ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបួស​ធ្វើ​ខុស​វិន័យ​នឹង​ទៅ​កាន់​អបាយភូមិ

4 ឆ្នាំ មុន

ស្លឹក​ស្បូវ​ដែល​បុគ្គល​ចាប់​កាន់​មិន​ជាប់​ល្អ ហើយ​ទាញ​ភើច​មក តែង​មុត​ដៃ មាន​ឧបមា​យ៉ាងណា ផ្នួស​ដែល​អ្នកបួស​រូប​ណាមួយ​កាន់​មិនល្អ ប្រព្រឹត្ត​ខុសច្បាប់​វិន័យ​របស់​បព្វជិត​រមែង​ទាញ​យក​អ្នកបួស​នោះ​ឲ្យ​ចូល​ទៅ​ក្នុង​អបាយភូមិ​ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ ។ កិច្ច​ឯណា​មួយ​ដែល​ធូរ​ថយ​ក្ដី វត្ត​គឺ​សេចក្ដី​ប្រព្រឹត្ត​ឯណា​នីមួយ​ដែល​សៅហ្មង​ក្ដី ព្រហ្មចរិយា​ឯណា​នីមួយ​ដែល​អ្នកបួស​មិន​ប្រតិបត្តិ​ឱ្យ​ហ្មត់ចត់​ក្ដី…

ស្លឹក​ស្បូវ​ដែល​បុគ្គល​ចាប់​កាន់​មិន​ជាប់​ល្អ ហើយ​ទាញ​ភើច​មក តែង​មុត​ដៃ មាន​ឧបមា​យ៉ាងណា ផ្នួស​ដែល​អ្នកបួស​រូប​ណាមួយ​កាន់​មិនល្អ ប្រព្រឹត្ត​ខុសច្បាប់​វិន័យ​របស់​បព្វជិត​រមែង​ទាញ​យក​អ្នកបួស​នោះ​ឲ្យ​ចូល​ទៅ​ក្នុង​អបាយភូមិ​ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ ។

កិច្ច​ឯណា​មួយ​ដែល​ធូរ​ថយ​ក្ដី វត្ត​គឺ​សេចក្ដី​ប្រព្រឹត្ត​ឯណា​នីមួយ​ដែល​សៅហ្មង​ក្ដី ព្រហ្មចរិយា​ឯណា​នីមួយ​ដែល​អ្នកបួស​មិន​ប្រតិបត្តិ​ឱ្យ​ហ្មត់ចត់​ក្ដី ទាំង​៣​យ៉ាងនេះ​ជា​ហេតុ​នាំ​ឱ្យ​មាន​សីលវិបត្តិ អស់​ភាព​បរិសុទ្ធ​នៃ​ភេទ​ជា​បព្វជិត ។

កាលបើ​អ្នកបួស​ធ្វើ​នូវ​កិច្ច​អ្វី​ៗ​ដែល​ជា​កិច្ច​គួរ​ធ្វើ​មានការ​សង្រួម​ក្នុង​ឥ​ន្រិ​យ​ទាំង​៦ សង្វាត​ក្នុង​ត្រៃសិក្ខា​ជាដើម ក៏​គប្បី​ខំ​ធ្វើ​នូវ​កិច្ច​នោះ​ចុះ និង​ត្រូវ​ខំ​ខ្នះខ្នែង​ធ្វើ​កិច្ចការ​នោះ​ៗ​ឲ្យ​មែនទែន ព្រោះ​ធម៌​វិន័យ​ជា​គ្រឿង​អប់រំ​កាយ វាចា ចិត្ត ដែល​ភិក្ខុ​សាមណេរ​ប្រព្រឹត្ត​ធូរ​ថយ​ហើយ តែង​ត្រឡប់​ឱ្យ​ផល​ជា​ទោស​វិញ នេះ​ជា​កិច្ច​វិន័យ​របស់​ព្រះសង្ឃ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ