ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ទេ ម្ចាស់​មេដាយមាស​ស៊ី​ហ្គេ​ម​កីឡាករ ឃុន ឌី​ម៉ា កំពុង​ត្រៀម​វះ​កាត់ត​សរសៃរ​ជង្គុង?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្ន​ម​ពេញ ៖ បឋម យោង​តាម​រូបភាព​ដែល​បាន​ចែកចាយ​នៅ​ក្នុង​បណ្តាញ​សង្គម​ជា​ច្រើន គឺ​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេ​ម​កីឡាករ ឃុន ឌី​ម៉ា កំពុង​ត្រៀម​វះ​កាត់ត​សរសៃរ​ជង្គុង​អាច​នឹង​ត្រូវ​បញ្ចប់​អា​ជីប​ជា​អ្នក​ប្រដាល់​រហូត​ហើយ បងប្អូន​មាន​អ្វី​ជូនពរ ឌី​ម៉ា…

រាជធានី​ភ្ន​ម​ពេញ ៖ បឋម យោង​តាម​រូបភាព​ដែល​បាន​ចែកចាយ​នៅ​ក្នុង​បណ្តាញ​សង្គម​ជា​ច្រើន គឺ​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេ​ម​កីឡាករ ឃុន ឌី​ម៉ា កំពុង​ត្រៀម​វះ​កាត់ត​សរសៃរ​ជង្គុង​អាច​នឹង​ត្រូវ​បញ្ចប់​អា​ជីប​ជា​អ្នក​ប្រដាល់​រហូត​ហើយ បងប្អូន​មាន​អ្វី​ជូនពរ ឌី​ម៉ា ទេ ? ឃើញ​កីឡាករ ឃុនម ឌី​ម៉ា បាន​ជិះ​លើ​រទេះរុញ និង​បាន​ដេក​សម្រាក​នៅ​មន្ទីរពេទ្យ ដែល​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ឆ្ងល់​ជា​ខ្លាំង ពី​សុខភាព​គាត់ ។

ពាក់ព័ន្ធ​នឹង​រូបភាព​នេះ កីឡាករ​ប្រដាល់ ឃុន ឌី​ម៉ា បាន​ប្រាប់​កោះសន្តិភាព​តាម​រយៈ​ទូរស័ព្ទ​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​០៥ ខែកក្កដា ឲ្យ​ដឹង​ថា រូបភាព​នោះ ជា​រូ​គាត់​ពិតមែន ដែល​រូប​គាត់​កំពុង​ពិនិត្យ និង​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​មួយ​នៅ​ប្រទេស​ថៃ ហើយនឹង​ត្រូវ​ធ្វើការ​វះកាត់​សរសៃ​ក្បាលជង្គង់​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

កីឡាករ​រូប​នេះ​បន្ត​ថា លោក​មាន​របួស​ក្បាលជង្គង់​នេះ រយៈពេល​ជាង​១​ខែ​មក​ហើយ និង​មិន​អាច​ធ្វើការ​ប្រកួត​បាន​ទៀត​ទេ លុះត្រាតែ​ធ្វើការ​ព្យាបាល​របួស​សិន ចំណែក​ខាង​មន្ទីរពេទ្យ​ថៃ​តម្រូវ​ឲ្យ​លោក​ត្រៀម​លុយ​ប្រហែល​១​ម៉ឺន​៥​ពាន់​ដុល្លារ ដើម្បី​ធ្វើការ​វះកាត់ ។ ចំពោះ​ការ​វះកាត់​នៅ​ណា​នោះ ម្ចាស់​មេដាយមាស​ស៊ី​ហ្គេ​ម​រូប​នេះ​បាន​បញ្ជាក់​ថា ពេល​នេះ​លោក​មិន​ទាន់​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ថ្លៃ​ការ​វះកាត់​នោះ​ទេ ព្រោះ​លោក និង​ក្រុម​គ្រួសារ​កំពុង​រក​វិធី​ដើម្បី​មាន​ថវិកា​ធ្វើការ​វះកាត់ ។

បញ្ជាក់ ៖ កីឡាករ​ប្រដាល់​របស់​កម្ពុជា​ដែល​មាន​ទម្ងន់ ៦៣.៥ គីឡូក្រាម គឺ​ឃុន ឌី​ម៉ា គេ​អាច​ដណ្តើម​យក​បាន​មេដាយមាស​ដំបូង​លើ​ប្រភេទ​កីឡាប្រដាល់​សេរី​នៅ​ស៊ី​ហ្គេ​ម​ហើយ បន្ទាប់​ពី​តតាំង​ជាមួយ​កីឡាករ​ថៃ Chonlawit ទាំង​ប្រផិតប្រផើយ​ជា​ខ្លាំង នៅ​ពេល​ដែល​ការ​ប្រកួត​ពី​មួយ​ទឹក ទៅ​មួយ​ទឹក​អ្នក​ទាំង​ពីរ​វាយ​មិន​សំចៃ​ដៃ​ឡើយ ។

ក្រោយ​ឆ្លងកាត់​ការ​ប្រកួត​ទាំង​៣​ទឹក​អ្នក​ប្រដាល់​កម្ពុជា ឃុនម ឌី​ម៉ា អាចយ​កបាន​ពិន្ទុ ២៩-២៨ លើ​កីឡាករ​ប្រដាល់​ថៃ ដើម្បី​ស្ពាយ​មេដាយមាស​ត្រឡប់​មក​ទឹកដី​កម្ពុជា ។ ឃុន ឌី​ម៉ា ជា​កីឡាករ​ប្រដាល់សេរី​កម្ពុជា​តែ​ម្នាក់​គត់ ដែល​ទទួល​បាន​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​នេះ ហើយ​កីឡាករ ឃុន ឌី​ម៉ា បាន​ក្លាយជា​ម្ចាស់​ជើងឯក​ទម្ងន់​៦៣,៥​គីឡូក្រាម របស់​សង្វៀន CNC ជាមួយ​ទឹកប្រាក់​២០​លាន​រៀល និង​ខ្សែ​ករ​មាស​៣​ជី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ