ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជាមិននឹក​ស្មាន Joao Felix តម្លៃ​ខ្លួន​ថ្លៃ​ជាង Ronaldo ទៅ​ទៀត​ក្រោយ AT ឆក់​បាន

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប Atletico Madrid បាន​ជះ​លុយ​ទិញ​កីឡាករ​អាយុ​១៩​ឆ្នាំ Joao Felix…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប Atletico Madrid បាន​ជះ​លុយ​ទិញ​កីឡាករ​អាយុ​១៩​ឆ្នាំ Joao Felix ពី​ក្លិប Benfica ចំនួន ១១៣​លាន​ផោន ដែល​ធ្វើ​ឱ្យ​កីឡាករ​រូប​នេះ ក្លាយទៅជា​កីឡាករ​ថ្លៃ​ជាងគេ​លើ​លោក​លំដាប់​ទី​៥ ។

ក្លិប​យក្ស​នៅ​អេ​ស្ប៉ា​ញ​មួយ​នេះ​បាន​យកឈ្នះ Man Utd និង Man City ក្នុង​ការ​យក​កីឡាករ Felix ដើម្បី​យក​មក​ជំនួស​កន្លែង​របស់​កីឡាករ​បារាំង Antoine Griezmann ដែល​បាន​ចាកចេញ ។

Felix ក្លាយទៅជា​កីឡាករ​ព័រ​ទុ​យ​ហ្កា​ល់​ដែល​មាន​តម្លៃ​ថ្លៃ​ជាងគេ​បំផុត​ដោយ​មាន​តម្លៃលើស​ជើង​ខ្លាំង​ផ្តាច់​គេ Cristiano Ronaldo ១៣​លាន​ផោន​ដែល​តម្លៃ​របស់​ជើង​ខ្លាំង​ម្នាក់​នេះ​ពេល Juventus ទិញ​យក​កាលពី​រដូវ​កាល​មុន​ត្រឹមតែ​៩៩​លាន​ផោន​ប៉ុណ្ណោះ ។

Felix បាន​ចុះ​កុងត្រា​ជាមួយនឹង Atletico Madrid ដល់​ទៅ​៧​ឆ្នាំ ហើយ​ត្រៀម​នឹង​ចូល​លេង​ជាមួយនឹង​កីឡាករ​ខ្សែបម្រើ Hector Herrera ដែល​ទើបតែ​មក​ពី Porto ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​វ័យក្មេង​រូប​នេះ​តែង​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo ដោយសារ​តែ​ល្បឿន​រត់​យ៉ាង​លឿន​របស់​គេ​ដែល​អាច​លេង​បាន​នៅ​ស្លាប​ទាំង​ពីរ​លើ​តារាង​ទៀត​ផង ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ