ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ការ​យកពន្ធ​លើ​អង្ករ​កម្ពុជា​ពី​សំណាក់​សហភាព​អឺរ៉ុប គឺជា​ភាព​អយុត្តិធម៌

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ការ​យកពន្ធ​លើ​អង្ករ​កម្ពុជា​ដែល​នាំ​ទីផ្សារ​សហភាព​អឺរ៉ុប​ពី​សំណាក់​សហភាព​អឺរ៉ុប គឺជា​ភាព​អយុត្តិធម៌​សម្រាប់​កម្ពុជា ។ ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ​ហ៊ុន…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ការ​យកពន្ធ​លើ​អង្ករ​កម្ពុជា​ដែល​នាំ​ទីផ្សារ​សហភាព​អឺរ៉ុប​ពី​សំណាក់​សហភាព​អឺរ៉ុប គឺជា​ភាព​អយុត្តិធម៌​សម្រាប់​កម្ពុជា ។ ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​លើក​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក​វិល ស្គី​ន​ណា​រី (Ville Skinnari) រដ្ឋមន្ត្រី​សហប្រតិបត្តិការ​អភិវឌ្ឍន៍ និង​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ប្រទេស​ហ្វាំ​ង​ឡង់ កាលពី​ថ្ងៃ​ទី​៣ ខែកក្កដា​នេះ ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក របស់​សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​អំពី​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​មក​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប​ផង​ដែរ ។ សម្តេច​បាន​ស្នើ​ប្រទេស​ហ្វាំ​ង​ឡង់​គាំទ្រ​នូវ​គោល​ជំហរ​រស់នៅ​កម្ពុជា​ក្នុង​ការ​លក់​អង្ករ ដោយសារ​កម្ពុជា​មាន​អង្ករ​ចំណាត់ថ្នាក់​លេខ​១​នាំ​ចេញ​មក​អឺរ៉ុប ។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ចំពោះ​ការ​យកពន្ធ​លើ​អង្ករ​កម្ពុជា ។ សម្តេច​បញ្ជាក់​ថា ៖«​ការ​យកពន្ធ​នេះ​មិន​យុត្តិធម៌​សម្រាប់​កម្ពុជា​នោះ​ឡើយ ក្នុង​ការ​ប្រកួតប្រជែង​លើ​ទីផ្សារសេរី​នេះ ។ អាស៊ាន និង​សហភាព​អឺរ៉ុប​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​គ្នា ។ វា​ជា​រឿង​សំខាន់​ណាស់​សម្រាប់​តំបន់​ទាំង​ពីរ​នេះ​ក្នុង​ការ​ធ្វើការ​ជាមួយ​គ្នា​ទាំង​ពេល​កន្លង​ទៅ​ក៏​ដូច​ជា​ពេល​ខាង​មុខ​» ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ បាន​បញ្ជាក់​ទៅ​រដ្ឋមន្ត្រី​ហ្វាំ​ង​ឡង់​ថា ឥឡូវនេះ​ភាគី​ទាំង​ពី​កំពុង​ចរចា​រិះរក​វិធី​ធ្វើ​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​រវាង​តំបន់​ទាំង​ពីរ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្នើ​ហ្វាំ​ង​ឡង់​ជំរុញ​គណៈប្រតិភូ​វិនិយោគ​មក​កាន់​កម្ពុជា ដើម្បី​សិក្សា​ស្វែង​យល់​លើ​វិស័យ​ដែល​អាច​វិនិយោគ​ជាមួយ​គ្នា​បាន ។ លើស​ពី​នេះ​ទៀត​សម្តេច​តេ​ជោ ក៏​បាន​គូសបញ្ជាក់​ថា ក្រៅពី​វិស័យ​ថាមពល​អាច​មាន​វិស័យ​ផ្សេង​ៗ​ទៀត​ដែល​ប្រទេស​ហ្វាំ​ង​ឡង់ និង​ក្រុមហ៊ុន​របស់​ហ្វាំ​ង​ឡង់​អាច​សិក្សា​វិនិយោគ រួម​លើ​សហគ្រាស​ធុន​តូច និង​ធ​ម្យ​ម​ផង​ដែរ ។

សម្តេច​តេ​ជោ​បាន​សង្កត់ធ្ងន់​ថា សម្តេច​ចង់​ឃើញ​ក្រុមហ៊ុន​ហ្វាំ​ង​ឡង់​វិនិយោគ​នៅ​កម្ពុជា​ដោយ​អាច​កែ​ច្នៃ​នៅ​កម្ពុជា​ហើយ​នាំ​ចេញ​ទៅ​ហ្វាំ​ង​ឡង់ និង​ប្រទេស​ផ្សេង​ៗ​ទៀត ។ សម្តេច​តេ​ជោ​គូសបញ្ជាក់​ថា កម្ពុជា​ត្រូវការ​អ្នក​វិនិយោគ​ពី​ហ្វាំ​ង​ឡង់ ហើយ​ក៏​ត្រូវការ​ពង្រីក​ទីផ្សារ​ជាមួយ​ហ្វាំ​ង​ឡង់​ផង​ដែរ​សម្រាប់​ផលិតផល​របស់​កម្ពុជា ។ សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ទៀត​ថា នៅ​ពេល​នេះ ប្រទេស​កម្ពុជា​បាន​ទិញ និង​នាំ​ចូល​ផលិតផល​ពី​ហ្វាំ​ង​ឡង់​ច្រើន​ជាង​ប្រទេស​ហ្វាំ​ង​ឡង់​ទិញ ឬ​នាំ​ចូល​ផលិតផល​របស់​កម្ពុជា​ទៅ​ហ្វាំ​ង​ឡង់ ។

សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ប្រាប់​រដ្ឋមន្ត្រី​ហ្វាំ​ង​ឡង់​ថា សម្តេច​ចង់​ឃើញ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​ហ្វាំ​ង​ឡង់​មានការ​កើនឡើង​នា​ពេល​ខាង​មុខ ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា កម្ពុជា​មាន​ធនធានធម្មជាតិ​ដូច្នេះ​ហ្វាំ​ង​ឡង់​ចូលរួម​វិនិយោគ និង​កែ​ច្នៃ​សម្រាប់​នាំ​ចេញ ៕​កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ