ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​ចោទ​ថា​ជា​ជន​ទី​3​បំបែក​គូស្នេហ៍​គេ​ស្រី​ស្អាត​រូប​ស្រស់​នៅ​មិន​សុខ​ចេញ​មុខ​ពន្លះ​ស្ទើរ​ក្អួត​ឈាម

4 ឆ្នាំ មុន

ថៃ​៖ ក្រោយ​ពី​ស្ងៀមស្ងាត់​មក​ជា​ច្រើន​ថ្ងៃ Blue-Jirarat បាន​ចេញ​មក​ផុស​បកស្រាយ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​នាង​ថា ក្រោយ​ពី​ត្រូវ​បាន​ចោទ​ថា ជា​ជន​ទី​៣​ដែល​ធ្វើ​ឱ្យ​គូស្នេហ៍​តារា​មួយគូ​គឺ​ឌី​ជេ​ស្រី Sakun Tala និង​តារា​សម្ដែង​ប្រុស Sun…

ថៃ​៖ ក្រោយ​ពី​ស្ងៀមស្ងាត់​មក​ជា​ច្រើន​ថ្ងៃ Blue-Jirarat បាន​ចេញ​មក​ផុស​បកស្រាយ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​នាង​ថា ក្រោយ​ពី​ត្រូវ​បាន​ចោទ​ថា ជា​ជន​ទី​៣​ដែល​ធ្វើ​ឱ្យ​គូស្នេហ៍​តារា​មួយគូ​គឺ​ឌី​ជេ​ស្រី Sakun Tala និង​តារា​សម្ដែង​ប្រុស Sun Prachakorn បែកបាក់​គ្នា ។

នាង​ប្រាប់​ថា ការណ៍​ដែល​នាង​មិន​បាន​ចេញ​មក​បកស្រាយ មិនមែន​បាន​ន័យ​ថា នាង​ទទួលស្គាល់​នោះ​ទេ ។ Blue បកស្រាយ​ថា វា​មិនមែន​ជា​ការ​ពិត​នោះ​ទេ បើ​ទោះជា​ស្គាល់​លោក Sun តាំងពី​ពេល​រៀន​នៅ​ខេត្ត​អ៊ុ​ដ​ន​ថា​នី​មែន តែ​មិន​ធ្លាប់​មាន​អ្វី​នឹង​គ្នា​ឡើយ ។

នាង​ផុស​ថា ៖ «​ការ​ដែល​ចេញ​មក​និយាយ​ចោទ​អ្នក​ណា​ម្នាក់​ដោយ​មិន​មាន​ភស្តុ​តាង​អ្វី​នោះ ជា​រឿង​ត្រឹមត្រូវ​ឬ? ការ​ដែល Blue មិន​បាន​ចេញ​មក​បកស្រាយ​មិនមែន​បាន​ន័យ​ថា ទទួលស្គាល់​នោះ​ទេ គ្រាន់តែ​គិត​ថា​វា​ជា​រឿង​មិន​ពិត ចង់​បណ្ដោយ​តាម​ហ្នឹង​ទៅ មិន​បាន​ចង់​មានរឿង​មាន​រ៉ាវ​អ្វី​ឡើយ នៅ​ម្នាក់ឯង​បាន ។ តែ​ពេល Blue នៅ​ស្ងៀម​មិន​និយាយ​ស្ដី​អី វា​ក្លាយទៅជា​ការ​ទទួលស្គាល់​កំហុស នៅ​ពេល​ដែល​ការ​ពិត គឺ​អ្នក​ណា​ដឹង​ខ្លះ អ្នកខ្លះ​គំរាម​គំ​ហែង អ្នកខ្លះ​រុករាន​ជីវិត​គេ​ខ្លាំង ពេល​នេះ​មាន​ផល​ប៉ះពា​លើ​ដល់​ជីវិត​ខ្លាំង​ណាស់ ទាំង​រឿង​ការងារ គ្រួសារ ផ្លូវចិត្ត ប៉ះពាល់​ទាំងអស់ ពេញចិត្ត​ហើយ​នៅ?​» ។

នាង​បន្ត​ទៀត​ថា ៖ «​រឿង​ជន​ទី​៣ ប្រាប់​នៅ​ទី​នេះ​ចុះ​ថា មិនមែន​ជា​រឿង​ពិត​ឡើយ Blue និង​បង Sun ស្គាល់គ្នា​យូរ​មក​ហើយ​តាំងពី​សម័យ​រៀន​នៅ​អ៊ុ​ដ​ន​ថា​នី​ម្ល៉េះ មិន​មាន​អ្វី​លើសលស់​ឡើយ សួរ​បន្តិច​ថាបើ Blue ជា​ជន​ទី​៣ ឯណា​ភស្តុ​តាង? មនុស្ស​ស្រី​ដែល​ចាប់​បាន​ថា​ប្ដី​ខ្លួន​មាន​ស្រី នឹង​នៅ​ស្ងៀម​ឬ? បើ​ចង់​ទម្លាក់​កំហុស​ឱ្យ Blue សូម​ឈប់​ទៅ បើ​ចង់​បង្កើត​រឿង​ឡើង​មក សូមកុំ​យក​អ្នក​ដទៃ​មក​ពាក់ព័ន្ធ #​រឿង​នេះ​បង្រៀន​ឱ្យ​ដឹង​ថា​កុំ​ទុកចិត្ត​មនុស្ស មិន​បាន​សំដៅលើ​អ្នក​ណាមួយ​ទេ​ណា​» ៕

ចុច​អាន ៖ ទម្លាយ​ពី​អ្នក​ទី​បី​ទើប​ឌី​ជេ​ស្រី Sakun Tala និង​គូស្នេហ៍​បែក​គ្នា

ប្រភព ៖ sanook , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ