ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហឹង​ព្រះ​ភិ​រុណ​ ចង់ដឹង​ប្រព័ន្ធលូ​​ក្នុង​ក្រុងព្រះសីហនុមានឬអត់?

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ភ្លៀង​ធ្លាក់​មួយ​មេ​ធំ ​ចាប់តាំងពី​យប់​រហូត​មក​ដល់​ជិត​ថ្ងៃត្រង់​ថ្ងៃ​ទី​៣ ខែកក្កដា ប្រៀប​ដូច​​កំហឹង​ព្រះ​ភិរុណ ដែល​មិន​ធ្លាប់​មានបាន​ធ្វើ​ឲ្យ​តំបន់​ទំនាប​មួយ​ចំនួន​ក្នុង​ក្រុង​ព្រះសីហ​នុ ដូច​ជា​ផ្នែក​ខ្លះ​នៅ​តាម​ផ្លូវ​ឯករាជ្យ និង​ភូមិឋាន​ខ្លះ បាន​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀងយ៉ាង​ល្ហ​ហ្ហេវ…

ខេត្ត​ព្រះ​សីហ​នុ ៖ ភ្លៀង​ធ្លាក់​មួយ​មេ​ធំ ​ចាប់តាំងពី​យប់​រហូត​មក​ដល់​ជិត​ថ្ងៃត្រង់​ថ្ងៃ​ទី​៣ ខែកក្កដា ប្រៀប​ដូច​​កំហឹង​ព្រះ​ភិរុណ ដែល​មិន​ធ្លាប់​មានបាន​ធ្វើ​ឲ្យ​តំបន់​ទំនាប​មួយ​ចំនួន​ក្នុង​ក្រុង​ព្រះសីហ​នុ ដូច​ជា​ផ្នែក
​ខ្លះ​នៅ​តាម​ផ្លូវ​ឯករាជ្យ និង​ភូមិឋាន​ខ្លះ បាន​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀងយ៉ាង​ល្ហ​ហ្ហេវ ​គឺ​គ្រប់​ទឹកតែ​ម្តង ។
កំហឹង​ព្រះ​ភិ​រុណ​នា​ពេល​នេះ ប្រៀប​ដូច​ចង់​ដឹង​ថា តើ​កន្លង​មក​អាជ្ញាធរ​ក្រុងព្រះសីហនុមាន​វិធានការ​រឿង​ប្រព័ន្ធ​លូ​បង្ហូរទឹក​ដែរ​ឬ​អត់ ? គឺ​អត់​មែន !

មន្ត្រី​ផ្នែក​ប្រព័ន្ធ​លូ​និយាយ​ថា ករណី​ជំនន់​ទឹកភ្លៀង​ជន់​លិច​ពេល​មាន​ភ្លៀង​ខ្លាំង​បែប​នេះ មិនមែន​ជា​លើក​ទី​១​ទេ​នៅ​ក្រុងព្រះសីហនុ ដោយសារ​តែ​ទំហំ​អូរ ឬ​ប្រឡាយ​ដោះ​ទឹក​នានា​បាន​រួម​តូច តាម​រយៈ​ការ​សាងសង់​ផ្ទះ ឬ​សំណង់​ផ្សេង​ៗ​លើ​ដី​ចំណី​អូរ មិន​មានច្បាប់​អនុញ្ញាត ។ មាន​សំណង់​ខ្លះ​ទៀត​សាងសង់​គ្មាន​ប្រព័ន្ធ​លូ​ក្រោម​ដី​ដោយ​ចាក់​ដី​លុប​បិទផ្លូវ​ទឹក​ហូរ ក្នុង​នោះ​ក៏​មាន​សំរាមរ​សាត់អណ្តែត​បិទ​មាត់​លូ​ខ្លះ​ថែម​ទៀត​ផង ទើប​ធ្វើ​ឲ្យ​ចរន្តទឹក​ហូរ​មិន​ទាន់ នាំ​ឲ្យ​មានការ​ជន់​លិច​ចំ​កណ្តាល​ក្រុង ។

មន្ត្រី​ដដែល​និយាយ​ទៀត​ថា ករណី​នេះ​រដ្ឋបាល​ខេត្ត​បាន​ធ្វើការ​ដោះស្រាយ​ជា​បន្តបន្ទាប់​ដោយ​ប្រើ​វិធានការ​បច្ចេកទេស កាយ​បើកផ្លូវ​ទឹកហូរ​ផង និង​ប្រើ​វិធានការ​ផ្លូវច្បាប់​ទៅ​លើ​អ្នក​រំលោភ​បំពាន​ផង ដើម្បី​ដោះស្រាយ​និង​កាត់​បន្ថយ​ការ​ជន់​លិច​ពេល​មាន​ភ្លៀង​ខ្លាំង ដោយ​សង្ឃឹមថា ដំណើរការ​ដោះស្រាយ​ជំនន់​ទឹកភ្លៀង​របស់ រដ្ឋបាល​ខេត្ត​នឹង​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​នៅ​ពេល​ខាង​មុខ​នេះ ។

ភ្ញៀ​ង​មួយ​មេ​ធំ​ដែល​បាន​បង្អុរ​ចុះ​ដោយសារ​ឥទ្ធិពល​ព្យុះ​មក​ពី​ឈូង​សមុទ្រ​ចិន បាន​ធ្វើ​ឲ្យ​ជន់​លិច​ផ្លូវ​មួយ​ចំនួន​នៅ​ក្នុង​សង្កាត់​​លេខ​៤​ក្រុងព្រះសីហនុ​នោះ គេ​ឃើញ​មាន​សំរាម​មហា​សំរាម​អណ្តែត​ត្រៀបត្រា​បង្ហាញ​ថា ដោយ​សារ​ទឹក​ដែល​ជន់​លិច​មិនដឹង​ហូរ​ទៅ​ណា ទាំងនេះ​បញ្ជាក់​ថា អាជ្ញាធរ​ក្រុង​កន្លង​មក​មិន​មាន​ស្នាដៃ​ទេ ។ ពេល​នេះ​ប្រៀប​ដូច​លោក​អភិបាលខេត្ត​ថ្មី លោក គួ​ច ចំរើន ចៀស​មិន​រួច​ទទួលថ្មបាក់ ។

កាលពី​ថ្ងៃ​ទី​២ ខែកក្កដា ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តីជូនដំណឹង​ថា​ស្ថានភាព​អា​កាសធាតុ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២​ដល់​ថ្ងៃ​ទី​៨ ខែកក្កដា នឹង​ទទួល​រង​នូវ​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប អូស​បន្លាយ​លើ​ភាគ​ខាងជើង ក្នុង​ទឹកដី​ប្រទេស​ថៃ ឡាវ និង​វៀតណាម ដោយ​ធ្វើ​ឲ្យ​ភ្លៀង​ធ្លាក់​ច្រើន ។

ឥទ្ធិពល​ខ្យល់មូសុង​និរតី​ខ្លាំង និង​ឥទ្ធិពល​ហ្វឺ​ន​(Foehn) ដែល​មាន​ល្បឿន​ពី​៧-១០​ម៉ែត្រក្នុង​មួយ​វិនាទី ក៏​កំពុង​កើត​មាននៅ​ភាគ​ខាងក្រោមប្រទេស​ផង​ដែរ ដែល​លក្ខណៈ​បែប​នេះ​ធ្វើ​ឲ្យ​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​មាន​ដូច​ជា ខេត្តកោះកុង ព្រះ​សីហ​នុ នឹង​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ជា​បន្តបន្ទាប់​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន ។ ឯ​ខ្យល់​លើ​ផ្ទៃសមុទ្រ និង​រលក មាន​កម្រិត​ខ្លាំង ៕

អត្ថបទសរសេរ ដោយ