ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា​តារា​សម្តែង​ថៃ​ប្រុស​ដ៏​ល្បី​តែ​គូស្នេហ៍​សុទ្ធតែ​មិនមែន​ជា​អ្នកសិល្បៈ

4 ឆ្នាំ មុន

ថៃ ​៖ តារា​សម្ដែង​ប្រុស​ទាំង ៣ រូប​នេះ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ពួក​គេ​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​អ្នក​ក្រៅ​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំ​ហើយ ។ 1/. March Chutavuth…

ថៃ ​៖ តារា​សម្ដែង​ប្រុស​ទាំង ៣ រូប​នេះ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ពួក​គេ​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​អ្នក​ក្រៅ​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំ​ហើយ ។

1/. March Chutavuth

តួអង្គ​បងប្រុស​ទី​៣ របស់​អូន​ឈ័​រ ក្នុង​រឿង «​សុភាពបុរស​សុទ្ធសាធ​» គឺ​លោក March បាន​ទទួលស្គាល់​ថា​សព្វថ្ងៃ​លោក​កំពុង​ទាក់ទង​នឹង​នារី​ម្នាក់​ដែល​មិនមែន​ជា​អ្នកសិល្បៈ ក្នុង​ពេល​ជិត​មួយ​ឆ្នាំ​ហើយ ​។ March និយាយ​ថា​លោក​ប្រាប់​មិន​បាន​ទេ​ថា​ពួក​គេ​ស្គាល់គ្នា​ដោយ​របៀប​ណា​។

2/. Tao Sattaphong

ចំណែកឯ​តួអង្គ​បងប្រុស​ទី​២ របស់​អូន​ឈ័​រ ក្នុង​រឿង «​សុភាពបុរស​សុទ្ធសាធ​» ដែរ​នោះ គឺ​លោក Tao បាន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នារី​សាមញ្ញ​ម្នាក់​មក​៥​ឆ្នាំ​ហើយ ។ លោក​ទម្លាយ​ឱ្យ​ដឹង​ថា​លោក​តែងតែមាន​ពេលវេលា​សម្រាប់​នាង​ជា​និច្ច បើ​ទោះជា​លោក​រវល់​នឹង​ការងារ​សិល្បៈ​ខ្លាំង​យ៉ាងណា​ក្ដី ។

3/. Golf Pichaya

ចំណែកឯ​តារា​សម្ដែង និង​ជា​តារាចម្រៀង​ផង​នោះ លោក Golf បច្ចុប្បន្ន​កំពុង​មាន​ដៃគូ​ស្នេហា​ជាមួយ​នារី​ម្នាក់​ឈ្មោះ​ថា Kwann Sirikwan ដែល​ជា​អតីត​សមាជិក​ក្រុម​តន្ត្រី​នារី SHUU ៕

ប្រភព ៖ thaiupdate , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ