ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍​តារា​ថៃ ស្រី​ស្រឡាញ់​ស្រី​៨​គូ​បើកចំហ​មិន​លាក់លៀម

4 ឆ្នាំ មុន

ថៃ​៖ ទំនាក់ទំនង​ស្នេហា​រវាង​គូស្នេហ៍​តារា​ថៃ​ដែល​ជា​អ្នក​ស្រឡាញ់​ស្រី​ដូច​គ្នា ធ្វើ​ឡើង​ដោយ​បើកចំហ និង​ផ្អែមល្ហែម​នឹង​គ្នា​តែ​ម្ដង ដែល​ធ្វើ​មនុស្ស​ជា​ច្រើន​មានការ​អបអរ និង​ច្រណែន​ដល់​គូស្នេហ៍​ទាំងនោះ​តែ​ម្ដង​។ តោះ ទៅ​មើល​ថា​មាន​គូ​ណាខ្លះ ៖ 1/….

ថៃ​៖ ទំនាក់ទំនង​ស្នេហា​រវាង​គូស្នេហ៍​តារា​ថៃ​ដែល​ជា​អ្នក​ស្រឡាញ់​ស្រី​ដូច​គ្នា ធ្វើ​ឡើង​ដោយ​បើកចំហ និង​ផ្អែមល្ហែម​នឹង​គ្នា​តែ​ម្ដង ដែល​ធ្វើ​មនុស្ស​ជា​ច្រើន​មានការ​អបអរ និង​ច្រណែន​ដល់​គូស្នេហ៍​ទាំងនោះ​តែ​ម្ដង​។ តោះ ទៅ​មើល​ថា​មាន​គូ​ណាខ្លះ ៖

1/. Dr. Chom Lalana – Dearbrasara

គូស្នេហ៍​មួយគូ​នេះ បាន​បើកចំហ​ពី​ស្នេហា​ពួក​គេ​ជា​ផ្លូវការ​ហើយ ថែម​ទាំង​បង្ហាញ​ភាព​ផ្អែមល្ហែម ចេញ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​និច្ច​។

2/. Sumonrat – Paobob

ក្រោយ​ពី​រៀប​ការ​ជាមួយ​គ្នា​ជា​ច្រើន​ឆ្នាំ​មក ដែល​ពី​ដំបូង​មាន​មនុស្ស​ជា​ច្រើន​គិត​ថា Sumonrat ស្រឡាញ់ Paobob ព្រោះ​លុយ​តែ​ពេល​ដ៏​យូរ​បាន​ពិសោធ​ឱ្យ​ឃើញ​ថា​ពួក​គេ​ស្រឡាញ់​គ្នា​ដោយ​ចិត្ត​ស្មោះស កាន់់តែ​រៀប​គ្នា​ជាមួយ​គ្នា​មក​យូរ ឆ្លង​កាន់​រឿងរ៉ាវ​មក​ជា​ច្រើន ក៏​កាន់តែ​ផ្អែមល្ហែម​នឹង​គ្នា​ឡើង​។

3/. Moena – Gus

ធ្លាប់​ស្រឡាញ់​បុរស​ពី​មុន​មក​តែ​ឃើញ​ថា​វា​មិនមែន​ជា​ខ្លួនឯង ទើប​នាង Moena បើកចំហ​ក្ដី​ស្រឡាញ់​ជាមួយ Tom (​មនុស្ស​ស្រី​តែងខ្លួន​ជា​ប្រុស​) វិញ​ដែល​ក្ដី​ស្នេហ៍​របស់​ពួក​គេ​គឺ​ផ្អែមល្ហែម​ខ្លាំង​ណាស់ ទើប​មាន​ព័ត៌មាន​ថា​នឹង​រៀប​ការ​ជាមួយ​គ្នា​ផង​។

4/. Moment Passorn-Pui

នៅ​ពេល​ដែល​អាយុ​ច្រើន​ឡើង​នាង Moment Passorn ក៏​យល់​ថា​អ្នក​ដែល​ខ្លួន​ស្រឡាញ់ គឺជា​ភេទ​ណា​ក៏​បាន សូម​ឱ្យ​តែ​នៅ​ជាមួយ​គ្នា​ដោយ​សប្បាយចិត្ត គ៏​គ្រប់គ្រាន់​ហើយ​។ អ្នក​ទាំង​ពីរ​ក៏​បាន​នាំ​គ្នា​ទៅ​កម្សាន្ត​និង​បង្ហោះ​រូប​ផ្អែមល្ហែម​នឹង​គ្នា​ជា​រឿយ​ៗ​ផង​ដែរ​។

5/. Rain Than Sunthon – A

A គឺជា​អ្នកគ្រប់គ្រង​ផ្ទាល់ខ្លួន និង​ជា​គូស្នេហ៍​របស់ Rain Than Suntho ហើយ​ពួក​គេ​មើលថែ​គ្នា​មក​ជា​យូរ បើ​ទោះជា​មិន​អស្ចារ្យ​អី​ខ្លាំង តែ​វា​ក៏​ឋិត​ឋេ​រ ។

6/. Kandy Root – Kung Fu

បើ​មិន​ប្រាប់ ក៏​មិនដឹង​ឡើយ​ថា Kung Fu ជា Tom ព្រោះ​មើលទៅ​ពិតជា​ដូច​បុរស​មែនទែន ថែម​ទាំង​មើលថែ​គូស្នេហ៍ Kandy Root បាន​យ៉ាង​ល្អ​ទៀត​ផង​។

7/. Charoen Pura-Nid

Charoen Pura ជា​តួអង្គ​ម្ដាយ​ក្នុង​រឿង អន្លង់​កម្ម តែ​នាង​មាន​មិត្ត​ប្រុស​ជា Tom​។ ពួក​គេ​តែងតែ​នៅ​ជាមួយ​ជា​និច្ច មើលថែ​គ្នា​គ្រប់ពេល ២៤ ម៉ោង​តែ​ម្ដង​។

8/. Joyce Triumph Kingdom – Neng

បើ​ទោះជា​គូ​នេះ​ទើបតែ​ទាក់ទង​គ្នា​មិនយូរ​ប៉ុន្មាន​ក្ដី​ក៏​ពួក​គេ​ផ្អែមល្ហែម​នឹង​គ្នា​មិន​ចាញ់​គូ​ផ្សេង​ដែរ​៕

ប្រភព​៖ thaimarketing , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ