ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះអាវុធ​ទាំង​ព្រឹក​នេះ ត្រូវ​បុរស​ម្នាក់​ឡើង​ឈាម​ពេញ​ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​រង​របួស​ធ្ងន់ធ្ងរ​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ក្នុង​ហេតុការណ៍​ផ្ទុះអាវុធ​មួយ​គ្រាប់​ទាំង​ព្រឹក​រវាង​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ជាមួយ​ក្រុម​ក្មេង​ស្ទាវ​៤​នាក់ នៅ​ចំណុច​ផ្លូវ​ប៉េ​តុង ក្នុង​បុរី​សូ​នី ស្ថិត​ក្នុងភូមិ​ឬ​ស្សី​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៤…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​រង​របួស​ធ្ងន់ធ្ងរ​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ក្នុង​ហេតុការណ៍​ផ្ទុះអាវុធ​មួយ​គ្រាប់​ទាំង​ព្រឹក​រវាង​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ជាមួយ​ក្រុម​ក្មេង​ស្ទាវ​៤​នាក់ នៅ​ចំណុច​ផ្លូវ​ប៉េ​តុង ក្នុង​បុរី​សូ​នី ស្ថិត​ក្នុងភូមិ​ឬ​ស្សី​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៤ ខែកក្កដា​នេះ ។

បុរស​ជា​ជន​រង​គ្រោះ​មានឈ្មោះ សាយ នឿ​ន អាយុ​៤៨​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ស្រុក​បាភ្នំ ខេត្តព្រៃវែង ។ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ជា​ចៅហ្វាយ​របស់​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់ និង​ជន​រង​គ្រោះ​កំពុង​លើក​អីវ៉ាន់​ជា​ថ្នាំលាប​ពណ៌ ចេញពី​ក្នុង​រថយន្ត​លើកដាក់​អោយ​ភ្ញៀវ ដែល​មាន​ទីតាំង​ក្បែរ​ចំណុច​កើតហេតុ​ខាងលើ ។

ខណៈ​ពេល​នោះ ស្រាប់តែ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មិនដឹង​ថា ស្លាក​លេខ​ភ្នំពេញ ឬ​ខេត្ត ឡើយ គ្រាន់តែ​ដឹង​ថា​លេខ 7254 បាន​កាំភ្លើងខ្លី​មួយ​ដើម (​មិន​ចាំ​ម៉ាក​) ជិះ​ដេញ​តាម​ភ្ជង់​គំរាម​ក្រុម​ក្មេង​ស្ទាវ​ចំនួន​៤​នាក់ ដែល​កំពុង​ជិះ​ម៉ូតូ​២​គ្រឿង លុះ​ជិះ​ដល់​ចំណុច​ខាងលើ ស្រាប់តែ​ខ្មាន់កាំភ្លើង​បាន​បាញ់​មួយ​គ្រាប់​ទៅ​នឹង​ដី បណ្តាល​អោយ​គ្រាប់កាំភ្លើង​ខ្ទាត​ផ្លា​តទៅ​ចំ​ជន​រង​គ្រោះ (​ដែល​កំពុង​ឈរ​លើក​អីវ៉ាន់​) ចំ​កំប៉េសគូទ​ធ្លាយ​ទៅ​ពោះ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ។

ប្រភព​បន្ត​ថា បន្ទាប់​ពី​ធ្វើ​សកម្មភាព​បាញ់​រួច ខ្មាន់កាំភ្លើង​បាន​ស្រែក​កំ​ហ៊​ក់​ខ្លាំង​ៗ​ទៅ​កាន់​ក្មេង​ស្ទាវ​ទាំងនោះ​បន្ថែម​ទៀត រួច​ក៏​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​ទៅ ។ ចំណែក​ក្រុម​ក្មេង​ស្ទាវ​ដែល​រង​ការ​គំរាម​ទាំង​អស់នោះ​ក៏​ជិះ​ចេញពី​កន្លែង​កើតហេតុ​ភ្លាម​ៗ​បាត់​ដូច​គ្នា​ផង​ដែរ ។

ក្រោយ​កើតហេតុ​បុរស​ដែល​ជា​ចៅហ្វាយ​របស់​ជន​រង​គ្រោះ​បាន​ដឹក​ជន​រង​គ្រោះ​តាម​រថយន្ត​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ភ្លាម​ៗ​ផង​ដែរ ។ ចំណែក​ចំណុច​កើតហេតុ សមត្ថកិច្ច​បាន​ត្រឹម​ចុះ​សាកសួរ​នាំ​ព័ត៌មាន​ប៉ុណ្ណោះ ។ យ៉ាងណាមិញ ជុំវិញ​ករណី​ខាងលើ​នេះ ពុំ​មាន​ប្រភព​ណាមួយ​អះអាង​បញ្ជាក់​ពី​មូលហេតុ​ថា តើ​ផ្តើម​ចេញពី​ករណី​គំនុំ ឬ​ទំនាស់​អ្វី​ឡើយ ដែល​ឈាន​ដល់​ការ​ផ្ទុះអាវុធ​បែប​នេះ ។

ទន្ទឹម​នឹង​នោះ​សាក្សី​ដែល​ឃើញ​ហេតុការណ៍​នោះ​បាន​បញ្ជាក់​ថា អាច​បណ្តាល​មក​ពី​ការ​ជិះ​ឌឺដង​គ្នា​តាម​ដងផ្លូវ ហើយ​កើត​ជម្លោះ​ពាក្យ​សម្តី​ទើប​ឈាន​ដល់​ការ​ផ្ទុះអាវុធ​បែប​នេះ​តែ​ម្តង​ទៅ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ