ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ក្នុង​បរិវេណ​ផ្សារ​ស្នួល​លើក​ទី​២ …​ខាតបង់​ទ​ព្យ​មិន​តិច​ទេ

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ លំនៅ​ឋាន​២​ខ្នង​និង​តូប​កាត់សក់​មួយកន្លែង​​ នៅ​ក្នុង​បរិវេណផ្សារ​ស្នួល ត្រូវ​បានភ្លើង​​ឆេះ​​កាល​ពី​វេលា​ម៉ោង​២​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​៣ កក្កដា ​តែ​សំណាងល្អ​ មិនបង្ក​​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ ។ នគរបាល​មូលដ្ឋាន​ក្នុងស្រុក​ស្នួល​បាន​ឱ្យ​ដឹង​ថា…

ខេត្តក្រចេះ​ ៖ លំនៅ​ឋាន​២​ខ្នង​និង​តូប​កាត់សក់​មួយកន្លែង​​ នៅ​ក្នុង​បរិវេណផ្សារ​ស្នួល ត្រូវ​បានភ្លើង​​ឆេះ​​កាល​ពី​វេលា​ម៉ោង​២​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​៣ កក្កដា ​តែ​សំណាងល្អ​ មិនបង្ក​​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ ។ នគរបាល​មូលដ្ឋាន​ក្នុងស្រុក​ស្នួល​បាន​ឱ្យ​ដឹង​ថា មូលហេតុ​​បង្ក​ឱ្យមាន​គ្រោះ​អគ្គិ​ភ័យ​​នេះ គឺ​​​ដោយ សារ​ទុ​ស្សេ​ចរន្ត​អគ្គិស​នីដែល​​ឆេះ​ចេញពី​តូប​កាត់សក់នោះ ។

​ហេតុការណ៍​​អគ្គិភ័យ​​ទាំងយប់ ​មាន​កម្លាំង​នគរបាល​ជា​ច្រើន​នាក់​ ​​ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការ​នគរបាលខេត្ត​ ចុះ​ជួយ​អន្តរា​គមន៍​បាញ់​ទឹក​ពន្លត់​ទប់ស្កាត់មិន​​ឱ្យ​ឆេះ​រាលដាល​​​តូប​ផ្សារទេ ដោយ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​ចំនួន​៣​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​ជាង១០​ឡាន ។ ​

របាយការណ៍​​នគរបាល​ស្រុក​ស្នួល​​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ក្នុង​គ្រោះ​អគ្គិភ័យ ១-ឈ្មោះ​ស៊ូ ស្រី​មុំ អាយុ​៣៥​ឆ្នាំ មានផ្ទះ​ទំហំ​៥ ​គុណ​២០​ម៉ែ​ត្រ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្ក​សី​​ឆេះ​ទាំងស្រុង ​។ ក្រៅពី​នោះ ​ក៏​នៅ​មាន​របស់របរ​មាន​តម្លៃ​ជា​ច្រើន​ទៀត ​សរុបខាង់បង់​អស់​ជិត​៣​ម៉ឺន​ដុល្លារ​ ទី​២-ឈ្មោះ​សុខ គឹ​ម​ហេង អាយុ​៨៦​ឆ្នាំ មានផ្ទះ​ទំហំ​៧.៥ គុណ​៩​មែ​ត្រ ធ្វើ​ថ្ម​ក្រោម​ឈើ​លើ​ប្រក់​ស័ង្ក​សី​ត្រូវ​ឆេះ​ទាំងស្រុង ខូចខាត​របស់របរ​មាន​តម្លៃ និង​លុយ​ ដែល​ទើបតែ​លក់​ដី​បាន​អស់​ជាង​១០​ម៉ឺន​ដុល្លារ​ ​និង​ទី​៣-តូប​កាត់សក់​ឈ្មោះ ស៊ូ ប៊ុ​ន​រ៉ី គឺ​ត្រូវ​ឆេះ​ទាំងស្រុង​។

សូមបញ្ជាក់ថា គ្រោះ​អគ្គិភ័យ​នេះ ជា​មហន្តរាយ​លើក​ទី​២ ដែល​បាន​កើត​មាន​ឡើង​ទៅ​លើ​ផ្ទះ​ និង​តូប​នៅ​ផ្សារ​ស្នួល​។កាលពី​ដើមខែ​កុ​ម្ភះ​ឆ្នាំ​២០១៧ កន្លង​ទៅ នៅ​តំបន់​បរិវេណ​ជុំវិញ​ផ្សារ​ស្នួល ក៏​ធ្លាប់​កើត មាន​គ្រោះ​អគ្គី​ភ័យ​បង្ក​ជា​មហន្តរាយ​ធ្ងន់ធ្ងរ​ម្តង​រួច​ទៅ​ហើយ​ ។ ​កាល​ណោះ បាន​បង្កឱ្យលំនៅ​ឋាន​ពលរដ្ឋ​នៅ​ជាប់​ៗគ្នា​​ចំនួន​៦​ខ្នង​ សុទ្ធ​សឹង​ធ្វើ​​ពី​ឈើ បាន​រង​ការ​ឆាប​​ឆេះ​គ្មាន​សល់​ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ