រាជធានីភ្នំពេញ ៖ ដូចជាការគ្រោងទុកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអញ្ជើញថ្លែងសន្ទរកថា ពីនយោបាយឈ្នះ-ឈ្នះ នៅក្នុងកិច្ចប្រជុំជាទៀតទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅមន្ទីរអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ។ សម្តេចតេជោបានលើកឡើងក្នុងកិច្ចប្រជុំនាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩យ៉ាងដូច្នេះថា« ហេតុផលដែលជំរុញឱ្យខ្ញុំដាក់ចេញនូវ «គោលនយោបាយឈ្នះ-ឈ្នះ» ដែលបាននាំមកជូនកម្ពុជានូវការ បញ្ចប់សង្គ្រាមទាំងស្រុង និងការទទួលបាននូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ និងឯកភាពជាតិពេញលេញនៅក្នុងទូទាំងប្រទេសជាលើកដំបូងនៅចុងឆ្នាំ១៩៩៨ ក្នុងប្រវត្តិសាស្ត្រកម្ពុជាជាច្រើនទសវត្សរ៍ចុងក្រោយនេះ» ។
សម្តេចបញ្ជាក់ថា «ខ្ញុំសូមគូសបញ្ជាក់ថា នេះ គឺជាសន្តិភាពដែលសម្រេចបានមកដោយកម្ពុជាខ្លួនឯងផ្ទាល់ ដោយគ្មានការបង្ហូរឈាម គ្មានការប្រើអាវុធ ឬគ្រាប់រំសេវ សូម្បីតែមួយគ្រាប់ និងដោយគ្មានការបង្គាប់បញ្ហា ឬការជួយជ្រោមជ្រែងពីខាងក្រៅ ។ សម្តេចបន្ថែមថា ជាការពិត សន្តិភាពបានបើកឡើងនូវឱកាសសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យកម្ពុជា ដែលពីមុនត្រូវបានញាំញី និងបំផ្លិចបំផ្លាញដោយសង្គ្រាមរ៉ាំរ៉ៃ ការបែកបាក់ជាតិ ការបែងចែកទឹកដី និងអសន្តិសុខគ្រប់ទីកន្លែង ឥឡូវបានក្លាយជាប្រទេសដែលមានសន្តិភាពពេញលេញមានការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីទាំងស្រុងមានសន្តិសុខរឹងមាំ និងក្លាយជាតំបន់ទេសចរណ៍ប្រកបដោយភាពទាក់ទាញមួយនៅក្នុងតំបន់ និងពិភពលោក ហើយមានប្រជាជនរស់នៅក្នុងសុខសន្តិភាពយ៉ាងសុខដុមរមនា ទាំងក្នុងគ្រួសារ ទាំងក្នុងសហគមន៍ និងទាំងក្នុងសង្គមជាតិទាំងមូល ។
ជាមួយគ្នានោះដែរប្រមុខរាជដ្ឋាភិបាលក៏បានលើកឡើងថា កម្ពុជាដែលពីមុនជាវាលពិឃាតគ្រប់ដណ្តប់ ដោយអំណាចផ្តាច់ការ និងឧក្រិដ្ឋកម្មគួរឱ្យរន្ធត់បំផុតនៃរបបប្រល័យពូជសាសន៍, ឥឡូវបានក្លាយជាទឹកដីនៃសេរីភាព ដែលមានការគោរពយ៉ាងខ្លាប់ខ្លួននូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការរៀបចំនូវការបោះឆ្នោតយ៉ាងទៀងទាត់ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងជារដ្ឋដែលគោរពគោលការណ៍ច្បាប់ដោយឥតងាករេ ហើយប្រជាជនគ្រប់ រូបមានសិទ្ធិស្មើភាពគ្នានៅចំពោះមុខច្បាប់ ។ សម្តេចបានគូសបញ្ជាក់ថា ៖« កម្ពុជា ដែលពីមុនត្រូវបានគេប្រមាថមើលងាយ ត្រូវបានគេហ៊ុមព័ទ្ធ និងឯកោទាំងខាងនយោបាយ និងសេដ្ឋកិច្ច តែឥឡូវ គឺជារដ្ឋឯករាជ្យមួយ ដែលមានអធិបតេយ្យ និងបូរណភាពទឹកដីពេញលេញ ហើយកំពុងពង្រីកការធ្វើសមាហរណកម្មខ្លួនយ៉ាងសកម្មទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មនៃតំបន់ និងពិភពលោក ព្រមទាំងកំពុង បំពេញតួនាទីយ៉ាងសកម្ម ដោយស្មើភាព និងស្មើសិទ្ធិក្នុងរាល់កិច្ចការតំបន់ និងអន្តរជាតិ »។
សម្តេចបន្ថែមថា កម្ពុជាដែលពីមុនជាប្រទេសធ្លាប់ទទួលនូវកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឥឡូវបានក្លាយជាប្រទេសបញ្ជូនកងកម្លាំងរបស់ខ្លួនទៅចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសជាច្រើនលើពិភពលោក ។ កម្ពុជាដែលពីមុនជាប្រទេសអន់ថយបំផុតខាងផ្នែកសេដ្ឋកិច្ច ដោយភាពក្រីក្រ និងមានកង្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ ឥឡូវ បានក្លាយជាប្រទេសមួយ នាំស្រវ- អង្ករចេញ ធានាបានយ៉ាងគត់មត់នូវសន្តិសុខស្បៀង លើសពីនេះទៀត បានឆ្លងកាត់ដោយ ជោគជ័យពីប្រទេសមានចំណូលទាបក្លាយ ជាប្រទេសមានចំណូលមធ្យមកម្រិតទាប ព្រមទាំងកំពុងប្រឹងប្រែង ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០៕ កែសម្រួលដោយ ៖ សុឃាក់
ដោយយោងទៅតាម CDC បានឲ្យដឹងថា ការដែលមនុស្សយើងគេងមិនបានគ្រប់គ្រាន់ វាពិតជាដើមហេតុមួយនាំឲ្យកើតបញ្ហានៃសុខភាពច្រើនណាស់។ តើជឿឬអត់ដែលគេនិយាយថា ការគេងគឺជា...
នៅលើសកលលោកយើងនេះ កន្លែងណាក៏ដោយនៃរាងកាយសុទ្ធតែអាចទៅជាមហារីកទាំងអស់ ដូច្នេះមានតែសាមីខ្លួនផ្ទាល់ទេដែលអាចធ្វើអ្វីម្យ៉ាងដើម្បីកាត់បន្ថយការប្រឈមមុខមួយ...
សាច់ជាអាហារមួយប្រភេទដែលមានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីន វីតាមីន B ជាតិដែក និងស័ង្កសី ព្រមទាំងសារធាតុចិញ្ចឹមផ្សេងទៀតដែលជួយក្នុងការរក្សាបាននូវសុខ...
រាជធានីភ្នំពេញ ៖បច្ចុប្បន្នបើទោះបីជាផលិតករខ្មែរបានខិតខំផលិតភាពយន្តភាគជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែប្រសិនបើប្រៀបធៀបជាមួយរឿងភាគថៃនោះ គឺការនិយមគាំទ្រពី...
រាជធានីភ្នំពេញ ៖ មានចម្ងល់ជាយូរមកហើយទាក់ទងនឹងទម្រង់កាយវិការពិតរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧ ដោយអ្នកស្រាវជ្រាវខ្លះយល់ថា ព្រះអង្គមានកាយវិការសមាធិ ឯខ្លះ...
រាជធានីភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគជប៉ុនមួយដែលកន្លងមកបានបោះទុនវិនិយោគនៅកម្ពុជាលើការផលិតការផលិតម៉ូទ័រនាំចេញទៅកាន់ទីផ្សារអន្តរជាតិនោះ ពេលនេះក្រុមហ៊ុនក៏...
រាជធានីភ្នំពេញ ៖ តារាសម្តែងអ្នកនាង ឆៃ លីដាឡែន បានចេញមុខព្រមានទៅកាន់បុរសម្នាក់ដែលបានប្រើប្រាស់ពាក្យនាងប្តូរប្តី ឲ្យមានការកែប្រែពាក្យពេចន៍ឡើងវិញ ខណៈពេល...
សហរដ្ឋអាមេរិក ៖ មន្ទីរប៉ង់តាហ្គោនរាយការណ៍ថា សហរដ្ឋអាមេរិកបានបាញ់សាកល្បងកាលពីថ្ងៃទី១២ធ្នូ មីស៊ីលបាលីស្ទិករយៈមធ្យមពុំមែននុយក្លេអ៊ែរថ្មី ចេញពីជើងទម្រនៅលើ...
កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំដែលប្រកបរបរចិញ្ចឹមជីវិតតាមរយៈការដាំបន្លែនៅខេត្តកំពង់ឆ្នាំងបានបង្ហាញនូវក្តីបារម្មណ៍ពាក់ព័ន្ធនឹងជីវភាពគ្រួសារ...
សហរដ្ឋអាមេរិក-ចិន ៖ កាលពីយប់ថៃ្ងទី១២ធ្នូប្រភពជិតដិតនឹងការចរចារាយការណ៍ថា សហរដ្ឋអាមេរិកបានទទួលយកការផ្អាកពន្ធគយមួយចំនួន លើបណ្ដាផលិតផលចិននិងកាត់បន្ថយពន្ធ...
រាជធានីភ្នំពេញ ៖ កីឡាករកីឡាការិនីជម្រើសជាតិកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីស្វាគមន៍ប្រតិភូកីឡាវ៉ូវីណាមមកពី ២៣ប្រទេស ចូលរួមក្នុងព្រឹត្តិការណ៍កីឡា...
ប្រទេសមីយ៉ាន់ម៉ា ៖ មេដឹកនាំមីយ៉ាន់ម៉ាលោកស្រីអ៊ួងសាន់ស៊ូជី កាលពីថ្ងៃទី១២ធ្នូបានស្នើដល់តុលាការយុត្តិធម៌អន្តរជាតិរបស់អ.ស.ប បដិសេធពាក្យបណ្ដឹងពីបទ...
កំពុងជួបប្រទះបញ្ហាស្ពឹកដៃមែនទេ0? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗ ប៉ុន្តែជួយបំបាត់អាការៈស្ពឹកដៃឆាប់រហ័ស ៖១. ម៉ាស្សាដៃ ៖ ពេល...
សម្រាប់មនុស្សភាគច្រើននាពេលបច្ចុប្បន្ននេះ គេលែងសូវគិតថា មនុស្សម្នាក់នោះនៅហ្ស៊ីន ឬអត់នោះទេ។ ប៉ុន្តែវានៅតែជាសំណួរមួយចោទសួរជ្រាំដែលៗសម្រាប់មនុស្សមួយ...
ប្រទេសអង់គ្លេស ៖ ពេលនេះលែងមានអ្វីរារាំងដល់ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបហៅBREXITទៀតហើយ ដោយនាយករដ្ឋមន្ត្រីលោកបូរីសចនសុន ក្នុងការបោះឆ្នោតសភាកាលពី...
រាជធានីភ្នំពេញ ៖ តារាសម្តែងកញ្ញាដួង ម៉ានិច បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការតុបតែងខ្លួន និងគ្រងឈុតនាងនាគយ៉ាងស្រស់ស្អាតនៅក្នុងពិធីបុណ្យកតញ្ញូ...
រាជធានីភ្នំពេញ ៖ កីឡាករប្រដាល់ជើងខ្លាំងមកពីក្លិបពុទ្ធសេរីវង្សពោធិ៍សែនជ័យចំនួន២រូប ត្រូវបានគេរៀបចំឱ្យជួបប្រកួតដណ្ដើមប្រាក់លានរៀលជាមួយកីឡាករថៃនៅលើ...
មនុស្សស្រីគ្រប់រូប គួរតែថែរក្សាស្បូនឲ្យបានល្អ ទើបអាចធ្វើឲ្យអ្នកមិនងាយចាស់។ តើគួរតែធ្វើបែបណាទើបអាចការពារស្បូនឲ្យមានសុខភាពល្អទៅ?1-អ្នកគួរតែដើរលឿន...
ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរសម្នាក់បានរងរបួសដៃធ្ងន់ធ្ងរ ក្នុងហេតុការណ៍ផ្ទុះមីនតោនកក្រើកដីចម្ការពោតមួយកន្លែង នៅវេលាម៉ោង០១ និង២០នាទីរសៀលថ្ងៃ...
ខេត្តប៉ៃលិន ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក តូចសុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូង បានចុះបង្ក្រាបជាក់ស្តែងក្នុងករណីរក្សាទុកប្រើប្រាស់ដោយ...