បុរសម្នាក់ដើរដកស្មៅលក់ ជួបគ្រោះអកុសលបាត់បង់ជីវិតយ៉ាងរន្ធត់
- កោះកុង
ខេត្តកោះកុង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភ្នំត្រងោល ស្ថិតក្នុងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង…
ខេត្តកោះកុង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភ្នំត្រងោល ស្ថិតក្នុងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង…
ខេត្តកោះកុង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភ្នំត្រងោល ស្ថិតក្នុងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ស្របពេលមេឃកំពុងភ្លៀងរលឹមស្រិចៗ មានខ្យល់ ផ្គរ និងរន្ទះបាញ់ត្រូវចំបុរសម្នាក់បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ខណៈជនរងគ្រោះដើរដកស្មៅដើម្បីយកទៅលក់បានប្រាក់គ្រាន់ទិញអង្ករប្រចាំថ្ងៃ ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ឡា ហួង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរដើរដកស្មៅលក់ ទីលំនៅភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ។ ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានសាច់ញាតិ និងក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ