ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំភ្លើង​​​មួយ​ផ្ទុះ​មាន​អ្នក​ស្លា.ប់ ​និង​របួស​ជា​ច្រើន​នាក់

4 ឆ្នាំ មុន

ប្រទេស​អុីតា​លី ៖ ភ្នំភ្លើង​ STROMBOLI​ របស់​អុី​តា​លី បាន​ផ្ទុះ​យ៉ាង​ខ្លាំង​កាលពី​ថ្ងៃ​ទី​៣​កក្កដា​បណ្ដាល​ឲ្យ​អ្នកទេសចរ​ម្នាក់​ស្លាប់ ហើយ​មនុស្ស​ច្រើន​នាក់​រង​របួសស្រាល​។ ការ​ផ្ទុះ​បាន​ជះ​ទៅ​លើ​អាកាស​នូវ​ដុំ​ថ្ម ដែល​ឆេះ​ក្រហមច្រាល​ជា​ប្រភព​នៃ​ភ្លើង​ឆាបឆេះ​នៅ​លើ​កោះ​មាន​ឈ្មោះ​ដូច​គ្នា​នោះ​។ ប្រជាជន​បាន​រត់គេច​ចេញពីផ្ទះ​សម្បែង…

ប្រទេស​អុីតា​លី ៖ ភ្នំភ្លើង​ STROMBOLI​ របស់​អុី​តា​លី បាន​ផ្ទុះ​យ៉ាង​ខ្លាំង​កាលពី​ថ្ងៃ​ទី​៣​កក្កដា​បណ្ដាល​ឲ្យ​អ្នកទេសចរ​ម្នាក់​ស្លាប់ ហើយ​មនុស្ស​ច្រើន​នាក់​រង​របួសស្រាល​។

ការ​ផ្ទុះ​បាន​ជះ​ទៅ​លើ​អាកាស​នូវ​ដុំ​ថ្ម ដែល​ឆេះ​ក្រហមច្រាល​ជា​ប្រភព​នៃ​ភ្លើង​ឆាបឆេះ​នៅ​លើ​កោះ​មាន​ឈ្មោះ​ដូច​គ្នា​នោះ​។ ប្រជាជន​បាន​រត់គេច​ចេញពីផ្ទះ​សម្បែង ហើយ​បណ្ដា​អ្នកទេសចរ​បាន​លោត​ចូល​ក្នុង​ទឹកសមុទ្រ​។ យោង​តាម​សារព័ត៌​មានអី​ុ​តា​លី​ថា ភ្នំភ្លើង​STROMBOLI​ជា​ភ្នំភ្លើង​ស្ថិត​លើ​កោះ​មាន​ឈ្មោះ​ដូច​គ្នា នៃ​ប្រជុំ​កោះ​EOLIENNES នា​ភាគ​ខាងជើង​កោះ​ស៊ី​ស៊ី​ល បាន​ផ្ទុះ​យ៉ាង​ខ្លាំង​នា​ថ្ងៃ​ទី​៣​កក្កដា​។

ប្រមុខ​ក្រុម​អ្នក​ពន្លត់ភ្លើង​មូលដ្ឋាន​គូសបញ្ជាក់​ថា អ្នកទេសចរ​ម្នាក់​ស្លាប់​ហើយ​២​នាក់​ទៀត​រង​របួស ដោយសារ​ដុំ​ថ្ម​ដែល​ជះ​ទៅ​លើ​អាកាស​ធ្លាក់​ត្រូវ​។ មនុស្ស​មួយ​ចំនួន​ទៀត​រង​របួស​តែ​មិន​ធ្ងន់ធ្ងរ​ឡើយ​។

យោង​តាម​កាសែត​អី​ុ​តា​លី​LA REPUBBLICA​ថា បណ្ដា​អ្នក​ជំនាញការ​នៃ​វិទ្យាស្ថាន​ជាតិ​ភូ​គ​ម្ភ​សាស្ត្រ​និង​សិក្សា​ភ្នំភ្លើង​យល់​ថា នោះ​ជា​ការ​ផ្ទុះ​យ៉ាង​ខ្លាំង​បំផុត​មួយ ពុំ​ធ្លាប់​មាន​សម្រាប់​ភ្នំភ្លើង​STROMBOLI ដែល​ជះ​ទៅ​លើ​អាកាស​នូវ​របស់​ជា​ច្រើន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ