ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វាំ​ង​ឡង់​នឹង​ជួយ​គ្រប់គ្រង​កាក​សំណល់ ហើយ​មក​បណ្តាក់ទន់​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​សហ​ប្រតិបត្តិ​ប​ត្តិ​ការ​អភិវឌ្ឍន៍ និង​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ប្រទេស​ហ្វាំ​ង​ឡង់​បាន​បញ្ជាក់​ថា ហ្វា​ង​ឡង់​អាច​ជួយ​គ្រប់គ្រង​កាក​សំណល់​នៅ​កម្ពុជា ហើយនឹង​មក​បណ្តាក់ទុន​លើក​វិស័យ​ផ្សេង​ៗ​នៅ​ពេល​ខាង​មុន​នេះ ។ ការ​បញ្ជាក់​ថា របស់​លោក​វិល ស្គី​ន​ណា​រី…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​សហ​ប្រតិបត្តិ​ប​ត្តិ​ការ​អភិវឌ្ឍន៍ និង​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ប្រទេស​ហ្វាំ​ង​ឡង់​បាន​បញ្ជាក់​ថា ហ្វា​ង​ឡង់​អាច​ជួយ​គ្រប់គ្រង​កាក​សំណល់​នៅ​កម្ពុជា ហើយនឹង​មក​បណ្តាក់ទុន​លើក​វិស័យ​ផ្សេង​ៗ​នៅ​ពេល​ខាង​មុន​នេះ ។ ការ​បញ្ជាក់​ថា របស់​លោក​វិល ស្គី​ន​ណា​រី (Ville Skinnari) រដ្ឋមន្ត្រី​សហ​ប្រតិបត្តិ​ប​ត្តិ​ការ​អភិវឌ្ឍន៍ និង​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ប្រទេស​ហ្វាំ​ង​ឡង់​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្ត​ច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​៣ ខែកក្កដា​នេះ ។

នៅ​ក្នុង​ជំនួប​លោក​រដ្ឋមន្ត្រី​បាន​គួ​សបញ្ជាក់​ថា ទំនាក់ទំនង​រវាង​ហ្វាំ​ង​ឡង់ និង​កម្ពុជា​នៅ​មាន​កម្រិត ហើយ​ដើម្បី​ជំរុញ​ការងារ​ទំនាក់ទំនង​នេះ​ហ្វាំ​ង​ឡង់​កំពុង​តែ​ស្វែងរក​កុងស៊ុល​កិត្តិយស ដើម្បី​ជួយ​លើកតម្កើង​ដល់​ទំនាក់ទំនង​រវាង​ហ្វាំ​ង​ឡង់ និង​កម្ពុ​ជានា​ពេល​ខាង​មុខ ។ លោក​ក៏​បាន​អបអរសាទរ និង​កោតសរសើរ​ចំពោះ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ដែល​ជា​កំណើន សេដ្ឋកិច្ច​ដ៏​ល្អ ។ លោក​បាន​គូសបញ្ជាក់​ថា «​ខ្ញុំ ពិតជា​រីករាយ​ដែល​ឃើញ​ក្រុមហ៊ុន​របស់​ហ្វាំ​ង​ឡង់​ចុះ​កិច្ចព្រមព្រៀង​លក់​ម៉ាស៊ីនភ្លើង​ដល់​ប្រទេស​កម្ពុជា​ដែល​ជា​ម៉ាស៊ីនភ្លើង​បញ្ចេញ​ផ្សែង​ពុល​កម្រិត​ទាប​បំផុត​» ។

លោក​បាន​បញ្ជាក់​ទៀត​ថា​«​ប្រទេស​ហ្វាំ​ង​ឡង់​អាច​ជួយ​គ្រប់គ្រង​កាក​សំណល់ ហើយ​ក៏​ចាប់ អារម្មណ៍​លើ​វិស័យ​ផ្សេង​ៗ​ទៀត​ផង​ដែរ ។ ខ្ញុំ​យល់​ថា ក្រុមហ៊ុន​របស់​ហ្វាំ​ង​ឡង់​អាច​នឹង​មក​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុ​ជានា​ពេល​ខាង​មុខ​» ។ ក្នុង​ជំនួប​នោះ​ដែរ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា សម្តេច​ធ្លាប់​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ហ្វាំ​ង​ឡង់ កាលពី​ឆ្នាំ​២០០៦ ក្នុង​ក្រប​ខណ្ឌ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប ដែល​ហ្វាំ​ង​ឡង់​ធ្វើ​ជា​ម្ចាស់ផ្ទះ ។

តាម​រយៈ​លោក​រដ្ឋមន្ត្រី​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​ក្តី​រំពឹង​ថា មេដឹកនាំ​ប្រទេស​ហ្វាំ​ង​ឡង់​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប នា​ឆ្នាំ​២០២០ នៅ​រាជធានី​ភ្នំពេញ ។ សម្តេច​តេ​ជោ ហ៊ុន សែន សង្ឃឹម​ផង​ដែរ​ថា ប្រទេស​ហ្វាំ​ង​ឡង់​នឹង​គាំទ្រ​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​នេះ ។ សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ដែរ​ថា ការ​លក់​ម៉ាស៊ីនភ្លើង​ដែល​មាន​អាច​ផលិត​ថាមពល​រហូត​ដល់​២០០​មេ​ហ្គា​វ៉ា​ត់​នេះ​ជា​ការ​ធ្វើ​ពាណិជ្ជកម្ម​មួយ​ដ៏​សំខាន់​ដោយសារ​កន្លង​ទៅ​កម្ពុជា​ខ្វះ​អគ្គិសនី ។ អ្វី​ដែល​កម្ពុជា​ចង់​ជំរុញ គឺ​ធ្វើ​យ៉ាងណា​ឱ្យ​ការ​បញ្ជូន​ម៉ាស៊ីនភ្លើង មក​ដល់​កម្ពុជា​ឱ្យ​បាន​ឆាប់​ៗ​នា​ពេល​ខាង​មុខ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​នាយក​រដ្ឋមន្ត្រី​ហ្វាំ​ង​ឡង់ ដែល​បាន​លក់​ម៉ាស៊ីនភ្លើង​ដល់​ប្រទេស​កម្ពុជា​កន្លង​ទៅ ។ ជា​ពិសេស​ការ​គាំទ្រ​ដល់​វិស័យ​ថាមពល​នៅ​កម្ពុជា ។ ពាក់ព័ន្ធ​កាក​សំណល់​វិញ​ដែល​ជា​រឿង​រសើប​មួយ​នៅ​កម្ពុជា​នោះ​សម្តេច​តេ​ជោ​បាន​ស្នើ​ហ្វាំ​ង​ឡង់​ពិនិត្យ​វិនិយោគ ប្រសិនបើ​មានការ​ចាប់អារម្មណ៍ ។ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា រឿង​គ្រប់គ្រង​កាក​សំណល់​មិនមែន​ជា​រឿង​ដាច់​ដោយឡែក​របស់​កម្ពុជា​នោះ​ទេ តែ​វា​ក៏​ជា​រឿង​ក្នុង​តំបន់​របស់​អាស៊ាន​ផង​ដែរ ។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​បង្ហាញ​ពី​បទ​ពិសោធន៍​របស់​សម្តេច​ក្នុង​ការ​ដឹកនាំ​ប្រទេស​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​តាំងពី​ទសវត្សរ៍​ឆ្នាំ​៨០ ដែល​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​៣៤​ឆ្នាំ​ហើយ ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា សម្តេច​បាន​ឆ្លងកាត់​នូវ​បទ​ពិសោធន៍​យ៉ាងច្រើន​ពាក់ព័ន្ធ​ការ​វិនិយោគ​លើ​កាក​សំណល់​នេះ ។ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ចង់​វិនិយោគ​លើ​ការ​គ្រប់គ្រង​កាក​សំណល់​នេះ​ត្រូវ​តែ​គោរព​ទៅ​តាម​គោលនយោបាយ និង​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​មិន​ឱ្យ​មានការ​នាំ​ចូល​កាក​សំណល់​ពី​ក្រៅប្រទេស ហើយ​កាក​សំណល់​ក្នុង​ប្រទេស​ត្រូវ​ផលិត​ទៅ​ជា​ថាមពល ឬ​ផលិត​ក្រដាស​ជាដើម ។

នៅ​ក្នុង​ជំនួប​នេះ​ឯកឧត្តម​រដ្ឋមន្ត្រី​ហ្វាំ​ង​ឡង់​ក៏​បាន​លើក​ឡើង​ដែរ​ថា បច្ចុប្បន្ន​ប្រទេស​ហ្វាំ​ង​ឡង់​មានការ​ចាប់អារម្មណ៍​ខ្ពស់​ទៅ​លើ​ការ​ប្រែប្រួល​អាកាសធាតុ ជា​ពិសេស​ការ​គាំទ្រ​ដល់​បញ្ហា​បរិស្ថាន ។ បញ្ហា​បរិស្ថាន​នេះ​ហ្វាំ​ង​ឡង់​ធ្លាប់​បាន​ជួយ​មក​ដល់​ប្រទេស​កម្ពុជា​តាម​រយៈ​សហភាព​អឺរ៉ុប​ផង​ដែរ តែ​មិន​ដែល​បាន​ជួយ​ដោយ​ផ្ទាល់​នោះ​ឡើយ ។ ចុង​ក្រោយ​នៃ​ជំនួប​ពិភាក្សា​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​អញ្ជើញ​ឯក​រដ្ឋមន្ត្រី​ហ្វាំ​ង​ឡង់​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ស្វែង​យល់​ពី​កម្ពុជា និង​រក​ឱកាស​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ក៏​ដូច​ជា ការ​វិនិយោគ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ