ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មនុស្ស​ជាង​១​លាន​នាក់​ត្រូវ​​ចាក​ចេញពី​លំនៅ​ដ្ឋាន ព្រោះ​ភ្លៀង​ធ្លាក់​ខ្លាំង​ពេក

4 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ អាជ្ញាធរ​មូលដ្ឋាន​ជប៉ុន​បាន​ស្នើ​ដល់​ប្រជាជន​ជាង​១​លាន​នាក់ នៃ​តំបន់​ឃ្យូ​ស៊ូ​ភាគ​និរតី​ប្រទេស​ឲ្យ​ចាក​ចេញពី​លំនៅ​ដ្ឋា​ន មក​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​ក្នុង​តំបន់​នោះ​។ យោង​តាម​សេចក្ដីរាយការណ៍​ផ្លូវការ​ថា​សរុប​មនុស្ស​១,១​លាន​នាក់​ដែល​រស់នៅ​ក្នុង​ខេត្ត កា​ហ្គោ​ស៊ី​ម៉ា​និង​មី​យ៉ា​ហ្សា​គី​ត្រូវ​បាន​ណែនាំ​ឲ្យ​ជម្លៀស​ចេញ តែ​ក្នុង​ចំណោម​អ្នក​ទាំងនោះ​មាន​តែ​ប្រមាណ​ជា​៣០០០​នាក់ ភាគច្រើន​ជា​មនុស្ស​ចាស់​នា​ព្រឹក​ថ្ងៃ​ទី​៤​កក្កដា បាន​ចាកចេញ​ក្នុង​ខេត្ត​កា​ហ្គោ​ស៊ី​ម៉ា​។…

ប្រទេស​ជប៉ុន ៖ អាជ្ញាធរ​មូលដ្ឋាន​ជប៉ុន​បាន​ស្នើ​ដល់​ប្រជាជន​ជាង​១​លាន​នាក់ នៃ​តំបន់​ឃ្យូ​ស៊ូ​ភាគ​និរតី​ប្រទេស​ឲ្យ​ចាក​ចេញពី​លំនៅ​ដ្ឋា​ន មក​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​ក្នុង​តំបន់​នោះ​។

យោង​តាម​សេចក្ដីរាយការណ៍​ផ្លូវការ​ថា​សរុប​មនុស្ស​១,១​លាន​នាក់​ដែល​រស់នៅ​ក្នុង​ខេត្ត កា​ហ្គោ​ស៊ី​ម៉ា​និង​មី​យ៉ា​ហ្សា​គី​ត្រូវ​បាន​ណែនាំ​ឲ្យ​ជម្លៀស​ចេញ តែ​ក្នុង​ចំណោម​អ្នក​ទាំងនោះ​មាន​តែ​ប្រមាណ​ជា​៣០០០​នាក់ ភាគច្រើន​ជា​មនុស្ស​ចាស់​នា​ព្រឹក​ថ្ងៃ​ទី​៤​កក្កដា បាន​ចាកចេញ​ក្នុង​ខេត្ត​កា​ហ្គោ​ស៊ី​ម៉ា​។

ទូរទស្សន៍​ជប៉ុន​NHK​រាយការណ៍​ថា ទឹកជំនន់​និង​ការ​បាក់​ដី​កើត​មាន​ក្នុង​តំបន់​មួយ​ចំនួន ដោយ​ទឹក​កួច​នាំ​យក​បណ្ដា​រថយន្ត​ទៅ​ជាមួយ​ហើយ​នាំ​ឲ្យ​មានការ​បាក់​ផ្ទះ​។ ចាប់តាំងពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ពី​ខែមិថុនា​មក មនុស្ស​ម្នាក់​បាន​ត្រូវ​ស្លាប់​ហើយ​ជា​ច្រើន​នាក់​រង​របួស​។

បទបញ្ជា​ឲ្យ​ជម្លៀស​ចេញ​មិន​ត្រូវ​បាន​ចាប់បង្ខំ​ឡើយ រួច​ជា​រឿយ​ៗ​ត្រូវ​បាន​ប្រជាជន​ធ្វើ​មិនដឹងមិនឮ​។ ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​កាលពី​ថ្ងៃ​ទី​៣​កក្កដា​បាន​ព្រមាន​ថា ប្រសិនបើ​ភ្លៀង​បន្ត​ធ្លាក់​ខ្លាំង​រយៈពេល​ច្រើន​ម៉ោង​ទៀត នោះ​គេ​ត្រូវ​បង្កើន​ការ​ប្រកាស​អាសន្ន​ដល់​កម្រិត​ខ្ពស់​បំផុត​។

ទីភ្នាក់ងារ​នោះ​ប្រាប់​ថា​គ្រោះ​មហន្តរាយ​មួយ​អាច​កើត​មាន​ភ្លាម​ៗ ហើយ​វា​នឹង​យឺត​ពេល​សម្រាប់​ការ​ជម្លៀស​មនុស្ស​ចេញ​។ នា​ថ្ងៃ​ទី​៤​កក្កដា​ភ្លៀង​បាន​រំកិល ហើយ​អាច​ប៉ះពាល់​ដល់​ភាគ​កណ្ដាល​និង​ភាគ​ខាងកើត​ជប៉ុន​ក្នុង​បណ្ដា​ថ្ងៃ​ខាង​មុខ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ