ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករ​សម្លា.ប់លោកយាយ៨១ឆ្នាំ​…​ចាប់​បាន​លើដីកំពង់ធំ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ គួរ​ឱ្យ​ខ្លោចចិត្ត​ណាស់ ស្ត្រីម្នាក់​ដែល​មាន​ជំងឺសរសៃប្រសាទ​បាន​កាប់​ជីដូន​ខ្លួនឯង​ដែល​កំពុង​បោស​សំរាម​នៅ​ខាង​មុខ​ផ្ទះ​បណ្តាល​ឱ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម កាលពី​ថ្ងៃ​ទី​២ ខែកក្កដា​កន្លង​ទៅ វេលា​ម៉ោង​ប្រមាណ​៥​ល្ងាច​នៅ​នឹង​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ព្រែក​ថ្មី ឃុំ​ទឹក​វិល ស្រុក​ស្អាង…

ខេត្តកណ្តាល ៖ គួរ​ឱ្យ​ខ្លោចចិត្ត​ណាស់ ស្ត្រីម្នាក់​ដែល​មាន​ជំងឺសរសៃប្រសាទ​បាន​កាប់​ជីដូន​ខ្លួនឯង​ដែល​កំពុង​បោស​សំរាម​នៅ​ខាង​មុខ​ផ្ទះ​បណ្តាល​ឱ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម កាលពី​ថ្ងៃ​ទី​២ ខែកក្កដា​កន្លង​ទៅ វេលា​ម៉ោង​ប្រមាណ​៥​ល្ងាច​នៅ​នឹង​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ព្រែក​ថ្មី ឃុំ​ទឹក​វិល ស្រុក​ស្អាង ។ ជន​រង​គ្រោះ​ឈ្មោះ ឡា​ច ឡាវ អាយុ​៨១​ឆ្នាំ ចំណែក​ចៅស្រី​ដែល​កាប់​ជីដូន​ខ្លួនឯង​នេះ​ឈ្មោះ ហ៊ី​ម សុខ​មាន អាយុ​២៧​ឆ្នាំ ។ ឃាតករជា​ចៅស្រី​បង្កើត​នេះ ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្តកណ្តាល សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អាវុធហត្ថ​ខេត្តកំពង់ធំ​ចាប់​បាន​ហើយ នៅ​ទឹកដី​ខេត្តកំពង់ធំ ។

នគរបាល​ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា នា​ល្ងាច​ថ្ងៃ​នោះ ខណៈ​ជន​រង​គ្រោះ​កំពុង​បោស​សំរាម​នៅ​ខាង​មុខ​ផ្ទះ ស្រាប់តែ​ចៅស្រី​រូប​នេះ​ដើរ​សំដៅ​ជន​រង​គ្រោះ ហើយ​ទាញ​កាំបិត​ពី​ក្នុង​ថង់​ខ្មៅ​កាប់​ជីដូន​រហូត​ដល់​ស្លាប់​តែ​ម្ដង ។ ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​បាន​បោះ​កាំបិត​ចោល រួច​គេចខ្លួន​បាត់​ដែល​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន ។

ទោះជា​យ៉ាងណា រហូត​មក​ដល់​យប់​ថ្ងៃ​ដដែល បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​ថា ឃាតករជា​ចៅស្រី​បង្កើត​នេះ ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្តកណ្តាល សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អាវុធហត្ថ​ខេត្តកំពង់ធំ​ចាប់​បាន​ហើយ នៅ​ទឹកដី​ខេត្ត កំពង់ធំ ៕ ​(សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ