោយ​អតិថិជន​ម្នាក់​បាន​ចែករំលែក​រូបភាព​នៃ​មុខម្ហូប​មានឈ្មោះ​មិនធម្មតា​មួយ​នោះ​​​ថា “My girlfriend is not hungry” ឬ មិត្ត​ស្រី​ខ្ញុំ​មិន​ឃ្លាន​ទេ​ ។​

យោងតាមប្រភពពីupi ថា ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​ថា Nick Chisler បានផុស​​រូប​មួយ​ បង្ហាញ​ពី​បញ្ជី​មុខម្ហូប​នៅ​ហាង Mama D’s ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​អាច​បន្ថែម​បានជ ា​មួយ​ស្លាបមាន់​បំពង ឬ​ឈី​ស​បំពង​ទៅ​លើ​មុខម្ហូប “My girlfriend is not hungry” នេះ​ ។

ដូច្នេះ​ហើយ ​ពួក​គេ​អាច​ត្រូវ​បាន​ចែករំលែក​ជាមួយនឹង​មុខម្ហូប​សំខាន់​ផ្សេង​ទៀត នឹង​ការ​ប៉ាន់​ប្រមាណ​ពី​ភាព​ឃ្លាន​របស់​ពួក​គេ​។

ការ​ផុសរូប​​នោះ ​គឺ​ត្រូវ​បាន​ចែកចាយ​លឿន​ណាស់ ជាមួយនឹង​ប្រតិកម្ម​ពី​ការ​លេងសើច​ ទៅ​ជា​ការ​ចោទ​ប្រកាន់​ពី​រឿង​ផ្លូវភេទ​ វិញ ។ Mama D’s បាន​និយាយ​នៅ​ក្នុង​​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា ជម្រើស​មុខម្ហូប​គឺ​វា​គ្រាន់តែ​ជា «​ដំណោះស្រាយ​សម្រាប់​ពួក​គេ​ក្នុង​ការ​ចង់​ញ៉ាំ​អាហារ​ជាមួយ​អ្នក​ដែល​ញ៉ាំ​អាហារ​ឱ្យ​អស់ពី​ចាន​គេ​ប៉ុណ្ណោះ​»៕ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ