ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​២០០​នាក់​ចូល​ពេទ្យ​ក្រោយ​ចូលរួម​ពិធី​ខួបកំណើត​អតីត​ស្ត្រី​ទី​មួយហ្វ៊ី​លី​ពី​ន​

4 ឆ្នាំ មុន

​ហ្វ៊ី​លី​ពី​ន ​៖ មនុស្ស​ប្រមាណ ២៦១ នាក់​ត្រូវ​បាន​សង្ស័យ​ថា​បាន​ពុល​អាហារ ក្រោយ​ពេល​ដែល​ពួក​គេ​ចូលរួម​ក្នុង​ពិធីជប់លៀង​បុណ្យខួបកំណើត​គម្រប់ ៩០ ឆ្នាំ របស់​លោកស្រី Imelda…

​ហ្វ៊ី​លី​ពី​ន ​៖ មនុស្ស​ប្រមាណ ២៦១ នាក់​ត្រូវ​បាន​សង្ស័យ​ថា​បាន​ពុល​អាហារ ក្រោយ​ពេល​ដែល​ពួក​គេ​ចូលរួម​ក្នុង​ពិធីជប់លៀង​បុណ្យខួបកំណើត​គម្រប់ ៩០ ឆ្នាំ របស់​លោកស្រី Imelda Marcos នៅ​ឯ​ប្រទេស​ហ្វ៊ី​លី​ពី​ន​កាលពី​ថ្ងៃ​ពុធ នេះ​បើ​តាម​ការ​ប្រាប់​ឱ្យ​ដឹង​ពី​លេខាធិការ​ក្រសួងសុខាភិបាល​ហ្វ៊ី​លី​ពី​ន​លោក Francisco Duque​។

តាម​រយៈ​បណ្ដាញ​សង្គម Twitter របស់ កាកបាទក្រហម​ហ្វ៊ី​លី​ពី​នបានឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស ២០០០ នាក់ បាន​ចូលរួម​ក្នុង​កម្មវិធី​របស់​អតីត​ស្ត្រី​ទី​មួយ​ហ្វ៊ី​លី​ពី​ន នាទី​ក្រុង Pasig​។ អាជ្ញាធរ​បាន​និយាយ​ថា ជន​រង​គ្រោះ​មានការ​ក្អួតចង្អោរ និង​វិលមុខ ហើយ​ភាគច្រើន​នៃ​ពួក​គេ​ត្រូវ​បានឱ្យ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ចំនួន 10​។

លោក Duque និយាយ​ថា ភ្ញៀវ​ដែល​ចូលរួម​កម្មវិធី​នោះ បាន​ទទួលទាន «Adobo សាច់​មាន់​» ដែល​ជា​អាហារ​ដ៏​ពេញ​និយម​នៅ​​ហ្វ៊ី​លី​ពី​ន ព្រម​នឹង​ស៊ុត​ស្ងោរ និង​បាយ​ផង​ដែរ​។ លោក Imelda Ferdinand Bongbong Marcos បាន​ធ្វើការ​សុំ​អភ័យទោស​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក ហើយ​លោក​បា​និយាយ​ថា​គ្រួសារ​លោក​ក៏​កំពុង​ជួយ​ដល់​ជន​រង​គ្រោះ​ផង​ដែរ ៕

ប្រភព ៖ Bloomberg , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ