ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាកា​រៈទាំង​នេះនឹង​បង្ហាញថា ស្បែក​គ្រប​ក្បាល​លិង្គ​​កំពុង​តែ​រលាកហើយ

4 ឆ្នាំ មុន

អាកា​រៈរ​លាក​ស្បែក​គ្រប​ក្បាល​លិង្គ​គឺជា​រឿង​មួយ​ដែល​កើត​ឡើងជា​ញឹកញាប់​លើ​បុរស​ដែល​មិន​បាន​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ​ចេញ​។​អាកា​រៈ​នេះ​កើតឡើង​ដោយសារ​តែ​មាន​វត្តមាន​មេរោគ​លូតលាស់​ច្រើន​ពេក​នៅ​លើ​ក្បាល​លិង្គ និង​ក្រោម​ស្បែក​គ្រប់​ក្បាល​លិង្គ​តែ​ម្តង​។ ប៉ុន្តែ​កុំ​ច្រឡំ​ថា វា​ជា​ជំងឺ​កាមរោគ​ឲ្យ​សោះ​។ អាកា​រៈ​ជំងឺ​នេះ​កើតឡើង​ខ្ពស់​ជាងគេ​លើ​បុរស​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​។ អាកា​រៈ​ដែល​គិត​ថា បុរស​ម្នាក់​កំពុង​តែ​រលាក​ស្បែក​គ្រប​ក្បាល​លិង្គ​នោះ​មាន​ដូច​ជា​៖ ១-ក្បាល​លិង្គ​ឡើង​ក្រហម២- មានការ​រលាក និង​ឈឺ​ខ្លាំង​នៅ​ក្បាល​លិង្គ៣-…

អាកា​រៈរ​លាក​ស្បែក​គ្រប​ក្បាល​លិង្គ​គឺជា​រឿង​មួយ​ដែល​កើត​ឡើងជា​ញឹកញាប់​លើ​បុរស​ដែល​មិន​បាន​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ​ចេញ​។​អាកា​រៈ​នេះ​កើតឡើង​ដោយសារ​តែ​មាន​វត្តមាន​មេរោគ​លូតលាស់​ច្រើន​ពេក​នៅ​លើ​ក្បាល​លិង្គ និង​ក្រោម​ស្បែក​គ្រប់​ក្បាល​លិង្គ​តែ​ម្តង​។ ប៉ុន្តែ​កុំ​ច្រឡំ​ថា វា​ជា​ជំងឺ​កាមរោគ​ឲ្យ​សោះ​។ អាកា​រៈ​ជំងឺ​នេះ​កើតឡើង​ខ្ពស់​ជាងគេ​លើ​បុរស​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​។

អាកា​រៈ​ដែល​គិត​ថា បុរស​ម្នាក់​កំពុង​តែ​រលាក​ស្បែក​គ្រប​ក្បាល​លិង្គ​នោះ​មាន​ដូច​ជា​៖

១-ក្បាល​លិង្គ​ឡើង​ក្រហម
២- មានការ​រលាក និង​ឈឺ​ខ្លាំង​នៅ​ក្បាល​លិង្គ
៣- មាន​ហុ​រ​ទឹករំអិល​ខាប់​ៗ​ចេញពី​ក្រោម​ស្បែក​ក្បាល​លិង្គ
៤- រមាស់​ៗ​នៅ​ជុំវិញ​ក្បាល​លិង្គ
៥- មាន​ក្លិន​មិនល្អ ឬ​ស្អុយ​ចេញពី​ក្បាល​លិង្គ
៦- ជា​លិង្គ​ដែល​មិន​អាច​ព្រ​លាត់​ស្បែក​ចេញពី​ក្បាល​លិង្គ​បាន
៧- ឈឺចាប់​ពេល​នោម
៨- មានការ​រលាក និង​ហូរ​ទឹករំអិល​ចេញពី​ស្បែក​គ្រប់​ក្បាល​លិង្គ​រយៈពេល​ពីរ​ថ្ងៃក្រោយ​ពី​រួម​ភេទ​រួច

ភាគច្រើន​អាកា​រៈទាំង​អស់នេះ​គឺ​ស្រ​ដៀង​គ្នា​នឹង​ជំងឺ​កាមរោគ​មួយ​ចំនួន​ដែរ ប៉ុន្តែ​មិនមែន​ទេ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ