ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ព្យុះ​ទី​4​ឈ្មោះ​ម៉ា​ន់​ បង្ក​​​ជាភ្លៀង​ខ្លាំង ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រា​ក់…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​បន្ថែម​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ស្តី​ពី​អាកាស ធាតុ ចុះ​ថ្ងៃ​ទី​៣ ខែកក្កដា បានឱ្យ​ដឹង​ថា វិ​សម្ពាធ​ទាប​ដែល​កើត​នៅ​លើ​ភាគ​ខាង​កើត​កោះ​ហៃ​ណា​ន់ បាន​វិ​វត្ត​ទៅ​ជា​កូន​ព្យុះ​ទី​៤(​ព្យុះ​ត្រូ​ពិ​ក​)…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​បន្ថែម​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ស្តី​ពី​អាកាស ធាតុ ចុះ​ថ្ងៃ​ទី​៣ ខែកក្កដា បានឱ្យ​ដឹង​ថា វិ​សម្ពាធ​ទាប​ដែល​កើត​នៅ​លើ​ភាគ​ខាង​កើត​កោះ​ហៃ​ណា​ន់ បាន​វិ​វត្ត​ទៅ​ជា​កូន​ព្យុះ​ទី​៤(​ព្យុះ​ត្រូ​ពិ​ក​) ឈ្មោះ​ម៉ា​ន់ (MUN) ដែល​ឥទ្ធិពលព្យុះ​នេះ​ បង្ក​ឱ្យ​មានការ​ធ្លាក់​ភ្លៀង​ខ្លាំង​នៅ​ខេត្ត​ជាប់​តំបន់​មាត់សមុទ្រ និង​ខេត្ត​នៅ​តំបន់​ខ្ពង់រាប​ភាគ​ឦសាន និង​ភាគ​ខាងកើត​ជាប់​ប្រទេស​វៀត ណាម ។

ដោយឡែក នៅ​ខេត្ត​ភាគ​កណ្តាល​ខាងជើង និង​ពាយ័ព្យ​មាន​ភ្លៀង​តិច​ទៅ​ប​ង្កួ​រ ។ មុន​នេះ ក៏​មានការ​ព្យាករ​ពី​ឥទ្ធិពល​សម្ពាធ​ទាបចាប់ពី​ថ្ងៃ​ទី​២​រហូត​ដល់​ថ្ងៃ​ទី​៨ ខែកក្កដា ដែលបង្ហាញ​ថា កម្ពុជា​នឹង​រង​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធទាប ដែល​ស្ថានភាព​នេះ​ធ្វើ​ឱ្យ​នៅ​តាម​បណ្តា​ខេ​ត្កមួយ​ចំនួន​នឹង​ទទួល​រងទឹក​ភ្លៀង​ពី​តិច​ទៅ​ច្រើន ។ នេះ​បើ​តាម​សេចក្តី​ជួន​ដំណឹង​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ចុះ​ថ្ងៃ​ទី​២ ខែកក្កដា ។

យោង​តាម​សេចក្តីជូនដំណឹង​បានឱ្យ​ដឹង​ថា កម្ពុជា​នឹង​ទទួល​នូវ​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប(ITCZ) ដែល​កំពុង​អូស​បន្លាយ​លើ​ភាគ​ខាងជើង​ក្នុង​ទឹកដី​ប្រទេស​ថៃ ឡាវ និង​វៀតណាម ដោយ​ភ្ជាប់​នឹង​វិ​សម្ពាធ​(TD) ដែល​ទើបនឹង​កើត ឡើង​នៅ​ខាងកើត​កោះ​ហៃណាំ ប្រទេស​ចិន ។ ដោយសារ​ខ្យល់មូសុង​និរតី​ខ្លាំង និង​ឥទ្ធិ ពល​ហ្វឺ​ន​(Foehn) ដែល​មាន​ល្បឿន​ពី​៧​ទៅ​១០​ម៉ែត្រ ក្នុង​១​វិនាទី​ទៅ​ភាគ​ខាងក្រោម​ប្រទេស លក្ខណៈ​បែប​នេះ​ធ្វើ​ឲ្យ ៖

១-​ទឹកទន្លេ​មេគង្គ​នឹង​ងើបឡើង​បន្តិច ។
២-​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​មាន​កោះកុង ​ព្រះ​សីហ​នុ នឹង​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ជា​បន្តបន្ទាប់​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន ។ ឯ​ខ្យល់​លើ​ផ្ទៃសមុទ្រ និង​រលក​មាន​កម្រិត​ខ្លាំង ។
៣-​បណ្តា​ខេត្ត​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ប៉ែក​ឦសាន និង​ជាប់​វៀតណាម ភ្លៀង​នឹង​មានកម្រិត​​ពី​បង្គួរ​ទៅ​ច្រើន ។
៤-​បណ្តា​ខេត្ត​នៅ​តំបន់​ទំនាប​កណ្តាល និង​ពាយ័ព្យ នឹង​អាច​មាន​ភ្លៀង​ពី​តិច​ទៅ​បង្គួរ ។
៥-​បណ្ដា​ខេត្ត​មាន កំពង់ស្ពឺ កណ្តាល តាកែវ កំពត និង​រាជធានី​ភ្នំពេញ អាច​មាន​ភ្លៀង​ពី​តិច​ទៅមធ្យម​​ដោយសារ​ឥទ្ធិពល​លឿន​នៅ​បន្ត​មាន ។
៦-​បាតុភូត ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ នឹង​បន្ត​កើត​មាន និង​រលក​សមុទ្រ​ខ្លាំង ។

ចំពោះ​បាតុភូត​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ឲ្យ​សាធារណជន​ជ្រាប​ជា​ព័ត៌មាន​និង​បន្ត​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចៀសវាង​នូវ​គ្រោះថ្នាក់​បណ្តាល​មក​ពី​បាតុភូត​អវិជ្ជមាន​នេះ ។ ខាងក្រោម​នេះ ជា​ការ​ថតចម្លង​សេចក្តីជូនដំណឹង​បន្ថែម​ពី​ឥទ្ធិពល​កូន​ព្យុះ​«​ម៉ា​ន់​»​ដែល​ជា​ព្យុះ​ត្រូ​ពិ​ក ។

អត្ថបទសរសេរ ដោយ