ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (ពុកគេពុកខ្ញុំ) បទកាកគតិ ដោយ លីម ចំរើន

14 ឆ្នាំ មុន

១.​ ​ពុក​គេ​ពុក​ខ្ញុំ​ ​ពុក​គេ​សុខុម​ ​ពុក​ខ្ញុំ​សោកា
​ ​ប្រឹងប្រែង​រក​ប្រាក់​ ​ថ្នមថ្នាក់​គ្រួសារ​ ​ដែល​តែង​ត្រូវការ…

១.​    ​ពុក​គេ​ពុក​ខ្ញុំ​    ​ពុក​គេ​សុខុម​    ​ពុក​ខ្ញុំ​សោកា
    ​    ​ប្រឹងប្រែង​រក​ប្រាក់​    ​ថ្នមថ្នាក់​គ្រួសារ​    ​ដែល​តែង​ត្រូវការ
    ​    ​ខ្វះ​ជា​ប្រចាំ​។
២.     ​ពុក​គេ​ពុក​ខ្ញុំ​    ​ពុក​គេ​សុខុម​    ​ពុក​ខ្ញុំ​រងកម្ម
    ​    ​ធ្វើការ​លំបាក​    ​ឥត​ញ៉ាក​ខ្លាច​សាំ​    ​ញើស​ហូរ​ប្រចាំ
    ​    ​ឥត​ហ៊ាន​ត្អូញត្អែរ​។
៣.​    ​ពុក​គេ​ពុក​ខ្ញុំ​    ​ពុក​គេ​សុខុម​    ​ពុក​ខ្ញុំ​យ៉ាប់​ហែ
   ​    ​កូនប្រុស​កូនស្រី​    ​នាំ​ភ័យ​ឥត​ល្ហែ​    ​ខុស​មិន​កែប្រែ
    ​    ​អាណិត​បិតា​។
៤.​    ​ពុក​គេ​ពុក​ខ្ញុំ​    ​ពុក​គេ​សុខុម​    ​ពុក​ខ្ញុំ​ខ្លោចផ្សា
   ​    ​ពុក​គេ​ទៅ​វត្ដ​    ​ធំធាត់​ស្រស់ថ្លា​    ​មិន​ខ្វះ​ឡើយណា
   ​    ​ស្រួល​ជាង​ពុក​ខ្ញុំ​។

នៅ​ស្ទឹង​ត្រែងៈ​ថ្ងៃ​អង្គារ ទី​០២ ខែមីនា ឆ្នាំ​២០១០ (០៦​:​៣០ នាទី​ព្រឹក​)
តែង​ដោយៈ​លោក លី​ម ចំរើន ទូរស័ព្ទ​លេខៈ​០១២ ៥១ ៩១ ៣៧ / ០១១ ៣៧ ៨១ ៧១

Email: limchamroeun@yahoo.com