ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឃើញ​ភ្លាម កញ្ឆក់​ភ្លែត​ចុង​ក្រោយ​សារភាព​ទើប​ដឹង​ធ្លាប់​ហើយ​នៅ​មិន​រាង​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនជាតិ​ចិន​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បើក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Zoomer-X ពណ៌​ក្រហម​កំពុង​តែ​ជិះ​តាម​ផ្លូវ ហើយ​ដក​ទូរស័ព្ទ​ដៃ​មក​ចុច​ក៏​ត្រូវ​បាន​ជនសង្ស័យ​ជិះ​ម៉ូតូ​ហុងដា​វេ​វ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​បាន​សម្រេច ហើយ​ជិះ​ទៅ​បុក​ម៉ូតូ​គេ​ដួល​ត្រូវ​បាន​សមត្ថកិច្ច​ក្របួច​ជាប់​ភ្លាម​ៗ​តែ​ម្តង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនជាតិ​ចិន​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បើក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Zoomer-X ពណ៌​ក្រហម​កំពុង​តែ​ជិះ​តាម​ផ្លូវ ហើយ​ដក​ទូរស័ព្ទ​ដៃ​មក​ចុច​ក៏​ត្រូវ​បាន​ជនសង្ស័យ​ជិះ​ម៉ូតូ​ហុងដា​វេ​វ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​បាន​សម្រេច ហើយ​ជិះ​ទៅ​បុក​ម៉ូតូ​គេ​ដួល​ត្រូវ​បាន​សមត្ថកិច្ច​ក្របួច​ជាប់​ភ្លាម​ៗ​តែ​ម្តង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់ ថ្ងៃ​ទី​៤ ខែកក្កដា​នេះ តាម​បណ្តោយ​ផ្លូវ​161 នៅ​ចំណុច​មុខ​វត្ត​សំពៅមាស ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា ។

ជនសង្ស័យ​មានឈ្មោះ​ផា​ន សុ​ផែន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​47A ផ្លូវ​336 ភូមិ​៤ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក មានស្រុក​កំណើត​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​គេ​ឃើញ​ហេតុការណ៍​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយ​ដឹង​ថា​មុន​ពេល​កើតហេតុ​ខាងលើ​នេះ​គេ​បានឃើញ​បុរស​ម្នាក់​ជា​ជនជាតិ​ចិន​វ័យ​ជាង​៣០​ឆ្នាំ ជិះម៉ូតូ​មួយ​គ្រឿង​ម៉ាក Zoomer-X ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ 1HQ – 7547 បើកបរ​តាម​បណ្តោយ​ផ្លូវ​161 ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​មុន​វត្ត​សំពៅ​មាស ស្រាប់តែ​ជន​រង​គ្រោះ​ដក​ទូរស័ព្ទ​ដៃ​របស់​គាត់​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​នោះ​ទេ​យក​មក​ចុច​ភ្លាម​ៗ​នោះ​ដែល​ក៏​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​មក​ជិត​ជន​រង​គ្រោះ​រួច​ធ្វើ​សកម្មភាពឆក់​ទូរស័ព្ទ​ដៃ​ពី​ជន​រង​គ្រោះ​បាន​សម្រេច​ហើយ​បើក​រត់គេច​ខ្លួន​សំណាងអាក្រក់​ជនសង្ស័យ​បើក​ទៅ​ដល់​ផ្លូវ​161 កែង​ផ្លូវ​182 សង្កាត់​អូរ​ឬ​ស្សី​២ ជនសង្ស័យ​ជិះ​ទៅ​បុក​ម៉ូតូ​របស់​អ្នក​ធ្វើ​ដំណើរ​ចំនួន​២​គ្រឿង ដែល​មួយ​គ្រឿង​ម៉ាក​ហុងដា​វេ​វ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ និង​មួយ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក​បណ្តាល​អោយ​ដួល ហើយ​ជនសង្ស័យ​បំរុង​នឹង​រត់គេច​ខ្លួន​សំណាងល្អ​ហើយ​ដែល​មាន​សមត្ថកិច្ច​ខណ្ឌ​៧​មក​រា មក​អន្តរាគមន៍​ឃាត់ខ្លួន​ភ្លាម​ៗ​នោះ​យក​ទៅ​សួរនាំ​តែ​ម្តង ។

ក្រោយមក​ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ដោយ​ផ្ទាល់មាត់​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ជន​រង​គ្រោះ​ពិតមែន ។ កន្លង​មក​ក៏​ធ្លាប់​ជាប់ពន្ធ​នា​ធា​គារ​អស់​រយៈពេល​ជិត​៣​ឆ្នាំ​ពី​បទ​ឆក់​ទូរស័ព្ទ​ដៃ​ដូច​គ្នា ចំនែកឯ​ជន​រង​គ្រោះ​វិញ​ដួល​រង​របួស​ត្រូវ​បាន​ដឹកប​ញ្ចូ​ន​ទៅ​កាន់​មន្ទីរពេទ្យ​ដែល​នៅ​ក្បែរ​នឹង​កន្លែង​កើតហេតុ ។ ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​៧​មក​រាក​សាង​សំណុំរឿង​ប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ