ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UN នឹង​ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា បើសិន​មាន​តម្រូវការ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឧត្តមស្នងការ​អង្គការសហប្រជាជាតិ (UN) បាន​ប្រកាស​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​បច្ចេកទេស​ដល់​រាជរដ្ឋាភិបាល​កម្ពុជា បើសិន​មាន​តម្រូវការ ។ ក្នុង​ជំនួប​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ ឧត្តមស្នងការ​អង្គការសហប្រជាជាតិ (UN) បាន​ប្រកាស​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​បច្ចេកទេស​ដល់​រាជរដ្ឋាភិបាល​កម្ពុជា បើសិន​មាន​តម្រូវការ ។ ក្នុង​ជំនួប​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​៤ ខែកក្កដា​នេះ នៅ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស ជំទាវ មី​ឆែ​ល បា​ឆេ​ឡេ (Michelle Machelet) ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា UN និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​បច្ចេកទេស បើ​រាជ​ដ្ឋា​ភិ​បាល​មាន​តម្រូវការ ។

នេះ​បើ​យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ ។ បណ្តាញ​សង្គម​សម្តេច​តេ​ជោ​បាន​ចេញផ្សាយ កាលពី​យប់​ថ្ងៃ​ទី​៤ ខែកក្កដា​នេះ យ៉ាង​ដូច្នេះ​ថា លោកស្រី​ឧត្តមស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​បាន​ស្វាគមន៍​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ដែល​សម្ដេច​បាន​អញ្ជើញ​មក​ថ្លែង​សុន្ទរកថា ក្នុង​កិច្ចប្រជុំ​ជា​ទៀងទាត់​លើក​ទី​៤១​នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​នេះ ។ លោកស្រី​បាន​គូសបញ្ជាក់​ផង​ដែរ​ថា ថ្ងៃ​ទី​៥ កក្កដា​នេះ របាយការណ៍​នៅ ក្នុង​ការ​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​នេះ​នឹង​ចេញ​នៅ​ថ្ងៃនេះ​ហើយ លោក​ជំទាវ​ក៏​បាន​មាន​ប្រសា សន៍ ផង​ដែរ​ថា​លោកស្រី​បានលឺ​ថា ប្រទេស​កម្ពុជា​បាន​ទទួលយក​នៃ​អនុសាសន៍​ជា​ច្រើន​ដែល​បាន លើក​ឡើង​កន្លង​ទៅ​នេះ ។

លោកស្រី​ក៏​បាន​លើក​ឡើង​ថា លោកស្រី​បាន​កត់​សម្គាល់ថា ជា​ការ​ល្អ​ដែល​យើង​បាន​ទទួល ហើយនឹង​ធ្វើការ​ទៅ​លើ​រឿង​នេះ ។ លោកស្រី​ក៏​បាន​គូសបញ្ជាក់​ថា ៖ «​ការិយាល័យ​របស់ខ្ញុំ ត្រៀម​ក្នុង​ការ​ជួយ​ដល់​ប្រទេស​កម្ពុជា​ជា​និច្ច ជា​ពិសេស​ក្នុង​ការ​ធ្វើ​រៀបចំ និង​ការ​ពិនិត្យ​មើល​ឡើង​វិញ​នៅ​ពាក់កណ្ដាល​អាណត្តិ​នៃ​របាយការណ៍​នេះ​» ។ លោក​បន្ត​ថា កន្លង​មកនេះ​ពិតជា​មានការ​រីក​ចម្រើន​គ្រប់​ផ្នែក​ទាំងអស់​នៃ​ប្រទេស​កម្ពុជា ហើយ​ក៏​ថ្លែងអំណរគុណ​ដល់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ដែល​បាន​ទទួលយក​នូវ​អនុសាសន៍​ជា​ច្រើន​នោះ ជា​ពិសេស​នៅ​ក្នុង​អនុសាសន៍​នោះ​នឹង​ឆ្លើយ​តប​នឹង​គាំទ្រ​ដល់​គោលដៅ​អភិវឌ្ឍន៍​យុទ្ធសាស្ដ្រ ហើយ​ជា​ពិសេស​ទៀត គឺ​ការ​ពង្រឹង​នីតិរដ្ឋ​ផង​ដែរ ។

លោក​ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា លើស​ពី​នេះ​ទៀត គឺ​ក៏​បាន​ត្រៀម​ដែល​យើង​ហៅ​ថា Ajenda នៅ​ឆ្នាំ​២០៣០ ឬ​មួយ​របៀបវារៈ​ឆ្នាំ​២០៣០​នេះ ហើយ​មិន​ត្រឹម​ប៉ុណ្ណោះ​លោកស្រី​គូសបញ្ជាក់​ថា លោកស្រី​រំពឹង​ផ្ដល់​ការ​គាំទ្រ​ទៅ​រាល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ ។ នៅ​ក្នុង​ជំនួប​នោះ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​បាន​លើក​ឡើង​ថា ឆ្នាំ​កន្លង​ទៅ​នេះ​យើង​បាន​ចុះ​កិច្ចព្រមព្រាង​ជាមួយ​គ្នា​បន្ដ​អាណត្តិ​នៃ​ការិយាល័យ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា រយៈពេល​២​ឆ្នាំ ។ សម្ដេច​បាន​គូសបញ្ជាក់​ថា ដើម្បី​ចៀសវាង​ការ​បារម្ភ​យើង​ចុះហត្ថលេខា​ទៅ​លើ​កិច្ចព្រមព្រាង​នេះ​រៀង​រាល់​ពីរ​ឆ្នាំ​ម្ដង ដើម្បី​កុំ​ឲ្យ​មាន​កង្វល់ ។

សម្ដេច​ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា «​នៅ​ពេល​ណា​គេ​និយាយ​អំពី​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន សម្ដេច​តែងតែ​ស្វាគមន៍​អំពី​តម្រូវការ​សិទ្ធិ​មនុស្ស​ជាមួយ​យើង​តែ​ម្ដង​» ។ ពាក់ព័ន្ធ​នឹង​ការិយាល័យ​សិទ្ធិ​មនុស្ស​ក៏​ដូច​ជា ពាក់ព័ន្ធ​នឹង​តំណាង​របស់​អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ​ចំណុច​នេះ​សម្ដេច​បាន​គូសបញ្ជាក់​ថា មាន​តែ​ឯកឧត្តម​អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ​ទេ ដែល​មាន​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​អ្នក​ណា​ជា​តំណាង ដើម្បី​ធ្វើ​ការងារ​ជាមួយ​ប្រទេស​កម្ពុជា​ដែល​កន្លង​មកនេះ​ប្រទេស​កម្ពុជា​បាន​ទទួល​៦​នាក់​មក​ហើយ ។

សម្តេច​បន្ត​ថា ជា​ធម្មតា​ជា​ទំនៀមទម្លាប់​សម្ដេច​តេ​ជោ​មិន​ដែល​បដិសេធ ឬ​ច្រានចោល​នៃ​ការ​តែងតាំង​នៃ​ឯកអគ្គរាជទូត ឬ​ការ​ស្នើ​សុំ​តែងតាំង​តំណាង​របស់​អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ​ឡើយ​» ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ក៏​បាន​គូសបញ្ជាក់​ដែរ​កន្លង​មកនេះ​ក៏​មានការ​ស្នើ​សុំ​ដោយ​ខាង​អង្គការសហប្រជាជាតិ ក្នុង​ការ​តែងតាំង​ចៅក្រម​ស ម្រា​ប់​ខ្មែរក្រហម​ប៉ុណ្ណោះ​ដែរ គឺ​ខាង​កម្ពុជា​មិន​ដែល​បដិសេធ​ការ​ស្នើ​តែងតាំង​នោះ​ឡើយ ។ ចំពោះ​វេន​ទី​៣ នៃ​ការ​ពិនិត្យ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​នេះ គឺ​ប្រទេស​កម្ពុជា​បាន​ធ្វើ​ការងារ​ចប់​សព្វគ្រប់​ហើយ ។ នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន​៧៣​ដែល​បាន​ផ្តល់​អនុសាសន៍​ចំនួន​៩៨ ដល់​ប្រទេស​កម្ពុជា​នោះ​រាជរដ្ឋាភិបាល​ទទួលយក​១៧៣ រីឯ​២៥​ទៀត​រាជរដ្ឋាភិបាល​កម្ពុជា​គ្រាន់តែ​ធ្វើការ​កត់សម្គាល់​តែ​ប៉ុណ្ណោះ ។

ក្នុង​ឱកាស​នោះ​ដែរ​លោកស្រី​ឧត្តមស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ក៏​បាន​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ដែល​បាន​ទទួល​នូវ​អនុសាសន៍​ពី​បណ្តា​រដ្ឋ​ជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ ។ លោកស្រី​បាន​គួ​សបញ្ជាក់​ថា ៖« ឧត្តមស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ត្រៀ ម​ផ្តល់​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស​ដល់​រាជរដ្ឋាភិបាល បើសិន​មាន​តម្រូវការ ។ ការិយាល័យ​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​នឹង​ផ្តល់​នូវ​អ្វី​ដែល​កម្ពុជា​ត្រូវការ ។ ចំណែក​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា កន្លង​មកនេះ​សម្តេច​បាន​ធ្វើ​ការងារ​ជា​ច្រើន ដើម្បី​ជំរុញ​ការ​អភិវឌ្ឍន៍ និង​ការពារ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ។ ដូច​ជា​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ សម្តេច​បាន​ធ្វើ​សកម្មភាព ដើម្បី​ជួយ​ដល់​ស្ត្រី​ដែល​មាន​ក្តីក្តាំ​ង​ដោយ​បាន​បង្កើត​ក្រុម​មេធាវី​ត្រៀម​ជួយ​ការពារ​ក្តី​ជូន​ពួក​គេ​ដោយ​ឥត​គិតថ្លៃ ។

ជា​ការ​ឆ្លើយ​តប​លោកស្រី​ឧត្តមស្នងការ​បាន​បញ្ជាក់​ថា លោកស្រី​នឹង​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុង​ពេលវេលា​សម​ស្រប​ណាមួយ ។ លោកស្រី​ក៏​ឆ្លៀតឱកាស​នេះ​កោតសរសើរ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​ដូច​ជា ប្រទេស​កម្ពុជា​ទាំងមូល​លើ​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច ហើយ​លោកស្រី​បាន​កត់សម្គាល់ ការ​រីក​ចម្រើន​ជា​ពិសេស​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​បាន​ចាក​ចេញពី​ភាព​ក្រីក្រ​នៅ​កម្ពុជា ។ ជា​ពិសេស​ទៀត​ទទួលស្គាល់​ប្រទេស​កម្ពុជា​ពិតជា​មានការ រលំ​បាក់​ក្រោយ​ជួប​វិបត្តិ​នៃ​ភ្លើងសង្គ្រាម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ