ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់​ព្រឺ​ត​! ពេល​ប៉ូលិស​ចាប់ខ្លួន​ប៉ះ​ចំស្រី​ស្អាត​តារា Tik Tok ម្នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​៣ ខែកក្កដា បាន​ចាត់​បញ្ជូន​ក្រុម​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​១១​នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន ក្នុង​នោះ​មាន​នារី​ម្នាក់​ជាតា​រា Tik…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​៣ ខែកក្កដា បាន​ចាត់​បញ្ជូន​ក្រុម​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​១១​នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន ក្នុង​នោះ​មាន​នារី​ម្នាក់​ជាតា​រា Tik Tok ផង​ដែរ​។

ក្រុម​ជនសង្ស័យ​ទាំង​១១​នាក់​ខាងលើ ក្នុង​នោះ​មាន​ស្រី​ចំនួន​៧​នាក់ និង​ប្រុស​ចំនួន​៤​នាក់ ដែល​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌចំការមន សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​អាគារ​ឌឹ​ប្រ៊ី​ដ បន្ទប់​លេខ​២២ ជាន់​ទី​១៩ ផ្លូវ​លេខ​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ក្នុង​ការ​ឃាត់ខ្លួន​នោះ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន ១-​ក្រាម​ពណ៌​ស​ថ្លា​៥​កញ្ចប់ ៨,២៣​ក្រាម ២-​ម្សៅ​ពណ៌​ស​៤​កញ្ចប់ ២,៦៩​ក្រាម ៣-​ថ្នាំ​គ្រាប់​ពណ៌​ផ្ទៃមេឃ​២៩​គ្រាប់ ១១,៥៤​ក្រាម ។

ក្រោយ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំង​១១​នាក់​ខាងលើ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ