ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ រ៉ា ​ហុ​៊​ល​គ​ន្ធី​ លាលែង​ពី​តំណែង​ប្រធាន​បក្ស

4 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ លោក​រ៉ា​ហ៊ុ​ល​គ​ន្ធី​ស្ថិត​ក្នុង​សែស្រឡាយ​នៃ​ត្រកូល​អ្នកនយោបាយ​ឥណ្ឌា​គឹ​ត្រកូល​នេ​រុ​-​គ​ន្ធី បាន​ប្រកាស​នា​ថ្ងៃ​ទី​៣​កក្កដា ពី​ការ​លាលែង ចេញពី​តំណែង​ប្រធាន​គណបក្ស​កុង​ក្រេស ជា​គណ​បក្សប្រឆាំង​ឥណ្ឌា​ដ៏​ធំ​។ ការ​ប្រកាស​សុំ​លាលែង​របស់​លោក កើត​មាន​បន្ទាប់​ពី​បរាជ័យ​ដ៏​ធំ ក្នុង​ការ​បោះ​ឆ្នោត​សភា​ចាញ់​ដាច់​ឆ្ងាយ​ពួក​ជាតិនិយម​ហិណ្ឌូ…

ប្រទេស​ឥណ្ឌា ៖ លោក​រ៉ា​ហ៊ុ​ល​គ​ន្ធី​ស្ថិត​ក្នុង​សែស្រឡាយ​នៃ​ត្រកូល​អ្នកនយោបាយ​ឥណ្ឌា​គឹ​ត្រកូល​នេ​រុ​-​គ​ន្ធី បាន​ប្រកាស​នា​ថ្ងៃ​ទី​៣​កក្កដា ពី​ការ​លាលែង ចេញពី​តំណែង​ប្រធាន​គណបក្ស​កុង​ក្រេស ជា​គណ​បក្សប្រឆាំង​ឥណ្ឌា​ដ៏​ធំ​។ ការ​ប្រកាស​សុំ​លាលែង​របស់​លោក កើត​មាន​បន្ទាប់​ពី​បរាជ័យ​ដ៏​ធំ ក្នុង​ការ​បោះ​ឆ្នោត​សភា​ចាញ់​ដាច់​ឆ្ងាយ​ពួក​ជាតិនិយម​ហិណ្ឌូ របស់​នាយក​រដ្ឋមន្ត្រី​លោក​ណា​រេ​ន​ដ្រា​ម៉ូ​ឌី​។

ក្នុង​សារលិខិត​មួយ​ច្បាប់​ចេញផ្សាយ​តាម​TWITTER​លោក​រ៉ា​ហ៊ុ​ល​គ​ន្ធី​អះអាង​ថា ក្នុង​ឋានៈ​ជា​ប្រធាន​គណបក្ស​កុង​ក្រេស ខ្ញុំ​ជា​អ្នក​ទទួលខុសត្រូវ​លើ​បរា​េ​ជ័យ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៩​នេះ​។ ការ​ហ៊ាន​ទទួលខុសត្រូវ​វា​សំខាន់​ណាស់ សម្រាប់​ការ​រីក​ចម្រើន​នា​ពេល​អនាគត​របស់​គណបក្ស​យើង​។ ដោយសារ​បែប​នេះ​ហើយ បានជា​ខ្ញុំ​សម្រេច​សុំ​លាលែង​ចេញពី​តំណែង​ប្រធាន​បក្ស​កុង​ក្រេស​។

គណបក្ស​BHARATIYA JANATA PARTY​របស់​លោក​ណា​រេ​ន​ដ្រា​ម៉ូ​ឌី ដណ្ដើម​បាន​ជ័យជម្នះ​យ៉ាង​ធំធេង ក្នុង​ការ​បោះ​ឆ្នោត​សភា​កាលពី​ខែមេសា​-​ឧសភា ដែល​នាំ​ឲ្យ​គណបក្ស​កុង​ក្រេស​ធ្លាក់​ក្នុង​វិបត្តិ​។ គណបក្សប្រឆាំង​ដ៏​ធំ​នោះ​ឈ្នះ​បាន​តែ​ក្នុង​មណ្ឌល​ប្រមាណ​ជា​៥០ ពោល​៦​ដង​តិច​ជាង​គណបក្ស​របស់​នាយក​រដ្ឋមន្ត្រី​។ នោះ​ជា​បរាជ័យ​ដ៏​ធំ​ពុំ​ធ្លាប់​មាន​សម្រាប់​គណបក្ស​នេះ ចាប់តាំងពី​ឥណ្ឌា​ទទួល​បាន​ឯក​រាជ្យ​ពី​ឆ្នាំ​១៩៤៧​មក​។ គណបក្ស​កុង​ក្រេស​ធ្លាប់​ជា​អ្នក​កាន់​អំណាច​ជា​ច្រើន​អាណត្តិ​នៅ​ឥណ្ឌា​។

ក្នុង​លិខិត​សុំ​លាលែង​លោក​រ៉ា​ហ៊ុ​ល​គ​ន្ធី​បន្ត​ថា ការ​ប្រយុទ្ធ​របស់ខ្ញុំ​មិនមែន​គ្រាន់តែ​ដណ្ដើម​អំណាច​នយោ​បាយ​ប៉ុណ្ណោះ​ទេ​។ ខ្ញុំ​ពុំ​ខឹងសម្បា​ជាមួយ​គណបក្ស​BHARATIYA JANATA PARTY តែ​ខ្លួន​ខ្ញុំ​ប្រឆាំង​ប្ដូរផ្ដាច់​ចំពោះ​គំនិត​នយោបាយ​របស់​គណបក្ស​នោះ​។ ការ​វាយប្រហារ​ប្រឆាំង​ប្រទេស​យើង​និង​រដ្ឋធម្មនុញ្ញ​របស់​យើង ដែល​កើត​មាន​នា​បច្ចុប្បន្ន គឺ​ក្នុង​បំណង​បំផ្លាញ​កោសិកា​សង្គម​របស់​ប្រជាជាតិ​យើង​។ លោក​គូសបញ្ជាក់​ថា លោក​នៅ​តែ​ជា​ទាហាន​ដ៏​ស្មោះត្រង់​របស់​គណបក្ស​កុង​ក្រេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ