ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​ម្តង​ហើយ​នៅ​តែ​មិន​ព្រម​រាង​ទៀត លើក​នេះ​ចាំ​មើល​ម៉េច​វិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មករ​សំណង់​ម្នាក់​ជា​មុខសញ្ញា​ចោរប្លន់​ប្រដាប់​ដោយ​ដាវ​ជា​អាវុធ​ក្នុង​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ភ្ជង់​ប្លន់​យក​ម៉ូតូ​ហុងដា​ឌ្រី​ម សេរី​២០១៩ បាន​សម្រេច​នៅ​តាម​ផ្លូវ​បុរី​ជា​រី ភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​៤​ព្រឹក​ថ្ងៃ​ទី​០៣ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ កម្មករ​សំណង់​ម្នាក់​ជា​មុខសញ្ញា​ចោរប្លន់​ប្រដាប់​ដោយ​ដាវ​ជា​អាវុធ​ក្នុង​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ភ្ជង់​ប្លន់​យក​ម៉ូតូ​ហុងដា​ឌ្រី​ម សេរី​២០១៩ បាន​សម្រេច​នៅ​តាម​ផ្លូវ​បុរី​ជា​រី ភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​៤​ព្រឹក​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៩ ហើយ​រត់គេច​បាត់​រហូត​ដល់​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ដដែល​ត្រូវ​បាន​ជន​រង​គ្រោះ និង​សមត្ថកិច្ច​តាម​រក​ឃើញ​ជនសង្ស័យ​បាន​រត់​ឆ្លងផ្លូវ​ជាតិ​លេខ​៣ ពី​បុរី​ជា​រី ទៅ​ស​ង្ងំ​លាក់ខ្លួន​ក្នុង​ការដ្ឋាន​សំណង់ បុរី ធូ​ន លន ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​២ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ចាប់​ក្របួច​ជាប់​ដកហូត​បាន​ដាវ​មួយ​ដើម ។

ជនសង្ស័យ​ឈ្មោះ សុវណ្ណ រតនា អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​បុរី​ធូ លន ភូមិ ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន មានស្រុក​កំណើត​នៅ​ភូមិ​អន្លង់​គគី ឃុំ​ស្តៅ ស្រុក​កងមាស ខេត្តកំពង់ចាម ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ម៉ៅ មួន អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់​ជាង​បៀកថ្នាំ និង​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​បុរី​ជា​រី ដែល​ស្ថិត​នៅ​ភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រីឯ​ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់​យក​ទៅ​បាត់ ម៉ាក​ហុងដា​ឌ្រី​ម សេរី​២០១៩ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1HH-8559 ។ ជនសង្ស័យ និង​ជន​រង​គ្រោះជា​មនុស្ស​ធ្លាប់​ស្គាល់គ្នា ខណៈ​ដែល​ធ្វើ​ជា​កម្មករ​នៅ​ក្រុមហ៊ុន ជា រី និង​ធូ លន តែ​មួយ​ទេ ។

តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៤​ព្រឹក​ថ្ងៃ​ទី​០៣ ខែកក្កដា​នេះ ជនសង្ស័យ​ប្រើប្រាស់​ដាវ​ធ្វើ​សកម្មភាព​ភ្ជង់​គម្រាម​ប្លន់​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​តាម​ផ្លូវ​បេតុង​ក្នុង​បុរី ជា រី ខាងកើត​ផ្លូវជាតិ​លេខ​៣ លុះដល់​តាម​ស្រាវជ្រាវ​រក​ឃើញ​ចាប់ខ្លួន​ជនសង្ស័យ​បាន​កំពុង​ស​ង្ងំ​លាក់ខ្លួន​ក្នុង​បុរី ធូ លន ខាងលិច​ផ្លូវជាតិ​លេខ​៣ ទល់មុខ​គ្នា​ម្ខាង​ម្នាក់ នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​នេះ ចំណែក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​បក្ខពួក​យក​គេច​ទៅ​បាត់ ។ ជនសង្ស័យ​យក​ធ្វើ​សកម្មភាព​នោះ គឺ​ខ្ចី​ម៉ូតូ​នាក់​ភូមិ​រស់នៅ​ជាមួយ​គ្នា​ផង​ដែរ ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា រូប​គាត់​ធ្លាប់​ជាប់គុក​៥​ឆ្នាំ​រួច​មក​ហើយ ក្នុង​ករណី​រួម​បក្សពួក​វាយ​ប្លន់​ដែរ ហើយ​ចេញ​បាន​ជិះ​មួយ​ឆ្នាំ​ជាប់គុក​ទៀត ។

ក្រោយ​ពេល​កើតហេតុ​បន្ទាប់​ពី​ការ​ឃាត់ខ្លួន​ជនសង្ស័យ​វាយ​ប្លន់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ